ចូលចិត្តទំនើប

Hub Robot របស់ LG គឺជាកូនកាត់រវាង Bicentennial Man និង Eve ក្នុង រឿង Wall-E

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 18 Apr, 2017

Robot ប្រើប្រាស់បច្ចេកវិទ្យាសម្លេងរបស់ Amazon Alexa ដើម្បីបំពេញមុខងារក្នុងគេហដ្ឋាន។ កាលពីពេលថ្មីៗ ក្រុមហ៊ុន LG បានប្រកាសអំពីផលិតផលថ្មីៗ ដូចជា កាសត្រចៀកគ្មានខ្សែ ឧបករណ៍បំពងសម្លេងអណ្តែតលើអាកាស ហើយថ្ងៃនេះ ក្រុមហ៊ុនបានបង្ហាញពីផលិតផលប្រើប្រាស់ក្នុងគេហដ្ឋានថ្មីមួយចំនួនទៀត ក្នុងនោះក៏មានមនុស្សយន្តក្នុងគេហដ្ឋាន ដែលមានរូបរាងគួរ ឱ្យស្រឡាញ់ កំពុងប្រកួតប្រជែងជាមួយ Amazon Echo និង Google Home។ វាមានឈ្មោះថា Hub Robot ជាមនុស្សយន្តប្រើប្រាស់ក្នុងគេហដ្ឋាន ដែលកូនកាត់រវាងមនុស្សយន្ត Bicentennial Man (ចំពោះមុខងារ) និងមានរូបរាងដកស្រង់ចេញពីតួអង្គ ក្នុងខ្សែភាពយន្តរបស់ Pixar។ វាភ្ជាប់ទៅនឹងឧបករណ៍ក្នុងគេហដ្ឋាន និងប្រើប្រាស់បច្ចេកវិទ្យាចំណាំដោយសម្លេងរបស់ Amazon Alexa ដើម្បីបំពេញមុខងារ។ ក្រុមហ៊ុន LG បានបង្ហាញពីឧទាហរណ៍មួយចំនួនដូចជា ការបើកដំណើរការម៉ាស៊ីនត្រជាក់ ឬផ្លាស់ប្តូរមុខងាររបស់ម៉ាស៊ីនត្រជាក់។ នៅក្នុងចក្រភពអង់គ្លេស ភាគច្រើនគេប្រើប្រាស់ សម្រាប់បើកអំពូលអគ្គិសនី ឬតម្រូវកម្រិតកម្តៅ។

នៅផ្នែកខាងមុខ នៃតួមនុស្សយន្ត ជាអេក្រង់ Touchscreen ដែលមានបង្ហាញមាតិកាផ្សេងៗ ឧទាហរណ៍មាតិកានៃទូរទឹកកកជាដើម ឬផ្តល់ការណែនាំជាជំហាន ដោយសម្លេង។ ហើយដូចជា ផលិតផលរបស់ Amazon និង Google វាអាចលេងតន្រ្តី កំណត់ម៉ោងរោទិ៍ ផ្តល់បច្ចុប្បន្នភាពអាកាសធាតុ និងព័ត៌មាននានា។ ប៉ុន្តែចំណុចខុសពីឧបករណ៍របស់ Amazon និង Google គឺ Hub Robot ធ្វើចលនា និងបង្វិលនៅក្នុងបន្ទប់ និងបង្ហាញពីអារម្មណ៍ផ្សេងៗ ដោយស្តែងចេញ តាមរយៈទឹកមុខនៅលើផ្ទៃអេក្រង់។ វាក៏អាចឆ្លើយតបនឹងភាសាកាយវិការ និងកត់ចំណាំផ្ទៃមុខ ដូច្នេះវាអាចកំណត់ពីសមាជិកក្នុងគ្រួសារ និងដឹងពីពេលដែលមានមនុស្សនៅក្នុងបន្ទប់ ឬក៏ចូលគេង។ លើសពីនេះ វាអាចកំណត់កម្មវិធី ស្វាគមន៍សមាជិកក្នុងផ្ទះផ្សេងៗគ្នាផងដែរ។

បន្ថែមលើ Hub Robot ក្រុមហ៊ុន LG បានប្រកាសពីមនុស្សយន្តតូចៗជាច្រើនប្រភេទទៀត ដែលអាចដាក់ក្នុងបន្ទប់និមួយៗក្នុងគេហដ្ឋាន ដែលមានរូបរាង និងមុខងារស្រដៀងគ្នា។ មនុស្សយន្តផ្សេងៗទៀតរបស់ LG ដែលនឹងដាក់បង្ហាញក្នុងកម្មវិធី CES រួមមានមនុស្សយន្តសម្រាប់កាត់ស្មៅជាដើម។ វាមានឈ្មោះថា Lawn Mowing Robot ដែលជាឧបករណ៍ប្រើប្រាស់មុខងាររបស់ ម៉ាស៊ីនបូមធូលី ដើម្បីកាត់តម្រឹមស្មៅ។ វាមានញាណ និងរបាំងការពារការប៉ះទង្គិច និងអាចកំណត់ទីតាំងស្មៅ ដើម្បីគេចពីឧបសគ្គនានា។

ក្រៅពីក្នុងគេហដ្ឋាន LG បានបង្ហាញពីមនុស្សយន្ត នៅក្នុងអាកាសយានដ្ឋាន មានឈ្មោះថា Airport Guide Robot ដែលនឹងមានវត្តមានក្នុងពេលឆាប់ៗនេះ នៅក្នុងអាកាសយានដ្ឋាន Incheon International Airport ក្នុងទីក្រុងសេអ៊ូល។ វាអាចឆ្លើយនឹងសំណួរនានា ក្នុង ៤ភាសា រួមមានអង់គ្លេស ចិន ជប៉ុន និងកូរ៉េ និងអាចផ្តល់ព័ត៌មានលម្អិតអំពីជើងហោះហើរ ដោយស្កេនសំបុត្រយន្តហោះរបស់អ្នកដំណើរ។ ក្នុងនោះក៏មាន Airport Cleaning Robot ដែលជាម៉ាស៊ីនបូមធូលីដ៏ឆ្លាតវៃគួរឱ្យកោតសរសើរ។

លោក Song Dae-Hyun ប្រធានក្រុមហ៊ុន LG ផ្នែកសម្ភារៈគេហដ្ឋាន និងដំណោះស្រាយខ្យល់ អាកាស បាននិយាយថា « LG បានចូលរួមក្នុងបច្ចេកវិទ្យាវៃឆ្លាត និងបច្ចេកវិទ្យាមនុស្សយន្ត អស់ ពេលជាច្រើនឆ្នាំមកហើយ ជាមួយ HOM-BOT ជាមនុស្សយន្តបូមធូលី ដែលជាផលិតផលទទួល បានការគាំទ្រខ្លាំងពីអតិថិជនរបស់យើង។ នៅក្នុងកម្មវិធី CES យើងនឹងបង្ហាញពីវិធីដែលយើងប្រើ ប្រាស់ចំណេះដឹង ដែលបានមកពីការស្រាវជ្រាវជាច្រើនឆ្នាំ និងការបញ្ចេញគោលគំនិតទាំងនោះទៅ ក្នុងស្ថានភាពខុសៗគ្នា ទាំងក្នុង និងក្រៅគេហដ្ឋាន»។ ក្រុមហ៊ុនក៏បានធ្វើសន្និសីទកាសែតដើម្បី បង្ហាញពីទូរទឹកកកជំនាន់ថ្មីផងដែរ។ វាក៏ទទួលបានការផ្តល់ថាមពលពីបច្ចេកវិទ្យា Amazon’s Alexa ដែលទូរទឹកកក Smart InstaView មានអេក្រង់ Touchscreen ទំហំ ២៩អ៊ីញ ដែលនឹងប្តូរជាកញ្ចក់ថ្លានៅពេលអ្នកគោះវា ២ដង។ នេះអនុញ្ញាតឱ្យអ្នកមើលឃើញផ្នែកខាងក្នុង ដោយពុំចាំ បាច់បើកទ្វារទូរ។

ជាមួយការប្រើប្រាស់សេវាកម្មសម្លេងរបស់ Amazon Alexa ម្ចាស់គេហដ្ឋានអាចប្រើប្រាស់វាដើម្បី ស្វែងរករូបមន្តចម្អិនម្ហូប លេងតន្រ្តី និងទិញម្ហូបអាហារតាមរយៈ Amazon Prime បន្ថែមលើជំនាញទាំង ៦០០០ របស់ Alexa។

តម្លៃ និងថ្ងៃចេញរូបរាងជាផ្លូវការនៃមនុស្សយន្ត Hub Robot និងទូរទឹកកកថ្មីនេះ មិនទាន់បានប្រ កាសនៅឡើយទេ។

LG-Hub-Robot-02

LG-Hub-Robot-03

អត្ថបទអ្នកចង់អាន

Facebook បន្ថែមរូប Emoji នៅក្នុង Comments ដូច្នេះអ្នកមិនចាំបាច់ វាយលើក្តារចុចទៀតទេ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 14 Sep, 2017

រំពឹងថាអ្នកនឹងបានឃើញរូបបង្ហាញពីទឹកមុខ ខឹងសម្បារកាន់តែច្រើននៅលើFacebook។ ក្រុមហ៊ុនទំនាក់ទំនងសង្គមដ៏ធំមួយនេះ កំពុងនាំមកជូនអ្នកនូវរូប Emoji បង្ហាញពីអា...

ជប៉ុនឌីហ្សាញ Rimono រថយន្តសម្រាប់មនុស្សចាស់

ដោយ: ស. លីង 10 PM, Friday, 05 May, 2017

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន ដែលមានឈ្មោះថា Rimono បានផលិតរថយន្ត សម្រាប់មនុស្សចាស់ ដោយដាក់ឈ្មោះថា Rimono បានធ្វើការបង្ហាញខ្លួន និងចូលទីផ្សារជប៉ុន ក្...

ទីបញ្ចប់នៃ Tablet របស់ Google បានមកដល់ហើយ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 27 Jun, 2019

បើសិនជាអ្នកជាមនុស្សដែលបានសម្លឹងឃើញពីសក្តានុពលនៅក្នុងផលិតផលម៉ូដែល Pixel Slate ដោយមិនគិតពីបញ្ហានៅលើ Software របស់វា យើងមានដំណឹងអាក្រក់មួយសម្រាប់អ្នក។...

HTC ត្រៀមជល់ Apple iPad ម្តងទៀត ដោយធេប្លែត Windows 8 ក្នុងឆ្នាំនេះ!

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

នៅក្នុងទីផ្សាធេប្លែត ក្រៅពីមានម្ចាស់ទីផ្សារដូចជា iPad របស់ Apple និងធេប្លែត Android ពីអ្នកផលិត​ម៉ាក​ផ្សេង​​ទៀតហើយនោះ នៅមានធេប្លែតមួយប្រព័ន្ធទៀត ដែល...

Tomnerb.Com - YouTube Channel