ចូលចិត្តទំនើប

ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Huawei ត្រូវបានឱ្យឈ្មោះថា «HarmonyOS»

ដោយ: ភារុន 9 AM, Monday, 12 Aug, 2019

ក្រុមហ៊ុន Huawei បានប្រកាសជាផ្លូវការអំពី HarmonyOS គឺជាប្រព័ន្ធប្រតិបត្តិការមួយ ដែលត្រូវបានដំណើរការអភិវឌ្ឍ ដើម្បីជំនួសឱ្យការពឹងផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android។ នៅក្នុងប្រទេសចិន កម្មវិធីនេះត្រូវបានគេឱ្យឈ្មោះថា «HarmonyOS»។ ម្យ៉ាងទៀត ក្រុមហ៊ុនក៏បាននិយាយថាប្រព័ន្ធប្រតិបត្តិការថ្មីនេះ អាចត្រូវបានប្រើប្រាស់នៅក្នុងកិច្ចការងារគ្រប់យ៉ាងនៅក្នុងស្មាតហ្វូន រហូតដល់ឧបករណ៍បំពងសម្លេងឆ្លាតវៃ និងឧបករណ៍អ៊ីនធឺណិត ដូចជាឧបករណ៍ចាប់សញ្ញាជាដើម។

ឥឡូវនេះ ក៏មានការរំពឹងទុកជាច្រើន ទៅលើប្រព័ន្ធប្រតិបត្តិការដែលមិនធ្លាប់មាននេះ និងបានដាក់ដំណើរការនៅក្នុងក្រុមហ៊ុន Huawei ផ្ទាល់ ចាប់តាំងពីក្រុមហ៊ុន Google បានព្យួរអាជ្ញាប័ណ្ណប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Huawei កាលពីខែឧសភា បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិច ក្នុងការដាក់ក្រុមហ៊ុន Huawei នៅក្នុងបញ្ជី Entity របស់ខ្លួន។ ដូច្នេះ ក្រុមហ៊ុន Huawei មិនបានធ្វើឱ្យវាទៅជាការសម្ងាត់អ្វីឡើយ ដែលក្រុមហ៊ុនកំពុងអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ OS របស់ខ្លួនផ្ទាល់។ ប៉ុន្តែគ្រាន់តែវិសាលភាព ដែលវានឹងអាចដើរតួជំនួសប្រព័ន្ធប្រតិបត្តិការ Android គឺតើវានឹងមានប្រសិទ្ធភាពខ្ពស់ដែរឬទេ?

ក្រុមហ៊ុន Huawei គ្រោងនឹងដាក់បង្ហាញផលិតផល ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS ដូចជា ផលិតផលអេក្រង់ឆ្លាតវៃ នៅចុងឆ្នាំនេះ។ ប៉ុន្តែក្រុមហ៊ុន ក៏មិនទាន់និយាយច្បាស់អំពីអ្វី ដែលអាចបង្កើតបានជាឧបករណ៍ «អេក្រង់ឆ្លាតវៃ» ប៉ុន្តែទីភ្នាក់ងារព័ត៌មាន Reuter បានរាយការណ៍ថាប្រព័ន្ធប្រតិបត្តិការថ្មីនេះ នឹងបង្ហាញខ្លួននៅលើទូរទស្សន៍ Honor smart ជាច្រើន។ ម្យ៉ាងទៀត ការផ្តោតសំខាន់សម្រាប់ប្រព័ន្ធប្រតិបត្តិការ នឹងក្លាយជាផលិតផលសម្រាប់ទីផ្សារចិនដំបូង មុនពេលក្រុមហ៊ុនត្រូវពង្រីកទីផ្សារផ្សេងទៀត។



ឥឡូវនេះ HarmonyOS ត្រូវបានគេដាក់ឈ្មោះជាផ្លូវការហើយ ប៉ុន្តែវានៅតែមានឧបសគ្គធំៗមួយចំនួន ដើម្បីជំនះ។ ក្រុមហ៊ុន Huawei រំពឹងថាអ្នកអភិវឌ្ឍន៍នឹងរៀបចំកម្មវិធីរបស់ពួកគេឡើងវិញសម្រាប់ប្រព័ន្ធប្រតិបត្តិការថ្មីនេះ ជាមួយនឹងសមត្ថភាពក្នុងការសរសេរកូដណាមួយ និងសម្របជាមួយនឹងឧបករណ៍ជាច្រើនដែលមាន Layout អេក្រង់ខុសៗគ្នា ក៏ដូចជាមានអន្តរកម្មរវាងប្រព័ន្ធប្រតិបត្តិការ និងឧបករណ៍…ជាដើម។ លើសពីនេះ ក្រុមហ៊ុន Huawei ក៏បាននិយាយថាអ្នកអភិវឌ្ឍន៍ អាចចងក្រងភាសាជាច្រើនបញ្ចូលគ្នាទៅក្នុងលេខកូដម៉ាស៊ីនតែមួយ។ ប៉ុន្តែ វាមិនទាន់ច្បាស់ទេថា តើវាងាយស្រួលសម្រាប់អ្នកអភិវឌ្ឍន៍ដែរឬទេ?

អត្ថបទអ្នកចង់អាន

ផលិលផល LG ទទួលពានមាស iF ២០១៧

ដោយ: ស. លីង 8 PM, Monday, 20 Mar, 2017

if Design Awards ជាពានរង្វាន់ដ៏សំខាន់មួយ របស់ពិភពលោក ដែលមានវត្តមានជាង ៦០ឆ្នាំមកហើយ។ ពានរង្វាន់នេះរៀបចំដោយ iF International Forum Design GmbH របស់ប្...

iPhone X បំពាក់ក្បាលម៉ាស៊ីនថ្មី

ដោយ: ដួងច័ន្ទ 3 PM, Monday, 25 Sep, 2017

ទូរសព្ទរបស់ក្រុមហ៊ុន Apple ថ្មី គឺ iPhone X គឺជាការបើកទំព័រថ្មីមួយ នៃប្រភេទទូរសព្ទ Smartphone សម្រាប់អនាគតកាល (the future of the smartphone) ជាមួយន...

ម៉ូដែល ឧបករណ៍បញ្ជាហ្គេម (Switch) របស់ Nintendo មានតម្លៃថោកបំផុត នឹងចេញលក់នៅក្នុងខែ មិថុនា ខាងមុខនេះ

ដោយ: ភារុន 10 AM, Tuesday, 14 May, 2019

យោងទៅតាមរបាយការណ៍របស់ Bloomberg បានលើកឡើងថា ក្រុមហ៊ន Nintendo អាចនឹងចេញលក់ម៉ូដែលឧបករណ៍បញ្ជាហ្គេម (Switch) ដែលមានតម្លៃថោកបំផុតនៅខែ មិថុនា ខាងមុខនេះហ...

LG បង្ហាញនូវទូរទស្សន៍សេរ៊ីថ្មីដ៏មហិមា ដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR

ដោយ: ទំនើប 5 PM, Tuesday, 09 Jan, 2018

ថ្មីៗនេះ ក្រុមហ៊ុន LG Electronics បានបង្ហាញនូវភាពមហិមានៃទូរទស្សន៏ OLED និង SUPER UHD ស៊េរីថ្មីដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ® និង α (ALPHA) PROCE...

Tomnerb.Com - YouTube Channel