ចូលចិត្តទំនើប

ប្រព័ន្ធប្រតិបត្តិការ Hongmeng OS របស់ក្រុមហ៊ុន Huawei អាចត្រូវបង្ហាញវត្តមាននៅក្នុងសប្តាហ៍នេះ!

ដោយ: ភារុន 9 AM, Tuesday, 06 Aug, 2019

ព័ត៌មានថ្មីមួយបានប្រកាសថាប្រព័ន្ធប្រតិបត្តិការ Hongmeng OS ដែលជាប្រព័ន្ធប្រតិបត្តិការថ្មីមួយ មកជំនួសប្រព័ន្ធប្រតិបត្តិការ Android ដែលក្រុមហ៊ុនបានដាក់ដំណើរការនៅលើគ្រប់ស៊េរីទូរស័ព្ទទាំងអស់របស់ក្រុមហ៊ុន។ ព័ត៌មានថ្មីនេះបានមកពីសារព័ត៌មាន Global Times ដែលបានគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន។



ក្រុមហ៊ុន Huawei បានដាក់បង្ហាញពីប្រព័ន្ធប្រតិបត្តិការ Hongmeng OS នៅឯសន្និសិទ្ធនៃការអភិវឌ្ឍរបស់ក្រុមហ៊ុនផ្ទាល់ ដែលនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ គឺនៅថ្ងៃសុក្រ ទី9 ខែសីហា នៅឯទីក្រុង Dongguan ប្រទេសចិន។ ម្យ៉ាងទៀត នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ក៏បាននិយាយថា Software ត្រូវបានអភិវឌ្ឍឡើងជាចម្បង សម្រាប់ឧបករណ៍ IoT ដែលដំបូងឡើយ វាត្រូវបាននាំយកទៅប្រើប្រាស់នៅក្នុងទូរទស្សន៍ឆ្លាតវៃ នេះបើយោងទៅតាមសារព័ត៌មាន Reuters។ សម្រាប់ព័ត៌មានប្រៀបធៀប ប្រព័ន្ធប្រតិបត្តិការ Hongmeng OS ទៅនឹង Fuchsia ដែលក្រុមហ៊ុន Google បានធ្វើការអស់រយៈពេលជាយូរមក។ ហើយវាគឺជាប្រព័ន្ធប្រតិបត្តិការមួយ ដែលត្រូវបានគេដកពិសោធន៍ ដើម្បីធ្វើឱ្យវាអាចដាក់ដំណើរការជាមួយនឹងទម្រង់ផ្សេងៗទៀត។ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Hongmeng OS ក៏ត្រូវបានគេលើកឡើងថា វាត្រូវបានស្ថាបនានៅជុំវិញ Microkernel មួយ។ ដូច្នេះ វាអាច «ផ្ទុកបញ្ញាសិប្បនិម្មិតកាន់តែប្រសើរ និងអាចដំណើរការនៅលើ Platform ចម្រុះបាន»។




ការលើកឡើងនេះ សារព័ត៌មាន Global Time ក៏បានអះអាងផងដែរថា ស្មានហ្វូន ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Hongmeng OS គឺកំពុងដំណើរការបានច្រើនគ្រាន់បើដែរ ទៅលើការងារនេះ ហើយក៏កំពុងស្ថិតនៅក្នុងដំណើរការសាក ល្បងផងដែរ។ ហើយឧបករណ៍ដំបូងគេបង្អស់ដែលសាកល្បង នោះគឺស្មានហ្វូនម៉ូដែល Mate 30 Pro ដែលវាអាចនឹងត្រូវបង្ហាញខ្លួនជាលើកដំបូង នាចុងឆ្នាំ ដោយមានកាលបរិច្ឆេទចេញលក់នៅក្នុងត្រីមាសទី4 នឹងត្រូវបានកំណត់តម្លៃប្រហែល 2,000យ័ន (ប្រហែល $288)៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

តើអ្នកគួរប្រើ ម៉ាស៊ីនបន្សុទ្ធខ្យល់ដែរ ឬទេ?

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

ការបំពុលបរិយាកាស បានបណ្តាលឱ្យអត្រាស្លាប់ នៅវ័យក្មេងមានប្រមាណ 200,000 នាក់ក្នុងមួយឆ្នាំនៅសហរដ្ឋអាមេរិក យោងតាមការស្រាវជ្រាវពី MIT ។ វាក៏បង្កជាផលប៉ះពា...

ក្រុមហ៊ុនទូរស័ព្ទចិន ផលិតម៉ាស៊ីនឆុងកាហ្វេ

ដោយ: ស. លីង 11 PM, Sunday, 01 Oct, 2017

ប្រទេសចិន មិនមែនជាប្រទេសឧស្សាហកម្មធុនតូច ឬមធ្យមទេ តែក៏មានឧស្សាកម្មធំ និងប្រកបដោយបច្ចេកវិទ្យាទាន់សម័យដែរ។ ចិនមានផលិតទូរស័ព្ទ និងផលិតគ្រឿងអេឡិត្រូនិច...

ហ្គេម Assassin’s Creed: Odyssey នៅលើ Switch មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 26 Sep, 2018

ហ្គេមដ៏ល្បីល្បាញ Assassin’s Creed: Odyssey នឹងបង្ហាញវត្តមាននៅលើម៉ាស៊ីន Switch ប៉ុន្តែការបង្ហាញវត្តមាននេះប្រហែលជាមិនធ្វើឱ្យមនុស្សគ្រប់រូបពេញចិត្តឡើយ...

ឧបករណ៍ កម្តៅពែងកាហ្វេដ៏ទំនើប និងងាយស្រួល

ដោយ: ដួងច័ន្ទ 10 PM, Saturday, 11 Nov, 2017

បច្ចេកវិទ្យាជឿនលឿន ផ្តល់ឱ្យអ្នកនូវភាពងាយស្រួល សូម្បីតែការទទួលទានកាហ្វេ ក៏អ្នកអាចទទួលទានកាហ្វេក្តៅៗបានគ្រប់ពេល គ្រប់ទីកន្លែងមួយឧបករណ៍កម្តៅពែងកាហ្វេ។...

Tomnerb.Com - YouTube Channel