ចូលចិត្តទំនើប

ទូរស័ព្ទ 5G ដំបូងបង្អស់របស់ក្រុមហ៊ុន Huawei នឹងបង្ហាញខ្លួននៅក្នុងខែនេះហើយ!

ដោយ: ភារុន 9 AM, Tuesday, 16 Jul, 2019

ទូរស័ព្ទ Huawei Mate 20 X 5G របស់ក្រុមហ៊ុន Huawei នឹងបង្ហាញខ្លួននៅក្នុងទីផ្សារមួយចំនួន នៅបំណាច់ខែកក្កដានេះហើយ បើទោះបីជា មានភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតនូវឧបករណ៍ ប្រើប្រាស់ដោយដំណើរការពីប្រព័ន្ធប្រតិបត្តិការ Android ក៏ដោយ។ យោងទៅតាមរបាយការណ៍របស់ Global Times ដែលជាវិបសាយព័ត៌មានរបស់ប្រទេសចិនបានរាយការណ៍ថា ទូរស័ព្ទថ្មីនេះ នឹងដាក់លក់នៅប្រទេសចិននៅថ្ងៃទី 26 ខែកក្កដា ខណៈពេលដែលក្រុមហ៊ុនទូរស័ព្ទ VentureBeat បានកត់សម្គាល់ឃើញថា ទូរស័ព្ទនាពេលបច្ចុប្បន្ននេះ អាចបញ្ជាទិញជាមុនពីគេហទំព័រ Italian របស់ Amazon ជាមួយនឹងការបរិច្ឆេទចេញផ្សាយនាថ្ងៃទី 22 ខែកក្កដា ហើយនឹងអាចមាននៅក្នុងសហព័ន្ធអារ៉ាប់រួមនៅថ្ងៃទី 12 ខែកក្កដាផងដែរ។

សម្រាប់ទូរស័ព្ទ Huawei Mate 20 X 5G មានលក្ខណៈស្រដៀងគ្នាទៅនឹង Mate 20 X ផងដែរ ដែលមានជាមួយនឹង អេក្រង់ទំហំ 7.2-inch និងកាមេរ៉ាចំនួន 3 គ្រាប់នៅផ្នែកខាងក្រោយ។ ទោះបីជាយ៉ាងនេះក្តី ក៏ផ្នែកខាងក្នុងរបស់ទូរស័ព្ទថ្មីនេះត្រូវបានតំឡើងឱ្យមានលក្ខណៈខុសគ្នាបន្តិចបន្តួច ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ជាមួយនឹងម៉ូឌឹម 5G Balong 5000 ។ អ្វីដែលគួរឱ្យកត់សម្គាល់បន្ថែម នោះគឺថាមពលថ្មត្រូវបានកើនឡើងពី 4,200mAh ទៅ 5,000mAh សម្រាប់ទំហំ RAM របស់វាត្រូវបានកើនឡើងពី 6GB ទៅ 8GB ហើយទំហំផ្ទុកទិន្នន័យត្រូវបានកើនឡើងពី 128GB ទៅ 256GB។

នៅក្នុងប្រទេសផ្សេងទៀត ការចេញលក់ស្មាតហ្វូន 5G ដំបូងបង្អស់របស់ក្រុមហ៊ុន Huawei គឺនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ដោយសារតែវត្តមានរបស់ក្រុមហ៊ុននៅលើបញ្ជី Entity របស់សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យក្រុមហ៊ុន Google ផ្អាកអាជ្ញាប័ណ្ណប្រព័ន្ធប្រតិបត្តិការ Android ដើម្បីផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុន Huawei ។ ហើយនៅក្នុងចក្រភពអង់គ្លេស ដើមឡើយក្រុមហ៊ុន Huawei មានបំណងបញ្ចេញលក់វា នៅខែមិថុនា ប៉ុន្តែ ទូរស័ព្ទថ្មីនេះត្រូវបានពន្យាពេលជាបន្តបន្ទាប់ ពីការចាប់ផ្តើមបញ្ចេញ 5G ទាំង EE និង Vodafone ។


លើសពីនេះ ក៏មានសញ្ញាជាច្រើនពីរដ្ឋបាលរបស់លោក Trump អាចត្រូវបានកំណត់ ដើម្បីបន្ធូរបន្ថយនូវការរឹតបន្តឹងនៅលើក្រុមហ៊ុន Huawei ។ ប៉ុន្តែ ក៏នៅតែមានសំណួរជាបន្តបន្ទាប់ ថាតើវានឹងអាចប៉ះពាល់ទៅដល់ ទូរស័ព្ទនាពេលអនាគតរបស់ក្រុមហ៊ុនដែរឬទេ? ម្យ៉ាងវិញទៀត នាពេលឥឡូវនេះក្រុមមន្រ្តីអាមេរិច បាននិយាយថាក្រុមហ៊ុន Huawei នឹងនៅតែស្ថិតនៅក្នុងបញ្ជី Entity ប៉ុន្តែថាតើក្រុមហ៊ុននេះនឹងចេញអាជ្ញាប័ណ្ណ និងអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិក ធ្វើពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុន Huawei «ដោយគ្មានការគំរាមកំហែងទៅដល់សន្តិសុខជាតិអាមេរិក» ។


ទោះបីជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះវាមិនមានភាពច្បាស់លាស់ទេ ថាតើផលប៉ះពាល់នេះនឹងមានឥទ្ធិពលយ៉ាងណា ទៅលើការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android និង ARM ដែលផ្អែកលើមូលដ្ឋាននៃ Chipsets ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

កាមេរ៉ាស៊ុមកញ្ចក់ពេញ A7R IV ថ្មីរបស់ Sony ផលិតឡើងជាមួយនឹង Sensor ទំហំ 61 មេហ្គាភិចសែល

ដោយ: ភារុន 8 AM, Friday, 19 Jul, 2019

នាពេលថ្មីៗនេះក្រុមហ៊ុន Sony បានប្រកាសអំពីកាមេរ៉ាស៊ុមកញ្ចក់ពេញ A7R IV ថ្មីចុងក្រោយបំផុត និងទាន់សម័យបំផុត។ ហើយក្រុមហ៊ុនក៏បាននិយាយថា កាមេរ៉ាថ្មីនេះនឹង...

LG អួតតិចណូឡូជី ទូរទស្សន៍អេក្រង់ OLED ស្តើងបំផុត!

ដោយ: ដាលីស 10 AM, Saturday, 30 May, 2015

ពេលនេះអាចបា៎យៗ ទូរទស្សន៍គ្រឿងធំៗ ក្រាស់ៗ ធ្ងន់ៗ ដែលដាក់នៅលើតុបានហើយ នៅពេល​ដែល LG Display អេក្រង់ OLED ទំហំ 55អ៊ីញ ដែលមានកម្រាស់មិនដល់ទាំង 1សង្ទីម៉ែ...

ព្រឹតិ្តការណ៍ថ្មីរបស់ Apple នឹងផ្តោតលើការអប់រំ

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 16 May, 2018

ក្រុមហ៊ុន Apple បានប្រកាសអំពីព្រឹត្តិការណ៍ពិសេសនាថ្ងៃទី 27 ខែមីនាខាងមុខនេះ ដែលនឹងផ្តោតលើប្រធានបទ «គំនិតច្នៃប្រឌិតថ្មី សម្រាប់គ្រូបង្រៀន និងសិស្ស»​ ...

iPhone ចេញលក់ទូរសព្ទស៊ីម 2?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018

ព័ត៌មានចចាមអារាមទាក់ទងនឹងទូរសព្ទ iPhone ស៊ីម 2 បានលេចឡើងជាលើកដំបូងកាលពីដើមឆ្នាំនេះ ហើយនៅពេលនេះ ក្រុមហ៊ុន Apple បានបញ្ចេញកម្មវិធី iOS 12 ថ្មី ដែលក...

Tomnerb.Com - YouTube Channel