ចូលចិត្តទំនើប

ខែកុម្ភៈនេះ នឹងបានឃើញទូរសព្ទបត់រមូរ 5G ពី Huawei ហើយ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 07 Feb, 2019

ព្រឹត្តិការណ៍ Mobile World Congress នៅក្នុងទីក្រុង Barcelona គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំធំជាងគេ សម្រាប់ដាក់បង្ហាញបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មី នៅក្នុងវិស័យទូរសព្ទចល័ត។

ក្រុមហ៊ុន Huawei នឹងនៅតែបន្តរក្សាឱ្យបាននូវប្រពៃណីនេះ ដោយចូលរួមក្នុងព្រឹត្តិការណ៍នេះ​ជាមួយនឹងការណែនាំឧបករណ៍បត់រមូរបានដំបូងបង្អស់របស់ក្រុមហ៊ុន។
ការអញ្ជើញទើបនឹងត្រូវបានបញ្ចេញដោយក្រុមហ៊ុនផលិតទូរសព្ទរបស់ចិនមួយនេះ ធ្វើឱ្យយើងកាន់តែច្បាស់ថា ផលិតផលឧបករណ៍បត់រមូរបាន ដែលត្រូវបានសន្យាសម្រាប់ឆ្នាំនេះ និងត្រូវបានរាយការណ៍ថាមានគម្រោងបញ្ចេញលក់មុនផលិតផលរបស់ Samsung នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងកម្មវិធី MWC 2019។

សេចក្តីប្រកាសនៅក្នុងព្រឹត្តិការណ៍ MWC សម្រាប់ក្រុមហ៊ុន Huawei ត្រូវបានកំណត់ថានឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី 24 ខែកុម្ភៈ នេះ នៅពេលរសៀលម៉ោង 2 ម៉ោងនៅក្នុងទីក្រុង Barcelona។

នៅក្នុងការបង្ហោះក្នុងគណនេយ្យ Tweeter ដាច់ដោយឡែកមួយ ក្រុមហ៊ុន Huawei បានជំរុញឱ្យព័ត៌មានដែលបានផ្សព្វផ្សាយនេះកាន់តែជឿទុកចិត្តបាន ដោយធ្វើការសន្យាថា នៅក្នុងព្រឹត្តិការណ៍ MWC អ្នកនឹងបានឃើញ ឧបករណ៍បត់រមូរបាន បំពាក់ដោយបច្ចេកវិទ្យា 5G ដំបូងបង្អស់នៅក្នុងពិភពលោក។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធ 5G នៅតែស្ថិតនៅឆ្ងាយពីគ្រប់ប្រភេទនៃការប្រើប្រាស់ពោរពេញដោយអត្ថប្រយោជន៍ ប៉ុន្តែការឃោសនាអំពីបច្ចេកវិទ្យាថ្មីនេះ និងការផ្សព្វផ្សាយពីទូរសព្ទ 5G នឹងត្រូវបានអនុវត្តស្របតាមគម្រោងផែនការ សម្រាប់ឆ្នាំ 2019 នេះ។

សូមមិត្តអ្នកអានទាំងអស់ រងចាំតាមដានទាំងអស់គ្នាជាបន្តទៀត សម្រាប់ព័ត៌មាន និងការផ្សព្វផ្សាយថ្មីៗ ក្នុងទម្រង់បែបបទផ្សេងៗទៀត ដែលជាឧទាហរណ៍រួមមាន ពាក្យចចាមអារាមថា ក្រុមហ៊ុន LG មានគម្រោងបំពាក់អេក្រង់ទី 2 សម្រាប់ស្រឡាញផលិតផល G ថ្មីៗ ជាដើម និងព័ត៌មានជាច្រើនទៀតទាក់ទងនឹងបច្ចេកវិទ្យា 5G ខណៈដែលយើងទាំងអស់គ្នាទៅកាន់តែកៀកនឹងកម្មវិធី MWC ដែលនឹងឈានចូលមកដល់នៅដំណាច់ខែនេះហើយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន KIA ប្រមូលរថយន្ត 500,000 គ្រឿងត្រឡប់មកវិញ

ដោយ: ដួងច័ន្ទ 1 PM, Tuesday, 10 Jul, 2018

ក្រុមហ៊ុន KIA បានចេញផ្សាយលិខិតកោះប្រមូលរថយន្តសរុប 507,000 គ្រឿងត្រឡប់វិញដែលករណីនេះបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក។ អ្នកដែលទទួលបានលិខិតផ្សព្វផ្សាយនេះ...

Soundbar សម្រាប់ Android TV ចេញលក់ឆាប់ៗនេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 01 Sep, 2018

អ្នកនឹងមិនត្រូវការរងចាំយូរទៀតទេ បើសិនជាអ្នកចង់ឃើញសមិទ្ធផលថ្មីរបស់ Google ដែលបង្ហាញនៅលើ Soundbar។ Link Bar របស់ក្រុមហ៊ុន JBL នឹងចាប់ផ្តើមដាក់លក់ Pre...

ជម្រើសកាមេរ៉ាសម្រាប់ Live វីដេអូ

ដោយ: ដួងច័ន្ទ 9 AM, Monday, 18 Feb, 2019

បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាយើង ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook ជាដើម សម្រាប់ការធ្វើអាជីវកម្ម ជាពិសេសអ្នកលក់ទំនិញអនឡាញមានសន្...

កុំព្យូទ័រយួរដៃ តម្លៃទាប

ដោយ: ដួងច័ន្ទ 11 PM, Sunday, 29 Oct, 2017

  មិនមែនគ្រប់កុំព្យូទ័រយួរដៃ គុណភាពខ្ពស់ទាំងអស់ សុទ្ធតែមានតម្លៃខ្ពស់ទេ។ Laptop មួយចំនួនអាចមានតម្លៃទាបជាង 500$។ នៅលើគេហទំព័រទំនើប អ្នកអាចស្វែងរកបានក...

Tomnerb.Com - YouTube Channel