ចូលចិត្តទំនើប

Huawei នឹងជួយបង្កើត 5G នៅអង់គ្លេស ទោះមានក្តីបារម្ភពីសន្តិសុខក្តី

ដោយ: ដួងច័ន្ទ 9 AM, Friday, 26 Apr, 2019

យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានចុះហត្ថលេខាអនុញ្ញាតឱ្យក្រុមហ៊ុនទូរគមនាគមន៍ចិនដ៏ធំ Huawei ជួយក្នុងការកសាងផ្នែក Non-Core នៃគម្រោងប្រព័ន្ធ 5G របស់ប្រទេសនេះ រួមបញ្ចូលទាំងអង់តែន និងសមាសភាព Network ដទៃទៀត។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅថ្ងៃនេះ រៀបចំដោយ National Security Council ដែលមានលោកស្រី May ជាប្រធាន ហើយបានទាក់ទាញឱ្យមានមតិរិះគន់ក្នុងន័យស្ថាបនាជាច្រើន ចេញពីអ្នកនយោបាយអង់គ្លេស ដែលមានក្តីព្រួយបារម្ភថាក្រុមហ៊ុន Huawei ដែលត្រូវបានសង្ស័យថាមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន អាចនឹងបើកផ្លូវឱ្យមានការវាយប្រហារតាមប្រព័ន្ធអេឡិចត្រូនិច និងទម្រង់ចារកម្មនានា ចំពោះប្រជាជន ក្រុមហ៊ុន និងភ្នាក់ងាររដ្ឋាភិបាល អង់គ្លេស។

យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា លោក Jeremy Fleming ប្រធាន ស្ថាប័ន GCQQ ដែលធ្លាប់បានព្រមានតទល់នឹងការវាយប្រហារតាមប្រព័ន្ធអេឡិចត្រូនិចចេញពីប្រទេសចិន និងរុស្សី ត្រូវបានគេរៀបរាប់ថា បានផ្តល់សុន្ទរកថាមួយនៅក្នុងទីក្រុង Glasgow ប្រទេស Scotland នៅថ្ងៃនេះទៅកាន់សមាជិកនៃភ្នាក់ងារស៊ើបការណ៍នៃប្រទេសអូស្ត្រាលី កាណាដា New Zealand និងសហរដ្ឋអាមេរិក ដោយបានព្រមានតទល់ជាមួយការវាយប្រហារបែបនេះពីប្រទេសដទៃ។
សមាជិកផ្សេងទៀតនៃស្ថាប័ន GCHQ បានបង្ហាញពីក្តីព្រួយបារម្ភជុំវិញការប្រើប្រាស់ក្រុមហ៊ុនទូរគមនាគមន៍ចិន។ ប៉ុន្តែគោលជំហរជាផ្លូវការរបស់ស្ថាប័ននេះទំនងដូចជាបង្ហាញប្រាប់ថា ការគម្រាមកំហែងទាំងឡាយអាចគ្រប់គ្រង និងបង្រួមឱ្យតូចបាន ដោយសារក្រុមហ៊ុន Huawei បានចូលរួមតែមួយផ្នែក ដែលជាផ្នែកមិនសំខាន់ (Non-Core) នៅក្នុងគម្រោងកសាងប្រព័ន្ធ Network ថ្មីនេះ។
ការសម្រេចចិត្តនេះត្រូវគឺជាការចាកចេញដ៏គួរឱ្យកត់សម្គាល់ចេញពីសមាជិកដទៃទៀតនៃសម្ព័ន្ធដ៏ធំ ដែលលោក Fleming នឹងទៅធ្វើសុន្ទរកថានាថ្ងៃនេះ។ រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានព្យាយាមដាក់សម្ពាធទៅកាន់ប្រទេសជាសម្ព័ន្ធមិត្ត ឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei បន្ទាប់ពីបានហាមប្រាមភ្នាក់ងាររដ្ឋាភិបាល និងដៃគូដទៃទៀតក្នុងស្រុក មិនឱ្យប្រើប្រាស់ឧបករណ៍ដែលផលិតដោយក្រុមហ៊ុនចិន នៅក្នុងដែនសមត្ថកិច្ចផ្លូវរដ្ឋ។ ប្រទេសអូស្រ្តាលី និង New Zealand ក៏បានហាមប្រាមការប្រើប្រាស់ផលិតផល Huawei នៅក្នុងដំណើរការគម្រោងទូរគមនាគមន៍ក្នុងស្រុក ខណៈដែលប្រទេស New Zealand បានឈានដល់ការហាមប្រាមក្រុមហ៊ុនក្នុងស្រុកមិនឱ្យប្រើប្រាស់ឧបករណ៍របស់ Huawei ក្នុងផ្នែកនៃការដាក់ចេញដំណើរការប្រព័ន្ធ 5G ក្នុងប្រទេសទាំងមូល។

ដូចករណីក្រុមហ៊ុនចិនភាគច្រើន ក្រុមហ៊ុន Huewei បានបដិសេធអំពីការជាប់ពាក់ព័ន្ធទាំងឡាយណាជាមួយរដ្ឋាភិបាលប្រទេសចិន និងបានអះអាងថាជំហានរបស់ប្រទេសចិនមិនឆ្លងហួសព្រំដែនរបស់ចិនឡើយ។ ប៉ុន្តែក្នុងនោះមានភស្តុតាងជាច្រើនបង្ហាញថា ប្រទេសចិន ព្រមជាមួយរុស្សី និងអ៊ីរ៉ង់ បានចំណាយពេលជាច្រើនឆ្នាំក្នុងការវាយប្រហារយោធាអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធសាជីវកម្ម ដើម្បីលួចយកអាថ៌កំបាំងពាណិជ្ជកម្ម និងធ្វើចារកម្មលើប្រទេសជាដៃគូប្រជែង និងអាជីវកម្មដែលជាប់ពាក់ព័ន្ធ។ ជាលទ្ធផល រដ្ឋាភិបាលចិនបានព្យួរស្ទើរគ្រប់កិច្ចសន្យាទាំងអស់ជាមួយតួអង្គសំខាន់ៗធំៗនៅក្នុងប្រទេស រួមមានក្រុមហ៊ុនកំសាន្ត និងបណ្តាញទំនាក់ទំនងសង្គម Tencent ប្រព័ន្ធឧបករណ៍ស្រាវជ្រាវ Baidu ក្រុមហ៊ុនអេឡិចត្រូនិច Xiaomi និងក្រុមហ៊ុនផ្គត់ផ្គង់សមាសភាពទូរគមនាគមន៍យក្ស ដូចជា Huawei និង ZTE ជាដើម។

យ៉ាងណាក្តី ក្រុមហ៊ុន Huawei កំពុងតបតជាមួយរដ្ឋាភិបាលអាមេរិក ក្នុងការហាមប្រាមផលិតផលរបស់ខ្លួននៅក្នុងតុលាការ ដោយមានបំណងបញ្ជាក់ថាការហាមប្រាមនេះមិនស្របនឹងរដ្ឋធម្មនុញ្ញទេ។ អ្នកជំនាញសន្តិសុខ និងអ្នកតាក់តែងច្បាប់អាមេរិកជាច្រើន បានដាក់ទម្ងន់លើការគម្រាមកំហែងពី Huawei ចំពោះសន្តិសុខជាតិ បើសិនជាក្រុមហ៊ុននេះចូលរួមក្នុងការសាងសង់ និងពង្រីកប្រព័ន្ធ 5G នៅក្នុងប្រទេស។

អ្នកជំនាញសន្តិសុខ ច្បាប់ និងនយោបាយជាច្រើនបានធ្វើការរិះគន់លើក្រុមហ៊ុន Huawei និងការជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិន និងបានសម្តែងពីការព្រួយបារម្ភពីកង្វះខាតភស្តុតាង។ ប៉ុន្តែមនុស្សមួយចំនួនទៀត ដូចជាលោកសាស្រ្តាចារ្យ William Synder នៃសាកលវិទ្យាល័យ Syracuse និងលោក Francis Dinha នាយកប្រតិបត្តិក្រុមហ៊ុន OpenVPN បានលើកឡើងថា វាមានហេតុផលសមស្របក្នុងការពិចារណាថា Huawei ជាការគម្រាមកំហែងមួយ បើយើងគិតទៅដល់អនាគតនៃការប្រើប្រាស់ប្រព័ន្ធ 5G ដែលត្រូវបានបង្កើតឡើងជាមួយនឹងភាពងាយរងគ្រោះជាប់ជានិច្ច។ ទោះបីជាក្រុមហ៊ុន Huawei មិនបានប្រពឹ្រត្តបទល្មើស ដូចដែលសហរដ្ឋអាមេរិកបានចោទ ប៉ុន្តែក្រុមហ៊ុនដែលផ្គត់ផ្គង់ផលិតផលបណ្តាញទូរគមនាគមន៍ដែលមានចំណែកទីផ្សារដ៏ធំមួយ និងមានទំនាក់ទំនងជាមួយយោធា គឺជាការគម្រាមកំហែងមួយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ទាក់ភ្នែកជាមួយរូបរាងរបស់ Honor View 20

ដោយ: ដួងច័ន្ទ 8 AM, Monday, 14 Jan, 2019

ថ្មីៗនេះក្រុមហ៊ុន Huawei មានទំនាក់ទំនងមិនសូវល្អសោះជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនមួយនេះនៅតែបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES ដោយបានដាក់បង្ហាញ...

ជ្រលងកោងរបស់ LG OLED បានបង្ហាញនូវភាពភ្ញាក់ផ្អើល ក្នុងព្រឹត្តិការណ៏តាំងពិព័រណ៏គ្រឿងអេឡិចត្រូនិច​ CES 2018

ដោយ: ទំនើប 5 PM, Sunday, 28 Jan, 2018

បច្ចេកវិទ្យាអេក្រង់ LG OLED បានធ្វើអោយអថិតិជន និងអ្នកទស្សនានៅក្នុងព្រឹត្តិការណ៏ CES ភ្លឺភ្នែក នៅឯរដ្ឋឡាវេហ្រ្ហាស (Las Vegas) សហរដ្ឋអាមេរិច។ ឧត្តមភា...

ម៉ូដែលទូរទស្សន៍ Sony ឆ្នាំ 2018

ដោយ: ដួងច័ន្ទ 10 AM, Friday, 20 Jul, 2018

តើអ្នកជាប្រិយមិត្តរបស់ Sony មែនទេ? ក្នុងឆ្នាំ 2018 នេះ តើអ្នកមានដឹងថាក្រុមហ៊ុន Sony បញ្ចេញលក់ទូរទស្សន៍ម៉ូដែលអ្វីខ្លះ? នៅក្នុងអត្ថបទខាងក្រោម ទំនើប ...

តើអ្នកមានដឹងទេថាកាមេរ៉ាភ្លោះរបស់ LG G5se មានសមត្ថភាពខ្លាំង នឹងលក្ខណៈពិសេសអ្វីខ្លះ?

ដោយ: WangSang 11 PM, Thursday, 14 Jul, 2016

LG  G5se គឺជាស្នាដៃមួយថ្មីរបស់ក្រុមហ៊ុន LG ដែលបានបង្កើតឡើងយ៉ាងពិសេសមានលក្ខណៈសម្បត្តិទាក់ទាញប្លែកពីគេ។ បើយើងក្រឡេកមើលទៅលើការរចនារូបរាងទាំងមូលរបស់ LG...

Tomnerb.Com - YouTube Channel