ចូលចិត្តទំនើប

នាឡិកាឆ្លាតវៃ Huawei Watch GT មានព័ត៌មានបែកធ្លាយថា នឹងដាក់ពាក្យនៅ FCC?

ដោយ: ភារុន 9 AM, Friday, 12 Apr, 2019

ព័ត៌មានលម្អិតនៃនាឡិកាឆ្លាតវៃស៊េរីចុងក្រោយ Watch GT របស់ក្រុមហ៊ុន Huawei តើវានឹងបង្ហាញខ្លួននៅពេលឆាប់នេះដែរឬទេ? នាពេលថ្មីៗនេះ ស្រាប់តែមានព័ត៌មានបែកធ្លាយនូវរូបភាព របស់នាឡិកាឆ្លាតវៃស៊េរីថ្មីនេះ ដែលបានមកពី WinFuture ដូចដែលប្រិយមិត្តបានឃើញរូបភាពនៅខាងលើនេះ។ នាឡិកាឆ្លាតវៃ GT នេះគឺបានធ្វើឱ្យក្រុមហ៊ុន Huawei មានភាពជោគជ័យមួយជំហានទៀត ដោយសារតែក្រុមហ៊ុននេះខកខានក្នុងការបង្ហាញនាឡិកា Watch 2 កាលពីឆ្នាំមុន។ វាកាន់តែច្បាស់ទៀតនោះ ដោយសារតែ ក្រុមហ៊ុន Huawei បានដាក់ពាក្យស្នើរទៅ FCC ដែលបញ្ជាក់ថានាឡិកាឆ្លាតវៃ ស៊េរីថ្មីនេះមានថាមពលថ្ម 420mAh និងអនុញ្ញាតឱ្យដំណើរការបានពេញមួយសប្តាហ៍។ ម្យ៉ាងទៀត WinFuture ក៏បានរាយការណ៍ផងដែរថា នាឡិកាឆ្លាតវៃថ្មីនេះ ត្រូវបានគេរំពឹងថានឹងមានតម្លៃចន្លោះ $220-$265។

នាឡិកាឆ្លាតវៃ Huawei Watch GT នឹងមកដល់ក្នុងគំរូ 2 ម៉ូដែលនោះគឺ «Classic» ឬហៅថា «Fashion» និងម៉ូដែល «Sport» ដែលមានពណ៌ខ្មៅសុទ្ធ។ ដូចដែលរំពឹងទុកថា នាឡិកាឆ្លាតវៃថ្មីនេះនឹងមានលក្ខណៈពិសេសស្តង់ដារទាំងអស់ដែលមានដូចជា៖ Bluetooth, GPS, ត្រីវិស័យ, Sensor ចាប់សញ្ញាសម្ពាធ, NFC, Sensor ចាប់ចង្វាក់បេះដូង, និង ឧបករណ៍ស្តង់ល្បឿន។ ប៉ុន្តែ ចំពោះដំណើរការ Wear OS ទាំងអស់នេះមិនទាន់មានព័ត៌មានបញ្ជាក់នៅឡើយទេ។

ចំណែកឯ នាឡិកាឆ្លាតវៃស៊េរីថ្មីរបស់ក្រុមហ៊ុន Apple ផ្តោតសំខាន់លើមុខងារតាមដានសុខភាព ដូច្នេះអ្នកគាំទ្រផលិតផលរបស់ក្រុមហ៊ុន Huawei ក៏ទំនងជារំពឹងទុកដែលថានាឡិកាឆ្លាតវៃស៊េរីថ្មីរបស់ក្រុមហ៊ុននេះ នឹងផ្តោតសំខាន់ទៅលើការតាមដានសុខភាពផងដែរ។ ការរំពឹងទាំងនេះ ប្រហែលជានឹងអាចទទួលចម្លើយនៅក្នុងព្រឹត្តិការណ៍ Mate 20 របស់ក្រុមហ៊ុន Huawei ។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

កាន់តែអស្ចារ្យជាមួយបច្ចេកវិទ្យា 6 Motion Direct Drive របស់ម៉ាស៊ីនបោក LG

ដោយ: ទំនើប 9 PM, Saturday, 02 Sep, 2017

តើអ្នកដឹងទេថាមុខងារ 6 ចលនា 6 Motion Direct Drive ដែលមាននៅក្នុងម៉ាស៊ីន របស់ LG មានសារៈប្រយោជន៏អ្វីខ្លះ? 6 Motion Direct Drive ជាមុខងារបោកគក់ 6 ចលនាដ...

នាឡិកា Hybrid Smartwatch ប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 8 PM, Sunday, 17 Dec, 2017

តើមានអ្វីខុសគ្នារវាងនាឡិកា Smartwatch និង Hybrid Smartwatch? វាអាចនឹងមានឈ្មោះស្រ ដៀងគ្នា ប៉ុន្តែនៅតែមានចំណុចញែកវាដាច់ចេញពីគ្នា។ ប្រភេទនាឡិកា Hybrid...

Galaxy A ថ្មី ផ្តោតលើមុខងារកាមេរ៉ា

ដោយ: ដួងច័ន្ទ 8 AM, Saturday, 02 Mar, 2019

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសអំពីផលិតផលទូរសព្ទធន់កណ្តាលថ្មីចំនួន 2 ម៉ូដែល នៅក្នុងស៊េរីទូរសព្ទ Galaxy A នោះគឺម៉ូដែល A30 និង A50។ ទូរសព្ទទាំងពីរ...

Logosease មុជទឹកជ្រៅប៉ុនណា ក៏អាចនិយាយគ្នាបានដែរ

ដោយ: ដាលីស 9 PM, Thursday, 21 May, 2015

បើនិយាយពីសមុទ្រ អ្នកណាៗ ក៏ចូលចិត្តដែរ ហើយអ្នកខ្លះទៀត ថែមទាំងចូល​ចិត្តការមុជទឹក ហែល​ទស្សនាភាពស្រស់ស្អាត នៅតាមបាតសមុទ្រជ្រៅទៀតផង។ តែបញ្ហារបស់ការមុជទឹ...

Tomnerb.Com - YouTube Channel