ចូលចិត្តទំនើប

Huawei Watch 3 មិនទាន់កំណត់ពេលវេលា ចេញលក់ទេ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

ក្រុមហ៊ុន Huawei បានបញ្ជាក់ថាក្រុមហ៊ុន មានគម្រោងបញ្ចេញផលិតផលនាឡិកា Smartwatch ថ្មី។ វានឹងត្រូវបំពាក់ជាមួយប្រព័ន្ធ Android Wear ប៉ុន្តែក្រុមហ៊ុនមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទ សម្រាប់បញ្ចេញលក់នៅក្នុងទីផ្សានៅឡើយទេ ហើយប្រហែលជាយើងមិនរំពឹងថា វានឹងមានវត្តមានក្នុងពេលឆាប់ៗនេះទេ។ ខណៈកំពុងបកស្រាយអំពីដំណើរការ នៃការអភិវឌ្ឍន៍ផលិតផលថ្មីនេះ ក្រុមហ៊ុន Huawei បានបន្ថែមភ្លាមៗអំពីផែនការបន្ទាន់ ដែលមិនមានរួមបញ្ចូលនូវផលិតផល ពាក់ជាប់ខ្លួននោះទេ។

នេះអាចជាកត្តាផ្តល់ឱ្យ Android Wear នូវការជំរុញដ៏ចាំបាច់មួយពីម៉ាកសញ្ញាដ៏ល្បីឈ្មោះមួយ។ ឋានៈរបស់ប្រព័ន្ធ Android Wear នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែមានកត្តាមួយចំនួន ទំនងជាការបេជ្ញាចិត្តរួចជាស្រេចហើយពីក្រុមហ៊ុនដ៏មានឥទ្ធិពលជាច្រើន។ ប៉ុន្តែចំនួនភាគច្រើននៃក្រុមហ៊ុនទាំងនោះគឺជាម៉ាកសញ្ញានៃផលិតផល Fashion ដែលមានទិសដៅផ្តោតលើអតិថិជនជាក់លាក់មួយ។

Huawei-watch-hands-on-150_watch_shop_cambodia-tomnerb-01

បើសិនជាក្រុមហ៊ុន Huawei សម្រេចចិត្តផ្តល់ការគាំទ្រ នៅពីក្រោយផលិតផល Google ជាថ្មីម្តង ទៀត ក្រុមហ៊ុនអាចទាក់ទាញបានចំណាប់អារម្មណ៍មួយចំនួន ហើយនាំឱ្យក្រុមហ៊ុនដទៃទៀតយកគំរូតាម។

លោក Richard Yu បានថ្លែងបា្រប់គេហទំព័រ TechRadar ថា «ផលិតផលថ្មីនេះនឹងមានវត្តមាននៅពេលក្រោយ ក្រុមហ៊ុនមិនតក់ក្រហល់ទេ ព្រោះផលិតផល Huawei Watch 2 ទទួលបានលទ្ធផលល្អបង្គួរ។ ក្រុមហ៊ុនមិនប្រញាប់ប្រញាលទេ ដូច្នេះយើងនឹងបញ្ចេញផលិតផល Smartwatch ថ្មីនេះនៅពេលក្រោយ»។

សេចក្តីថ្លែងការណ៍នេះហាក់ដូចជា ផ្ទុយទៅនឹងព័ត៌មានដែលយើងទទួលបាន កាលពីឆ្នាំមុន នៅពេលដែលផលិតផល Smartwatch បច្ចុប្បន្នបង្ហាញវត្តមាននៅក្នុងទីផ្សារ។ ប្រភពមួយបានបង្ហើបថា បន្ថែមលើការផ្សព្វផ្សាយដែលមិនបានបង្ហាញ ពីលទ្ធផលវិជ្ជមាននៃការពិនិត្យលើផលិត ផលនេះ អ្នកប្រើប្រាស់បានបង្ហាញពីចំណាប់អារម្មណ៍ ទៅលើផលិតផល Huawei Watch 2។ នៅពេលវាមានវត្តមាននៅលើទីផ្សារ វាបានចាប់ផ្តើមដោយស្ងប់ស្ងាត់ និងគ្មានភាពភ្ញាក់ផ្អើលសោះ។

ទោះជាយ៉ាងណា យើងនឹងមិនរំពឹងថាបានឃើញ Huawei Watch 3 បង្ហាញវត្តមានរួមគ្នាជាមួយ ទូរសព្ទ P20 នៅពេលឆាប់ៗខាងមុខនេះទេ។ វាទំនងដូចជានឹងបង្ហាញវត្តមាននៅចុងឆ្នាំនេះ ឬពន្យារដល់ដើមឆ្នាំ 2019 ដែលក្រុមហ៊ុន Huawei សម្រេចចិត្តប្រកាសពីផលិតផល Smartwatch ថ្មី។

Huawei-watch-hands-on-150_watch_shop_cambodia-tomnerb-02

អត្ថបទអ្នកចង់អាន

កាមេរ៉ា X-A7 កម្រិត Entry របស់ Fujifilm ភ្ជាប់មកជាមួយនឹងវីដេអូ 4K និងការចង្អុលបង្ហាញមុខ!

ដោយ: ភារុន 9 AM, Tuesday, 17 Sep, 2019

ក្រុមហ៊ុន Fujifilm បានដាក់បង្ហាញកាមេរ៉ា X-A7 កម្រិត Entry ជាមួយនឹងមុខងារថ្មីៗសំខាន់ៗមួយចំនួន ដែលធ្វើឱ្យវាមានភាពប្រសើរឡើងជាងម៉ូដែលកាមេរ៉ា X-A5 ស៊េរី...

Samsung នៅតែគ្រោងផលិតទូរសព្ទបត់ ទោះបីចំណូចធ្លាក់ចុះក្តី

ដោយ: ដួងច័ន្ទ 8 AM, Friday, 03 May, 2019

កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមហ៊ុន Samsung បានព្រមានទៅកាន់អ្នកវិនិយោគថា ប្រាក់ចំណេញរបស់ក្រុមហ៊ុននៅក្នុងត្រីមាសទីមួយ នៃឆ្នាំ 2019 នេះ អាចនឹងធ្លាក់ចុះ...

វិធីសាស្ត្រដោះស្រាយ បញ្ហាស្ទះម៉ាស៊ីនត្រជាក់រថយន្ត

ដោយ: ស. លីង 8 PM, Friday, 22 Sep, 2017

ម្ចាស់រថយន្តភាគច្រើនតែងជួបនឹងបញ្ហាម៉ាស៊ីនត្រជាក់។ ប្រសិនបើម៉ាស៊ីនត្រជាក់ខូច អស់ហ្គាស អត់ត្រជាក់ អ្នកគួរយកទៅរកជាង។ ប៉ុន្តែក្នុងករណីដែលម៉ាស៊ីនត្រជាក់...

ទូរទស្សន៍ OLED របស់ LG ឈ្នះពានរង្វាន់មាស iF

ដោយ: ដួងច័ន្ទ 10 AM, Sunday, 07 Apr, 2019

គណៈវិនិច្ឆ័យដែលមានការចូលរួមពីអ្នកមានជំនាញរចនាម៉ូដចំនួន 67 នាក់បានកោះប្រជុំគ្នានៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីសម្រេចផ្តល់ពានរង្វាន់ចំនួន 16 ពានរង្វាន...

Tomnerb.Com - YouTube Channel