ចូលចិត្តទំនើប

Huawei ទទួលបានពាណិជ្ជសញ្ញាសម្រាប់ OS ផ្ទាល់ខ្លួន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Jun, 2019

ក្រុមហ៊ុន Huawei កំពុងធ្វើដំណើរដើម្បីបញ្ឈប់ការហាមឃាត់របស់រដ្ឋបាលរបស់ប្រធានាធិបតី Trump ដោយធ្វើការផ្តល់ពាណិជ្ជសញ្ញាដល់ប្រព័ន្ធប្រតិបត្តិការលើទូរសព្ទចល័តរបស់ខ្លួនផ្ទាល់។ ប្រព័ន្ធប្រតិបត្តិការថ្មីដែលត្រូវបានរាយការណ៍ថា បានដាក់ដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយនេះ មានដាក់ឈ្មោះនៅក្នុងឯកសារស្នើសុំពាណិជ្ជសញ្ញានៅក្នុងប្រទេសប៉េរូ នៅក្រោមឈ្មោះថា Hongmeng សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសចំនួន 9 និងនៅក្នុងតំបន់អឺរ៉ុប (ទោះបីជាវាត្រូវបានដាក់សំណើសុំនៅក្រោមឈ្មោះថា Ark OS នៅក្នុងតំបន់អឺរ៉ុបក្តី)។

កាលពីគ្រាមុន ក្រុមហ៊ុនបានលើកឡើងថា ប្រព័ន្ធប្រតិបត្តិការនេះអាចនឹងដំណើរការលឿនបំផុតនៅចុងឆ្នាំនេះ ប៉ុន្តែវាទំនងថាករណីនេះពិតជាអាចកើតឡើងមែន បើសិនជាក្រុមហ៊ុននេះត្រូវបានបដិសេធជាអចិន្រ្តៃយ៍សម្រាប់ការចូលទៅប្រើប្រាស់ប្រព័ន្ធ Android។
យ៉ាងណាក្តី ខណៈពេលដែលការដាក់ឱ្យដំណើរការប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនគឺជាវិធីមួយសម្រាប់ក្រុមហ៊ុន Huawei ក្នុងការបន្តប្រតិបត្តិការប្រឈមនឹងបម្រាមរបស់សហរដ្ឋអាមេរិក នៅក្នុងនោះមានក្តីព្រួយបារម្ភមួយចំនួនអំពីសនិ្តសុខរបស់ប្រព័ន្ធប្រតិបត្តិការថ្មីនេះ ដោយសារ Software មិនមែនជាផ្នែកដ៏រឹងមាំមួយរបស់ក្រុមហ៊ុននេះទេ។ ទន្ទឹមជាមួយគ្នានេះ ក្រុមហ៊ុន Huawei បានបញ្ចេញអារម្មណ៍របស់ខ្លួនអំពីការហាមប្រាមរបស់ក្រុមហ៊ុននៅក្នុងលិខិតក្រៅផ្លូវការមួយ (Ex Parte Memo) ផ្ញើទៅកាន់គណៈកម្មការទំនាក់ទំនងសហព័ន្ធ (Federal Communications Commission)។ លិខិតមួយនោះត្រូវបានបោះពុម្ពផ្សាយនៅក្នុងសប្តាហ៍នេះ ដោយបញ្ជាក់អំពីការថ្កោលទោសចំពោះការសម្រេចចិត្តក្នុងការហាមឃាត់ក្រុមហ៊ុន ដោយផ្អែកលើមូលដ្ឋានៃការគម្រាមកំហែងសន្តិសុខជាតិ ដោយបានកត់សម្គាល់ថា «ទង្វើនេះបានធ្វើតិចតួច ឬគ្មានបានធ្វើអ្វីទាំងអស់ សម្រាប់ការការពារសន្តិសុខនៃប្រព័ន្ធទូរគមនាគមន៍របស់អាមេរិក» ហើយទង្វើដែលបានបង្ខំឱ្យប្រតិបត្តិករផ្លាស់ប្តូរឧបករណ៍ដែលពួកគេកំពុងប្រើប្រាស់ អាចនឹងបង្កជាការគម្រាមកំហែងកាន់តែធំ ចំពោះសន្តិសុខប្រព័ន្ធ Network។


ជាមួយគ្នានេះដែរ ការហាមឃាត់នេះមិនត្រឹមតែជាការប្រឈមផ្នែកច្បាប់តែមួយមុខទេសម្រាប់ក្រុមហ៊ុន។ ដូចដែលបានរាយការណ៍នៅក្នុងសារព័ត៌មាន The New York Times ក្រុមហ៊ុន Huawei ត្រូវបានគេលើកឡើងថាកំពុងស្វែងរកថ្លៃប័ណ្ណប៉ាតង់ពីក្រុមហ៊ុន Verizon។ អ្នកដែលបានដឹងលឺករណីមួយនេះ បានលើកឡើងថា ក្រុមហ៊ុន Huawei បានចោទប្រកាន់ចំពោះក្រុមហ៊ុន Verizon ថាបានរំលោភលើ 238 ចំណុចនៃប័ណ្ណប៉ាតង់របស់ក្រុមហ៊ុន ហើយបាននឹងកំពុងធ្វើការទាមទារប្រាក់សំណងបន្ថែមច្រើនជាង $1 ពាន់លាន។

មិនថាបានទទួលជោគជ័យឬអត់ នៅក្នុងការទាមទាររបស់ក្រុមហ៊ុន វានៅតែជាបញ្ហាចោទ ប៉ុន្តែសកម្មភាពនេះបានចង្អុលបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន Huawei មិនបានត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមដែលក្រុមហ៊ុនកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះទេ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

អំណោយល្អបំផុត សម្រាប់អ្នកចូលចិត្តការបើកបរ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 06 Aug, 2017

អ្នកបើកបរ គឺជាមនុស្សដ៏ពិសេសមួយរូប ដែលមានភាពខុសប្លែកពីមនុស្សទូទៅ។ អ្នកបើកបរស្រឡាញ់រថយន្តដូចជា អាយុជីវិតរបស់គាត់ ការជ្រើសរើសផ្លូវដ៏ល្អបំផុត សម្រាប់ធ្...

ឧបករណ៍គណនាលេខ នៅលើ Window 10 មានអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 26 Mar, 2019

ក្រុមហ៊ុន Microsoft កំពុងបន្ថែមមុខងារក្រាហ្វិចទៅក្នុងឧបករណ៍គណនាលេខនៅលើប្រព័ន្ធ Window 10។ ក្រុមហ៊ុនបានបង្កើតឧបករណ៍គណនាលេខ ក្នុងទម្រង់ Open-Sourced ...

ការលាងសម្អាតហ្វ្រាំងរបស់រថយន្ត ពិតជាចាំបាច់មែន?

ដោយ: ភារុន 9 AM, Friday, 08 Feb, 2019

អ្នកបើកបររថយន្តមួយចំនួន មិនសូវបានគិតពីហ្រ្វាំងរថយន្តរបស់ខ្លួនទេ រហូតដល់ហ្វ្រាំងឈប់ដំណើរការក៏មានដែរ។ ប៉ុន្តែប្រសិនបើអ្នកគឺជាអ្នកបើកបរដ៏ឆ្លាតវៃ អ្នកគ...

តើបច្ចេកវិទ្យាផ្លាស់ប្តូររបៀបធ្វើដំណើររបស់យើងដូចម្តេចខ្លះ?

ដោយ: ស៊ីវងីម 1 PM, Wednesday, 25 Jul, 2018

មិនថាយើងចូលចិត្តឬអត់ បច្ចេកវិទ្យាបានផ្លាស់ប្តូររបៀបនៃការធ្វើដំណើររបស់យើងគួរឲ្យកត់សម្គាល់។ ឥឡូវនេះ សឹងតែគ្រប់យ៉ាងមាន ភាពងាយស្រួលជាងមុនដោយសារតែបច្ចេក...

Tomnerb.Com - YouTube Channel