ចូលចិត្តទំនើប

Huawei នឹងផលិតទូរទស្សន៍ 5G 8K?

ដោយ: ដួងច័ន្ទ 8 AM, Monday, 06 May, 2019

ក្រុមហ៊ុន Huawei កំពុងមានផែនការបញ្ចេញផលិតផលទូរទស្សន៍ 8K 5G នៅចុងឆ្នាំនេះ ដែលនេះជាសេចក្តីរាយការណ៍ដែលយើងទទួលបានពីគេហទំព័រ Nikkei។

យោងតាមប្រភពស្រដៀងគ្នានេះ ជាមួយនឹងគម្រោងផែនការរបស់ក្រុមហ៊ុន ផលិតផលទូរទស្សន៍ថ្មីអាចនឹងមានបញ្ចូលរួមជាមួយនូវ 5G Modem ដែលអនុញ្ញាតឱ្យទូរទស្សន៍បន្តផ្ទាល់មាតិកា Remote Content ដោយផ្ទាល់ ដោយពុំចាំបាច់មានតម្រូវការប្រអប់ខ្សែកាបទិ៍ ឬការភ្ជាប់បណ្តាញ Fixed Line Internet ឡើយ ហើយវាក៏អាចដើរតួនាទីជា Router សម្រាប់ការភ្ជាប់បណ្តាញ Internet ទៅកាន់ឧបករណ៍ដទៃទៀតនៅក្នុងគេហដ្ឋានរបស់អ្នក។
ការប្រើប្រាស់ការតភ្ជាប់បណ្តាញ 5G ដ៏លឿនជាគូនឹងអេក្រង់ 8K អាចក្លាយជាវិធីសាស្រ្តដ៏ល្អមួយ ក្នុងការឆ្លងឱ្យផុតដំណាក់កាលពិបាកនៃការបន្តផ្ទាល់មាតិកា 8K មានទិន្នន័យធំៗ ដោយពុំចាំបាច់មានតម្រូវការការភ្ជាប់បណ្តាញ Fixed Line Internet ល្បឿនលឿននៅគេហដ្ឋានឡើយ។

ព្រមជាមួយ បច្ចេកវិទ្យា 8K គេហទំព័រ Nikkei ប៉ាន់ស្មានថា ប្រព័ន្ធភ្ជាប់បណ្តាញ 5G របស់ទូរទស្សន៍ក៏អាចអនុញ្ញាតឱ្យទូរទស្សន៍បន្តផ្ទាល់វីដេអូ 360 ដឺក្រេ ទោះបីជាស្តាប់ទៅវាទំនងជាបទពិសោធន៍នៃការប្រើប្រាស់ដ៏អាក្រក់មួយក្តី។
គេហទំព័រ Nikkei បានរាយការណ៍ថា ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់ទូរទស្សន៍ 5G ដើម្បីបង្កើតជាប្រព័ន្ធ Ecosystem of Consumer Electronic របស់ក្រុមហ៊ុនផ្ទាល់ ស្រដៀងគ្នានឹងអ្វីដែលក្រុមហ៊ុន Samsung បានមានរួចជាស្រេច ជាមួយនឹងផលិតផលទូរទស្សន៍ ទូរសព្ទ Smartphone នាឡិកាដៃ និងឧបករណ៍ Smart Home និងឧបករណ៍ប្រើប្រាស់ក្នុងគេហដ្ឋានដទៃទៀត។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនធំជាងគេលំដាប់ទីពីរ នៅក្នុងទីផ្សារផលិតផលទូរសព្ទ Smartphone នៅទូទាំងពិភពលោក ដែលឈរនៅពីក្រោយក្រុមហ៊ុន Samsung។

បើសិនជាការផ្គូផ្គងអេក្រង់ 8K ជាមួយបណ្តាញ 5G ស្តាប់ទៅដូចជាធ្លាប់បានលឺ ដូច្នេះអ្នកប្រហែលជាគិតដល់គំនិតច្នៃប្រឌិត AI 8K+5G ដែល Foxconn កំពុងអះអាងថាកំពុងដំណើរការ។ ក្នុងន័យបច្ចេកវិទ្យា ក្រុមហ៊ុនផលិតជាច្រើន ដូចជា LG បានអះអាងថា ទូរទស្សន៍របស់ខ្លួន មានបំពាក់បច្ចេកវិទ្យា AI ដូច្នេះវាអាចទៅរួចសម្រាប់ការបង្កើតបច្ចេកវិទ្យាថ្មីនៅលើទូរទស្សន៍របស់ Huawei។
Huawei ត្រូវកាត់បន្ថយការងារមួយចំនួន បើសិនជាក្រុមហ៊ុននេះចង់ប្រឡូកចូលក្នុងទីផ្សារទូរទស្សន៍។ ផលិតផលទូរទស្សន៍ជាផលិតផលដែលមានផលចំណេញពីការលក់ទាប ហើយអ្នកប្រើប្រាស់ទូទៅមានវដ្តនៃការផ្លាស់ប្តូរយូរជាងអ្វីវដ្តនៃការផ្លាស់ប្តូរក្នុងទីផ្សារ Laptop និង Smartphone។ ឆ្នាំ 2019 ក៏ជាដំណាក់កាលផ្តើមដំបូងនៃបច្ចេកវិទ្យា 5G និង 8K ផងដែរ។ បណ្តាញ 5G បច្ចុប្បន្នមានតែនៅតាមតំបន់មួយចំនួនប៉ុណ្ណោះ ហើយមាតិកា 8K ដើម ក៏នៅមានកម្រនៅឡើយដែរ។

ទោះបីជាទីផ្សារសម្រាប់ផលិតផលទូរទស្សន៍ 5G 8K ក្នុងឆ្នាំ 2019 ទើបតែលេចត្រួយឡើង ប៉ុន្តែក្រុមហ៊ុនផលិតទូរសព្ទ Smartphone របស់ចិនមួយនេះមានបង្ហាញពីឆន្ទៈមុតមាំក្នុងការធ្វើពិសោធន៍លើបច្ចេកវិទ្យាថ្មីនេះ។ យើងអាចនិយាយបានថា ថ្វីត្បិតវាមិនមែនជាគំនិតល្អមួយ តែមិនមានន័យថាវានឹងមិនកើតឡើងនោះទេ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

កម្មវិធីជំនួយ សម្រាប់គម្រោងជួសជុលផ្ទះ

ដោយ: ដួងច័ន្ទ 7 AM, Saturday, 03 Feb, 2018

ពេលនេះអ្នកបានត្រៀមខ្លួនរួចរាល់ សម្រាប់ការចាប់ផ្តើមគម្រោងកែលម្អគេហដ្ឋាន ដែលអ្នកបានរៀបចំទុកហើយមែនទេ? នេះជាការសម្រេចចិត្តដ៏រីករាយមួយ ប៉ុន្តែវាក៏ងាយនឹង...

វិធីងាយៗ ដោះស្រាយបញ្ហាស្នាមកូត លើវ៉ែនតា

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 12 Dec, 2017

បើសិនជាអ្នកមានបញ្ហាភ្នែក វ៉ែនតា គឺជាវត្ថុដ៏ចាំបាច់សម្រាប់អ្នក ហើយអ្នកពិតជាធុញទ្រាន់ នៅពេល កញ្ចក់វ៉ែនតារបស់អ្នកស្រអាប់ ឬមានស្នាមកូត។ មិនថាអ្នកយកចិត្...

ធ្វើដូចម្តេចដើម្បីធ្វើឲ្យ Google Home របស់អ្នកមានច្រើនភាសា?

ដោយ: ភារុន 11 AM, Sunday, 04 Nov, 2018

បច្ចុប្បន្ននេះមានឧបករណ៍អេឡិចត្រូនិចជាច្រើនត្រូវបានគេផលិតឡើង      នឹងបានដាក់ឲ្យប្រើប្រាស់ដោយការបញ្ជាដោយ  ​សម្លេង។ ដើម្បីឲ្យឧបករណ៍ប្រតិបត្តិតាមពាក្យប...

គំរូរថយន្ត Infiniti ថ្មីកាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Thursday, 11 Oct, 2018

រថយន្ត Hybrid ភាគច្រើនផលិតឡើងសម្រាប់ការសន្សំសំចៃប្រេងឥន្ធនៈ និងជួយសង្គ្រោះពិភពលោក។ ប៉ុន្តែសម្រាប់គំរូរថយន្ត Project Black S របស់ Infinity មិនដូចអ្វ...

Tomnerb.Com - YouTube Channel