ចូលចិត្តទំនើប

Huawei ពន្យារពេលគម្រោងចេញលក់ Laptop

ដោយ: ដួងច័ន្ទ 7 AM, Thursday, 20 Jun, 2019

ក្រុមហ៊ុន Huawei ជាក់ស្តែងបានពន្យារពេលនៃការបញ្ចេញលក់ផលិតផល Windows Laptop ថ្មី ដែលនេះជាការបញ្ជាក់ពីលោក Richard Yu ប្រធានផ្នែកអតិថិជនរបស់ក្រុមហ៊ុនបានបញ្ជាក់ប្រាប់សារព័ត៌មាន CNBC។

ផលិតផលថ្មីនេះត្រូវបានកំណត់ថានឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ CES Asia នៅក្នុងទីក្រុងសៀងហៃនៅក្នុងសប្តាហ៍នេះ ប៉ុន្តែទណ្ឌកម្មពាណិជ្ជកម្មពីសហរដ្ឋអាមេរិក បានរឹតបណ្តឹងលទ្ធភាពរបស់ក្រុមហ៊ុន Huawei ក្នុងការប្រើប្រាស់ផលិតផលរបស់អាមេរិក មានដូចជា Microsoft Software និងប្រព័ន្ធប្រតិបត្តិការ Intel ជាដើម។ លោក Yu បានរៀបរាប់សារព័ត៌មាន CNBC ថា ស្ថានភាពនេះមិនអំណោយផល ដោយលើកឡើងថា Laptop ថ្មីនេះគួរតែបានបង្ហាញវត្តមាននៅក្នុងសប្តាហ៍នេះដោយពុំចាំបាច់មានកាលបរិច្ឆេទចេញលក់ ប៉ុន្តែទីតាំងរបស់ក្រុមហ៊ុន Huawei នៅក្នុងបញ្ជីខ្មៅ US Entity បានបញ្ឈប់ក្រុមហ៊ុនពីការប្រកាសពីផលិតផលថ្មីនេះ។ Laptop នេះនឹងមានឱកាសបានឃើញពន្លឺព្រះអាទិត្យឬអត់នោះ គឺអាស្រ័យលើថាតើក្រុមហ៊ុន Huawei នឹងស្ថិតនៅក្នុងបញ្ជីខ្មៅយូរប៉ុណ្ណាដែរ។

នៅក្នុងសេចក្តីរាយការណ៍ជាច្រើន មិនមានរៀបរាប់អំពីបញ្ហាបច្ចេកទេសនៃផលិតផល Laptop ថ្មីនេះទេ លើសពីនេះទៀត វាអាចនឹងក្លាយជាចំណូលថ្មីនៅក្នុងស្រឡាយផលិតផល MateBook ផងដែរ។  ក្រុមហ៊ុន Huawei បានធ្វើការ Update លើស្រឡាយផលិតផល MateBook X Pro នៅក្នុងព្រឹត្តិការណ៍ Mobile World Congress កាលពីខែកុម្ភៈ ខណៈដែលផលិតផលថ្នាក់កណ្តាល MateBook 13 ត្រូវបានណែនាំនៅក្នុងព្រឹត្តិការណ៍ CES កាលពីខែមករា។
គេហទំព័រ Digitimes បានរាយការណ៍កាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុន Huawei បានផ្អាកផលិតកម្ម និងការអភិវឌ្ឍន៍នានានៅលើផលិតផល Laptop។ ក្រុមហ៊ុន Microsoft បានរក្សាភាពស្ងៀមស្ងាត់នៅក្នុងករណីនេះ ក្រៅពីការដកផលិតផល Laptop របស់ Huawei ចេញពីបញ្ជីផលិតផលរបស់ខ្លួននៅលើ Online Store។


ក្រុមហ៊ុន Huawei ត្រូវបានណែនាំថា ការរក្សាទុកឃ្លាំងផ្ទុកសមាសភាព និងកម្មសិទ្ធិបច្ចេកវិទ្យារបស់ខ្លួន នឹងកាត់បន្ថយឥទ្ធិពលរបស់ទណ្ឌកម្មរបស់អាមេរិក ហើយផ្នែកផលិត Laptop នឹងក្លាយជាតំណាងតែមួយគត់នៃពន្លឺអាជីវកម្មរបស់ក្រុមហ៊ុន។ ប៉ុន្តែផលិតផលកុំព្យូទ័រ តំណាងឱ្យភាពជោគជ័យដ៏ធំជាងគេរបស់ Huawei នៅក្នុងសហរដ្ឋអាមេរិក មកទល់បច្ចុប្បន្ននេះ ហើយការដកថយនេះអាចនឹងជាសញ្ញាដ៏ជាក់ច្បាស់នៃផលប៉ះពាល់របស់សង្គ្រាមពាណិជ្ជកម្ម ដែលកំពុងជះលទ្ធផលអាក្រក់ចំពោះក្រុមហ៊ុនមួយនេះជាខ្លាំង៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

4 ស្នាដៃច្នៃប្រឌិតដ៏អស្ចារ្យ ប្រចាំឆ្នាំ ២០១៦

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 23 Nov, 2016

ជារៀងរាល់ឆ្នាំ ទស្សនាវដ្តី Time តែងជ្រើសយកការច្នៃប្រឌិតកំពូលៗ មកផ្សព្វផ្សាយ។ ការច្នៃប្រឌិតទាំងនោះ សុទ្ធសឹងជាស្នាដៃ ដែលជំរុញពិភពលោកទៅកាន់ភាពល្អប្រសើ...

បញ្ចុះតម្លៃពិសេស និងឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពី LG BrandShop ក្នុងឱកាលពិធីបុណ្យអុំទូកនេះ !!

ដោយ: ទំនើប 12 AM, Monday, 30 Oct, 2017

កាន់តែពិសេសកាន់តែអស្ចារ្យ ក្នុងឱកាល ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ ហាងលក់គ្រឿងអេឡិចត្រូនិច LG BrandShop បានរៀបចំកម្មវិធីប...

តោះ! មកស្គាល់ Action Camera ថ្មី ពី Sony

ដោយ: ដួងច័ន្ទ 9 AM, Thursday, 28 Mar, 2019

ក្រុមហ៊ុន Sony បានបញ្ចេញលក់កាមេរ៉ា Action ម៉ូដែល RX0 កាលពី 2 ឆ្នាំមុន ហើយនាពេលនេះ ក្រុមហ៊ុនបានប្រកាសពីម៉ូដែលថ្មីហើយ គឺម៉ូដែល RX0 II។ នេះគឺជាផលិតផលថ...

Nissan Navara ទទួលរង្វាន់ពី ASEAN NCAP ជារថយន្តសុវត្ថិភាព លំដាប់ផ្កាយ ៥

ដោយ: ចរិយា 8 PM, Thursday, 12 Jan, 2017

Nissan Navara NP300 ត្រូវបាន ASEAN NCAP ធ្វើតេស្ត និងផ្តល់ពានជារថយន្ត ដែលមានសុវត្ថិភាពខ្ពស់ ប្រចាំឆ្នាំ ២០១៦។ ព័ត៌មាន ដ៏គគ្រឹកគគ្រេងបានផ្សព្វផ្សាយ...

Tomnerb.Com - YouTube Channel