ចូលចិត្តទំនើប

Huawei Porsche ត្រឡប់មកវិញ ជាមួយតម្លៃខ្ពស់ដដែល

ដោយ: ដួងច័ន្ទ 9 AM, Friday, 19 Oct, 2018

ទូរសព្ទ Huawei Porsche Design Mate 10 RS ទើបនឹងចេញលក់កាលពី 6 ខែមុនប៉ុណ្ណោះ ប៉ុន្តែពេលនេះក្រុមហ៊ុន Huawei បានរៀបចំខ្លួនរួចជាស្រេចក្នុងការចេញលក់ទូរសព្ទជំនាន់ក្រោយ គឺ Mate 20 RS។ ទូរសព្ទថ្មីនេះមានតម្លៃស្មើគ្នានឹងទូរសព្ទចាស់ដែរ។

ដូចគ្នានឹងឈ្មោះរថយន្ត ដែលទូរសព្ទនេះដាក់ឈ្មោះតាមដែរ ទូរសព្ទ Porsche Design Mate 20 RS មានតម្លៃកប់ពពក រហូតដល់ $1,950 សម្រាប់ទំហំឃ្លាំងផ្ទុកទិន្នន័យ 256GB។ ជាមួយនឹងតម្លៃដ៏ខ្ពស់នវ ទូរសព្ទ Mate 20 RS មានកាមេរ៉ាចំនួន 3 គ្រឿង មួយគ្រឿងមានទំហំ 40 megapixel មួយគ្រឿងទៀតមានទំហំ 20 megapixel ជាប្រភេទកាមេរ៉ា Wide Angle Lens និងមួយគ្រឿងចុងក្រោយទំហំ 8 megapixel ជាប្រភេទកាមេរ៉ា Telephoto។ ជាមួយសមត្ថភាពប៉ុណ្ណេះ វាហាក់ដូចជាតម្លៃខ្ពស់ពេក ព្រោះទូរសព្ទ Mate 20 Pro ក៏មានសមត្ថភាពដូចគ្នានេះដែរ តែវាមានតម្លៃត្រឹម $1,206។

ប៉ុន្តែអ្វីដែលពិសេស គឺវាមានសម្បកស្រោបដោយស្បែក។ ប៉ុន្តែវាប្រហែលជានៅតែផលិតជាមួយ Cashmere និង ដោះគ្រាប់ពេជ្រតូចៗ ដើម្បីឱ្យសមស្របនឹងតម្លៃរបស់វា។
Huawei ប្រើប្រាស់បន្ទះឈីប Kirin 980 ដែលជាបន្ទះឈីបទូរសព្ទប្រភេទ 7nm ដំបូងបង្អស់នៅក្នុងពិភពលោក មានន័យថាវាមានទំហំឈីបកាន់តែតូចជាងមុន។ ទូរសព្ទនេះដំណើរការជាមួយប្រព័ន្ធ Android P-Based EMUI 9.0 ដែលទូរសព្ទថ្មីៗរបស់ Huawei ក៏មានប្រើប្រាស់ដូចគ្នា។ មុខងារថ្មីមានឈ្មោះថា HiVision ដែលកំណត់លើការគូររូប និង Landmarks ដោយប្រើប្រាស់ AI ដែលមានឈ្មោះស្រដៀងគ្នានឹង Google Lens។ នៅក្នុងនោះក៏មានមុខងារ In-Screen Fingerprint Sensor និងជម្រើសប្រើប្រាស់មុខងារ Facial Recognition ដើម្បីដោះសោរទូរ សព្ទ។
ចំណែកថាមពលថ្មរបស់ទូរសព្ទនេះវិញ មានថាមពល 4,200mAh ដែលដំណើរការជាមួយមុខងារសាកថ្មល្បឿនលឿន ប៉ុន្តែវាអាចដំណើរការបានតែជាមួយឧបករណ៍សាកថ្មគ្មានខ្សែ ដែលមិនមានរួមបញ្ចូលនៅក្នុងតម្លៃកប់ពពកនេះទេ។ វាមាន RAM ទំហំ 8GB ហើយក៏មានជម្រើសម៉ូដែលឃ្លាំងផ្ទុកទិន្នន័យទំហំ 512GB ដែលមានតម្លៃឡើងដល់ $2,410។ វាក៏មានសមត្ថភាពទប់ទល់នឹងជម្រាបទឹកផងដែរ ក្នុងអត្រា IP68 ដែលជាអត្រាដូចគ្នានឹងទូរសព្ទ iPhone ចុងក្រោយបង្អស់។

ទូរសព្ទ Mate 20 RS ផលិតឡើងក្នុងពណ៌ខ្មៅ និងមានចេញលក់នៅក្នុងទីផ្សាភាគច្រើននៅក្នុងពិភពលោក នៅពាក់កណ្តាលខែវិច្ឆិកា លើកលែងតែទីផ្សារនៅសហរដ្ឋអាមេរិក។ នៅក្នុងប្រទេសចិនវិញ មានដាក់លក់ម៉ូដែលពណ៌ក្រហម ដែលជាផលិតផលលក់មានកំណត់។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

តម្លៃ iphone 6S និង 6S plus បន្តធ្លាក់ជាកំហុកនៅចុងខែនេះ

ដោយ: ម៉ូនី 11 AM, Saturday, 31 Oct, 2015

តម្លៃ iphone 6S និង 6S plus បន្តធ្លាក់ជាកំហុកនៅចុងខែនេះ ខណៈពេល ដែលSmart និង iOne ជិតចេញលក់ តម្លៃរបស់ទូរស័ព្ទដៃ iPhone ស៊េរីថ្មី កំពុងបន្តធ្លាក់ច...

ក្តារចុចសម្រាប់ iPad Pro 10.5

ដោយ: ដួងច័ន្ទ 9 PM, Sunday, 27 May, 2018

ផលិតផល iPad Pro មិនមែនជា iPad ធម្មតានោះទេ។ ក្រុមហ៊ុន Apple បន្តធ្វើឱ្យមានភាពមិនច្បាស់លាស់រវាង Laptop និង Tablet។ ហេតុនេះហើយអ្នកត្រូវជ្រើសរើសផលិតផលក...

កាមេរ៉ា Panasonic ថ្មី អាចថតវីដេអូ 6K

ដោយ: ដួងច័ន្ទ 8 AM, Saturday, 08 Jun, 2019

ក្រុមហ៊ុន Panasonic បានបន្ថែមផលិតផលកាមេរ៉ា Third Full-Frame Mirrorless ថ្មីមួយទៅក្នុងស្រឡាយផលិតផល L-Mount របស់ខ្លួន ជាមួយនឹងការបញ្ចេញកាមេរ៉ា Video-...

កំប៉ុងអំបិលដ៏ឆ្លាតវៃ ផ្លាស់ប្តូរវិធីដាក់គ្រឿងផ្សំ ក្នុងម្ហូបរបស់អ្នក

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

អំបិល ជាគ្រឿងផ្សំដ៏សំខាន់ នៅក្នុងផ្ទះបាយ ហើយនាពេលនេះ វាត្រូវបានវិវត្តបច្ចេកវិទ្យាថ្មី ដែលជាគុណសម្បត្តិនៃក្រុមហ៊ុនផលិតសម្ភារៈ សម្រាប់ការរស់នៅប្រចាំថ...

Tomnerb.Com - YouTube Channel