ចូលចិត្តទំនើប

ទូរសព្ទ Huawei P30 នឹងចេញលក់នៅចុងខែក្រោយ

ដោយ: ដួងច័ន្ទ 8 AM, Friday, 22 Feb, 2019

ផលិតផលទូរសព្ទម៉ូដែលថ្មីរបស់ក្រុមហ៊ុន Huawei ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ នឹងមិនបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress ឡើយ។

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏កំពុងមានប្រជាប្រិយភាពដ៏លេចធ្លោមួយនេះ បានប្រកាសថា ពិធីប្រកាសអំពីផលិតផលទូរសព្ទម៉ូដែល P30 Series នឹងធ្វើឡើងជាពិសេសនៅក្នុងទីក្រុងប៉ារីស ហើយក្រុមហ៊ុនបានបញ្ជាក់ថាកម្មវិធីនេះនឹងរៀបចំឡើងនៅថ្ងៃទី 26 ខែមីនា ឆ្នាំ2019 ឆាប់ៗខាងមុខនេះ។ នេះជារយៈពេលស្ទើរពេញមួយខែ បន្ទាប់ពីព្រឹត្តិការណ៍ MWC បានបញ្ចប់នៅក្នុងទីក្រុង Barcelona។
ក្រុមហ៊ុន Huawei បានរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានេះ សម្រាប់ការបញ្ចេញទូរសព្ទម៉ូដែល P20 កាលពីឆ្នាំមុន ដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុងប៉ារីសដូចគ្នា ហើយក៏ស្ថិតនៅក្នុងរយៈពេលមួយខែបន្ទាប់ ពីកម្មវិធីបង្ហាញពីការច្នៃប្រឌិតបច្ចេកវិទ្យាទូរសព្ទដៃប្រចាំឆ្នាំនេះដូចគ្នា។

ក្រុមហ៊ុនមិនបានបង្ហាញអ្វីផ្សេងលើសពីកាលបរិច្ឆេទ និងទីតាំងនៃការរៀបចំកម្មវិធីដាក់បង្ហាញទូរសព្ទម៉ូដែលថ្មីនេះទេ ប៉ុន្តែវីដេអូផ្សព្វផ្សាយ ដែលក្រុមហ៊ុនបានបង្ហោះនៅក្នុងគណនេយ្យ Twitter របស់ខ្លួន បានបង្ហាញពីតំរុយអំពីអ្វីដែលអាចនឹងក្លាយជាការផ្តល់ជូនដ៏ធំបំផុតពីទូរសព្ទជំនាន់ថ្មីនេះ។
នៅក្នុងវីដេអូនោះបានបង្ហាញពីទីកន្លែងល្បីៗនៅក្នុងទីក្រុងប៉ារីស រួមមាន Eiffel Tower និង Arc de Triomphe ដែលត្រូវបានពង្រីកមកជិត រហូតដល់គ្រប់ភាគល្អិតរបស់រូបភាពត្រូវបានឃើញយ៉ាងច្បាស់នៅលើផ្ទៃអេក្រង់។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីពេលមុន ទូរសព្ទម៉ូដែល P30 Pro អាចនឹងត្រូវបានផលិតឡើងជាមួយកាមេរ៉ាមានទម្រង់ដូចជា Periscope ដែលមានសមត្ថភាព Optical Zoom ដ៏អស្ចារ្យ។

ថ្វីត្បិតនៅក្នុងវីដេអូផ្សព្វផ្សាយនេះ មិនបានបង្ហាញពីសញ្ញាណាមួយទាក់ទងនឹងការត្រឡប់មកវិញនៃរន្ធដោតកាសស្តាប់ ប៉ុន្តែវាក៏មិនមានន័យថាទូរសព្ទម៉ូដែលថ្មីរបស់ Huawei នេះមិនមានអ្វីដែលអ្នករំពឹងទុកដែរ។
ដូច្នេះអ្នកនឹងត្រូវរងចាំតាមដានបន្តបន្ទាប់ទៀតជាមួយ ទំនើប រហូតដល់ខែក្រោយ ជាពេលដែលទូរសព្ទជំនាន់ថ្មីនេះត្រូវបានបង្ហាញវត្តមានជាផ្លូវការ នោះអ្នកនឹងបានដឹងយ៉ាងពិតប្រាកដពីសមត្ថភាព និងលក្ខណៈពិសេសរបស់វា៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ម៉ាស៊ីនបោកគក់ LG កាន់តែធំ កាន់តែទំនើប

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 13 Mar, 2019

ថ្ងៃនេះគេហទំព័រទំនើប សូមបង្ហាញមិត្តអ្នកអានទាំងអស់នូវផលិតផលម៉ាស៊ីនបោកគក់ពីក្រុមហ៊ុន LG ម៉ូដែល T2518SSAK ដែលមានសមត្ថភាពបោកគក់សម្លៀកបំពាក់បានរហូតដល់ 1...

ទូរសព្ទ Gionee M2017 មានថាមពលថ្ម 7000 mAh

ដោយ: ដួងច័ន្ទ 8 PM, Friday, 22 Sep, 2017

ទូរសព្ទ Smartphone លំដាប់ខ្ពស់ មិនមែនជាទូរសព្ទ ដែលមានសមត្ថភាពខ្ពស់ ឬ មានប្រសិទ្ធ ភាពខ្ពស់ ឬសមត្ថភាពកំពូលនានា ដែលយើងគិតថាអ្នកមានទ្រព្យស្តុកស្តម្ភ តែ...

ទូរសព្ទ Sony Xperia L1 មានលក់លើទីផ្សា ហើយក្នុងតម្លៃ $199

ដោយ: ដួងច័ន្ទ 12 PM, Saturday, 13 May, 2017

ទូរសព្ទម៉ូដែលថ្មីរបស់ Sony គឺ Xperia L1 ប្រហែលជាទូរសព្ទ Smartphone ដែលមានរូបរាងស្អាតបំផុត មានតម្លៃត្រឹមតែ $199។ Xperia L1 មិនមែនជាប្រភេទទូរសព្ទ ដែល...

តោះមកស្គាល់កាមេរ៉ា VR ថ្មីពី Insta360

ដោយ: ដួងច័ន្ទ 8 AM, Thursday, 17 Jan, 2019

ក្រុមហ៊ុន Insta360 ធ្លាប់បានបញ្ចេញលក់ផលិតផលកាមេរ៉ា 8K VR សម្រាប់អ្នកប្រើប្រាស់អាជីពរួចហើយ ប៉ុន្តែតម្រូវការចង់បានកម្រិត Resolution កាន់តែខ្ពស់នៅតែមា...

Tomnerb.Com - YouTube Channel