ចូលចិត្តទំនើប

Huawei P30 អាចនឹងនាំយករន្ធដោតកាសមកវិញ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 09 Jan, 2019

បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតទូរសព្ទ Smartphone ដែលបោះបង់ចោលរន្ធដោតកាសទូរសព្ទប្រភេទ 3.5mm មិនមានគម្រោងផែនការនាំយកវាមកវិញភ្លាមៗនោះទេ មិនថាវាចេញពីភាពចាំបាច់នៃបច្ចេកវិទ្យា ឬជាមោទនភាពដ៏សាមញ្ញនោះទេ។
យ៉ាងណាមិញ ក្រុមហ៊ុន Huawei អាចនឹងមិនយកចិត្តទុកដាក់នឹងទំនោរក្បួនច្បាប់ថ្មីនេះឡើយ។ នៅលើគេហទំព័រ OnLeaks និង 91Mobiles បានបញ្ចេញព័ត៌មានបែកធ្លាយមួយ ដែលបានបង្ហាញអំពីទូរសព្ទម៉ូដែលថ្មី P30 ដែលផ្តល់តំរុយអំពីការត្រឡប់មកវិញនៃរន្ធដោតកាសទូរសព្ទ ដែលអាចនឹងមានទីតាំងស្ថិតនៅក្បែរបាតខាងក្រោម នៅកៀកនឹងរន្ធដោត USB-C។ បើសិនជាអ្នកមិនរំជើបរំជួលក្នុងការប្រើប្រាស់ទូរសព្ទ ជាមួយកាសស្តាប់គ្មានខ្សែទេ ទូរសព្ទម៉ូដែលថ្មីនេះអាចជាជម្រើសទូរសព្ទសម្រាប់អ្នក។

ក្រុមហ៊ុន Huawei អាចនឹងមិនពឹងផ្អែកតែលើការរចនាបែបប្រពៃណីតែមួយមុខនេះទេ ក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជន។ ព័ត៌មានបែកធ្លាយដែលយើងទទួលបាន ក៏ផ្តល់តម្រុយផងដែរថា ការរចនារូបរាងបែបទម្រង់ទូរសព្ទ OnePlus 6T ដែលមាន Notch ជាប្រភេទដំណក់ទឹកភ្នែក នៅលើអេក្រង់ទំហំ 6 inch និងការ Upgrade នៅលើបណ្តុំកាមេរ៉ា 3 គ្រឿងនៅខាងក្រោយទូរសព្ទផងដែរ។

សូម្បីតែទូរសព្ទ P30 ម៉ូដែលដើម ក៏ត្រូវបានរាយការណ៍ថាមានកាមេរ៉ាចម្បងទំហំ 40 megapixel ជាកាមេរ៉ាក្រោយ ជាមួយនឹងការពង្រីក 5X Lossless ព្រមជាមួយកាមេរ៉ាមុខទំហំ 24 megapixel ផងដែរ។ ទូរសព្ទ P30 ថ្មី ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Kirin 980 ដដែល ដូចគ្នានឹងប្រព័ន្ធប្រតិបត្តិការដែលបានណែនាំនៅលើម៉ូដែល Mate 20 ដែរ ដូច្នេះសមត្ថភាពរបស់វាក៏នឹងមិនចោទជាបញ្ហាដែរ។
យើងមិនទាន់ប្រាកដច្បាស់ថា ទូរសព្ទ P30 នឹងបង្ហាញវត្តមានជាលើកដំបូងនៅពេលណានៅឡើយទេ។

ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Mobile World Congress នៅក្នុងខែកុម្ភៈខាងមុខ ហើយប្រហែលជាប្រើប្រាស់ឱកាសនេះជាឱកាសនៃការដាក់បង្ហាញម៉ូដែលទូរសព្ទថ្មីៗ ប៉ុន្តែក្រុមហ៊ុនក៏ធ្លាប់បានបង្ហាញទូរសព្ទ P20 នៅក្នុងខែមីនា កាលពីឆ្នាំ 2018 ដែរ គឺជារយៈពេលច្រើនសប្តាហ៍បន្ទាប់ពីព្រឹត្តិការណ៍ MWC។

បើយើងប៉ាន់ប្រមាណថា ព័ត៌មានចចាមអារ៉ាមនេះមានភាពប្រាកដប្រជា នោះក្រុមហ៊ុន Huawei អាចនឹងទាក់ទាញអតិថិជនបានកាន់តែច្រើន ចំពោះអ្នកប្រើប្រាស់ដែលនៅតែចង់ប្រើប្រាស់កាសស្តាប់មានខ្សែរបស់ពួកគេ ដូចដែលពួកគេធ្លាប់ប្រើនាពេលកន្លងមក ដោយពុំចាំបាច់ប្រើប្រាស់ Adapter ដទៃទៀត៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

វិធីបន្ថែមឃ្លាំងផ្ទុកទិន្នន័យ សម្រាប់ PlayStation 4

ដោយ: ដួងច័ន្ទ 10 PM, Thursday, 23 Mar, 2017

នេះជាតិចនិក ដើម្បីទទួលបានទំហំ hard drive កាន់តែធំនៅក្នុងម៉ាស៊ីនហ្គេម PS4 បន្ថែមជាមួយគន្លឹះមួយចំនួនទៀត។ ឃ្លាំងផ្ទុកទិន្នន័យ គឺជាចំណុចដ៏សំខាន់មួយ នៅក...

បច្ចេកវិទ្យាដ៏ទំនើបរបស់ម៉ាស៊ីនបោកគក់ LG

ដោយ: ដួងច័ន្ទ 9 AM, Thursday, 09 Aug, 2018

ម៉ាស៊ីនបោកគក់ជំនាន់ថ្មីរបស់ LG ប្រភេទ Centum System មានបំពាក់មុខងារដែលបង្កប់ដោយបច្ចេកវិទ្យាឈានមុខ ជាច្រើនប្រភេទ។ ក្នុងចំណោមបច្ចេកវិទ្យាទំនើបៗទាំង...

ជប៉ុនឌីហ្សាញ Rimono រថយន្តសម្រាប់មនុស្សចាស់

ដោយ: ស. លីង 10 PM, Friday, 05 May, 2017

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន ដែលមានឈ្មោះថា Rimono បានផលិតរថយន្ត សម្រាប់មនុស្សចាស់ ដោយដាក់ឈ្មោះថា Rimono បានធ្វើការបង្ហាញខ្លួន និងចូលទីផ្សារជប៉ុន ក្...

ទូរទស្សន៍ LG’S HDR UHD TV ជំរុញទៅដោយបច្ចេកវិជ្ជា NETFLIX សម្រាប់បង្កើនបទពិសោធន៍ទិដ្ឋភាពល្អ គ្មានគូរប្រៀប

ដោយ: ទំនើប 7 PM, Friday, 28 Apr, 2017

ទូរទស្សន៍ LG’S HDR UHD TV បំពាក់បច្ចេកវិទ្យា NETFLIX បង្កើនបទពិសោធរូបភាពល្អគ្មានគូប្រៀប ទូរទស្សន៍សេរ៊ីថ្មីបំផុតរបស់ LG ត្រូវបានរចនានិងឆ្នៃប្រឌិតឡើង...

Tomnerb.Com - YouTube Channel