ចូលចិត្តទំនើប

តើ Huawei MateBook X Pro ថ្មីមានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 27 Feb, 2019

កាលពីឆ្នាំមុន ក្រុមហ៊ុន Huawei បានបញ្ចេញកុំព្យូទ័រយួរដៃម៉ូដែល MateBook X Pro ដែលជាផលិតផល Laptop ដ៏អស្ចារ្យមួយ មានសមត្ថភាពចម្រុះ ងាយស្រួលយកតាមខ្លួន មានរន្ធដោតជាច្រើនជម្រើស និងមានតម្លៃដ៏ប្រសើរជាងផលិតផលដទៃ។

ដូច្នេះសម្រាប់ MateBook X Pro ថ្មី ដែលបានប្រកាសក្នុងថ្ងៃនេះ ហើយនឹងមានដាក់លក់នៅពេលក្រោយក្នុងឆ្នាំនេះ ក្រុមហ៊ុន Huawei មិនបានធ្វើការផ្លាស់ប្តូរខ្លាំងនោះទេ។ វានៅតែរក្សាបាននូវការរចនាម៉ូដដូចដើម និងមានចំនួនរន្ធដោតដដែល។ ចំណុចថ្មីនៅលើម៉ូដែលថ្មីនេះគឺវាមានចំនួនតិចតួច។ វាមានប្រព័ន្ធប្រតិបត្តិការលឿនជាងមុនបន្តិច មានការ Upgrade បច្ចេកវិទ្យា Graphics Card បន្តិចបន្តួច ការ Upgrade រន្ធដោត Thunderbolt 3 បន្តិចបន្តួច និងការផ្តល់ជម្រើសខ្លាំងផ្ទុកទិន្នន័យរហូតដល់ទំហំ 1TB។
ព្រមជាមួយផលិតផល MateBook X Pro ថ្មី ក្រុមហ៊ុន Huawei ក៏បានប្រកាសអំពី MateBook 14 ជាម៉ូដែលកម្រិតទាប ដែលចែករំលែកការរចនាម៉ូដដូចគ្នា ប៉ុន្តែមានអេក្រង់មាន Resolution ទាបជាង មានទម្ងន់ធ្ងន់ជាង។ល។ MateBook 14 ក៏នឹងចេញលក់នៅពេលក្រោយក្នុងឆ្នាំនេះដែរ ជាមួយព័ត៌មានអំពីតម្លៃ ដែលនឹងត្រូវប្រកាសនាពេលក្រោយដែរ។

នៅក្នុងនោះមានចំណុចខុសគ្នាតែមួយប៉ុណ្ណោះរវាង MateBook X Pro ថ្មី និងម៉ូដែលដែលចេញកាលពីឆ្នាំមុន។ នោះគឺស្លាកសញ្ញានៅលើគម្រប Laptop ដែលពេលនេះមានតែស្លាកសញ្ញាអក្សរ Huawei មួយប៉ុណ្ណោះ ជំនួសឱ្យស្លាកសញ្ញាផលិតផលទាំងមូលនៅលើម៉ូដែលចាស់។ ក្រៅពីនេះ វាគឺជា Laptop ដូចគ្នា ដែលមានទំហំ 13.9 inch មានកម្រិតពន្លឺ 450 nit មានអេក្រង់ Edge-to-Edge 3000 x 2000 pixel ជាប្រភេទអេក្រង់ Touchscreen មានក្តារវាយអត្ថបទ Full Size ជាមួយគ្រាប់ចុច Travel ទំហំ 1.2mm មានមុខងារស្កេនក្រយ៉ៅដៃ បង្កប់នៅក្នុងប៊ូតុងថាមពល មានទម្ងន់ 1.32 គីឡូក្រាម មានរន្ធដោត USB-C ចំនួន 2 និងរន្ធដោត USB-A ចំនួនមួយរក្សានៅដដែល ទោះបីរន្ធដោត Thunderbolt ត្រូវបាន Upgrade ទៅជា Full Four Lanes of Bandwidth ក្តី។ នៅត្រង់ចំណុចនេះ Huawei បានរៀបរាប់់ថាវាមានសមត្ថភាពដំណើរការជាមួយ External GPU ដូចជា Nvidia RTX2080 ជាដើម។
Huawei ក៏រក្សាបាននូវកាមេរ៉ា Web Cam លេចត្រដែតឡើងដដែរ ដែលត្រូវបានបង្កប់នៅក្នុងជួរ Keyboard’s Function។ នេះគឺជាលក្ខណៈពិសេសដ៏ចម្រូងចម្រាស់មួយនៃ MateBook X Pro ដោយវាផ្តល់នូវការថតវីដេអូមិនសូវច្បាស់ សម្រាប់មុខងារ Video Call ប៉ុន្តែ Huawei មិនបានគិតថាវាសំខាន់សម្រាប់ការផ្លាស់ប្តូរឡើយសម្រាប់ម៉ូដែលនេះ។

នៅផ្នែកខាងក្នុង ជម្រើសប្រព័ន្ធប្រតិបត្តិការមានដូចជា Core i5-8265U ឬ Core i7-8565U ដែល Huawei អះអាងថាមានល្បឿនលឿនជាងមុន 10%។ ម៉ូដែល X Pro មានជម្រើស RAM ទំហំ 8GB ឬ 16GB និងមានជម្រើសឃ្លាំងផ្ទុកទិន្នន័យចន្លោះពី 256GB និង 1TB។ សម្រាប់ជម្រើស Core i7 នឹងមានបំពាក់ជាមួយបច្ចេកវិទ្យា MX259 Dicrete Graphic របស់ Nvidia ដែលមានសមត្ថភាពខ្លាំងជាង MX 150 GPU បន្តិច។
សម្រាប់ MateBook 14 មានរូបរាងស្រដៀងគ្នាទៅនឹង X Pro ប៉ុន្តែវាមានអេក្រង់ទំហំ 14 inch ជាប្រភេទអេក្រង់ Touchscreen 2160 x 1440 pixel និងមានតួធំជាងបន្តិច។ វាមានទម្ងន់ 1.48 គីឡូក្រាម និងមានរន្ធដោត USB-C ចំនួនមួយ រន្ធដោត HDMI ចំនួនមួយ រន្ធដោត USB-A 3.0 ចំនួនមួយ និងរន្ធដោត USB-A 2.0 ចំនួនមួយ។ វាមាន Keyboard, Trackpad, Finger Print Scanner និង Web Cam លេចឡើងដូចគ្នា។ ជំនួសឱ្យប្រព័ន្ធ Quad-Speaker នៅលើម៉ូដែល Pro សម្រាប់ MateBook 14 មាន Speaker ចំនួន 2 នៅខាងក្រោមវិញ។

ម៉ូដែល MateBook 14 មានជម្រើសប្រព័ន្ធប្រតិបត្តិការ និង GPU ដូចគ្នានឹង X Pro ទោះបីជាវាមានទំហំឃ្លាំងផ្ទុកទិន្នន័យធំបំផុតត្រឹមតែ 512GB ក្តី។ Huawei និយាយថាថ្មកម្លាំង 57.4Wh គឺល្អសម្រាប់ការចាក់វីដេអូបានរយៈពេល 15 ម៉ោង ឬការប្រើប្រាស់ Web Browsing បានរយៈពេល 10.5 ម៉ោង ដែលជាថេរវេលាយូរជាងថ្មរបស់ X Pro នេះដោយសារវាមានកម្រិត Resolution លើអេក្រង់ទាបជាង។
ម៉ូដែលទាំងពីរនេះមាន Software ថ្មី ដែលមានឈ្មោះថា Huawei Share ដែលធ្វើឱ្យវាមានភាពងាយស្រួលក្នុងការចែករំលែករូបភាព និងឯកសារនានារវាងទូរសព្ទដៃ និង Laptop របស់ Huawei។ ក្រុមហ៊ុនបានអះអាងថាវាអាចផ្ទេរទិន្នន័យក្នុងល្បឿនរហូតដល់ 30Mbps ហើយមុខងារនេះត្រូវបានដំណើរការដោយបន្ទះឈីប NFC ទាំងនៅក្នុងទូរសព្ទ និង Laptop។ វាមានលក្ខណៈស្រដៀងគ្នាទៅនឹងមុខងារ AirDrop របស់ Apple។

វាមិនមែនជាការភ្ញាក់ផ្អើលទេដែល Huawei មិនបានផ្លាស់ប្តូរច្រើនសម្រាប់ម៉ូដែល X Pro ហើយម៉ូដែល MateBook 14 បំពាក់ជាមួយគុណប្រយោជន៍ដូចគ្នា តែមានតម្លៃទាបជាង។ ម៉ូដែលទាំងពីរនេះអាចជាជម្រើសប្រសើរជាងម៉ូដែល MateBook 13 ដែលមានរន្ធដោតមានកំណត់ និងមានថាមពលថ្មខ្សោយ។
Huawei បានលើកឡើងថាម៉ូដែល MateBook X Pro និង MateBook 14 នឹងចេញលក់ក្នុងទីផ្សារសកលមុនពេលវាទៅដល់ទីផ្សារនៅសហរដ្ឋអាមេរិកនៅពាក់កណ្តាលឆ្នាំនេះ។ ម៉ូដែល MateBook X Pro នឹងមានតម្លៃប្រមាណ $1,814 សម្រាប់ជម្រើស Core i5 ជាមួយ RAM ទំហំ 8GB និងឃ្លាំងផ្ទុកទិន្នន័យទំហំ 512GB។ ចំណែកជម្រើស Core i7 មាន RAM ទំហំ 16GB និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ 1TB នឹងចេញលក់ក្នុងតម្លៃប្រមាណ $2,268។ ចំណែកម៉ូដែល MateBook 14 នឹងមានតម្លៃប្រមាណ $1,360 សម្រាប់ជម្រើស Core i5 និងមានតម្លៃប្រមាណ $1,700 សម្រាប់ជម្រើស Core i7។ តម្លៃនៅក្នុងទីផ្សារសហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងបញ្ចេញនៅពេលក្រោយក្នុងឆ្នាំនេះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

Apple កែលម្អក្តារចុច MacBook Pro ឱ្យកាន់តែប្រសើរ

ដោយ: ដួងច័ន្ទ 10 AM, Friday, 20 Jul, 2018

ក្តារចុចរបស់ MacBook Pro ថ្មី មានសម្លេងស្ងប់ស្ងាត់ជាងមុនបន្តិច ដែលនេះជាបញ្ហាដែលអ្នកធ្លាប់បានជួបប្រទះនៅលើម៉ូដែល Laptop របស់ Apple ជំនាន់មុន។ ប៉ុន្ត...

តើមេដឹកនាំ ប្រទេសខាងក្រោមនេះ ប្រើទូរស័ព្ទដៃអ្វីខ្លះទៅ?

ដោយ: ដាលីស 11 AM, Friday, 08 May, 2015

នៅក្នុងយុគសម័យឌីជីថល នាពេលបច្ចុប្បន្ននេះ ស្មា តហ្វូន ជាឧបករណ៍ដ៏ចាំបាច់មួយ សម្រាប់ប្រើប្រាស់​ការងារផ្សេងៗ ច្រើន​​ជាង​គ្រាន់តែជាការប្រើ សម្រាប់ទំនាក់...

ជម្រើសវ៉ែនតា ការពារពន្លឺ សម្រាប់អ្នកជិះកង់

ដោយ: ដួងច័ន្ទ 11 PM, Sunday, 29 Oct, 2017

  វ៉ែនតាការពារពន្លឺ ជាសម្ភារៈដ៏ចាំបាច់មួយប្រភេទ សម្រាប់ប្រើប្រាស់នៅក្រោមពន្លឺថ្ងៃ ជាពិសេសសម្រាប់អ្នកបើកបរនៅតាមដងផ្លូវ ព្រោះវាជួយការពារការស្រវាំងភ្ន...

កាមេរ៉ា Fujifilm GFX 100 ខ្លាំងប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 28 May, 2019

ក្រុមហ៊ុន Fujifilm ទើបនឹងប្រកាសជាផ្លូវការអំពីផលិតផលកាមេរ៉ាថ្នាក់កណ្តាលថ្មី គឺម៉ូដែល GFX 100។ នេះជាម៉ូដែល GFX ចុងក្រោយបង្អស់ ដែលចូលរួមជាមួយនឹងម៉ូដែល...

Tomnerb.Com - YouTube Channel