ចូលចិត្តទំនើប

Huawei អាចប្រឈមនឹងភាពលេចធ្លោរបស់ Google Map ជាមួយនឹងបច្ចេកវិទ្យាផែនទីរបស់ខ្លួនផ្ទាល់

ដោយ: ភារុន 11 AM, Monday, 26 Aug, 2019

យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន China Daily បាននិយាយថាក្រុមហ៊ុន Huawei កំពុងអភិវឌ្ឍន៍សេវាកម្មរុករកផែនទីរបស់ខ្លួនផ្ទាល់ ហើយទំនងជាក្រុមហ៊ុនចង់អភិវឌ្ឍន៍សេវាកម្មនេះឡើង ដើម្បីប្រកួតប្រជែងជាមួយនឹង Google Map ។ សេវាកម្មនេះ មានគោលបំណងដ៏ជាក់លាក់សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី នោះមានន័យថាកម្មវិធីបង្កើតថ្មីនេះនឹងផ្តល់ជូនដល់នូវការរុករកផែនទី បានយ៉ាងឆាប់រហ័ស ដោយប្រើប្រាស់គម្រោងបច្ចេកវិទ្យារុករកផែនទីរបស់ Huawei ជំនួសវិញ។


នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ក៏បានប្រាប់ China Daily ថាសេវាកម្មផែនទី ត្រូវបានហៅឈ្មោះថា «Map Kit» ដែលនឹងផ្តល់ជូនអ្នកអភិវឌ្ឍន៍នូវប្រព័ន្ធរុករផ្លូវ ហើយអតិថិជនអាចប្រើប្រាស់នៅក្នុងកម្មវិធីនេះរបស់ក្រុមហ៊ុន ក៏ដូចគ្នាទៅនឹងកម្មវិធី Google Map ដើម្បីបង្ហាញអ្នកប្រើប្រាស់ អំពីផ្លូវធ្វើដំណើរយ៉ាងច្បាស់លាស់។ បន្ថែមលើនេះ នាយកប្រតិបត្តិរូបនេះក៏បាននិយាយថា Map Kit នឹងគាំទ្រ «ការបន្ថែមផែនទីដ៏ជាក់លាក់» ដែលវាមានភាពស្រដៀងនឹងកម្មវិធីចង្អុលទិសដៅ AR ដែល Google បានដាក់ដំណើរការ នាពេលថ្មីៗនេះ។


សេចក្តីរាយការណ៍របស់ China Daily បានលើកឡើងថា «Map Kit នឹងត្រូវបានភ្ជាប់ជាមួយនឹងសេវាកម្មផែនទីក្នុងស្រុក»។ ម្យ៉ាងទៀត ក៏មានប្រភពផ្សេងមួយទៀត បានប្រាប់ទៅ China Daily ថាក្រុមហ៊ុន Huawei នឹងចាប់ដៃគូជាមួយនឹងក្រុមហ៊ុន Yandex ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិតដ៏ធំមួយរបស់រុស្ស៊ី ដែលបានផ្តល់ផែនទី និងផ្តល់នូវសេវាកម្មផែនទី API។ អគ្គនាយករងនៃសមាគមឧស្សាហកម្មទូរគមនាគមន៍ ក៏បានប្រាប់ China Daily ផងដែរថា «ក្រុមហ៊ុន Huawei មានស្ថានីយ៍ទូរគមនាគមន៍ជាមូលដ្ឋាន ដែលអាចផ្តល់ព័ត៌មានបន្ថែមទាក់ទិននឹងទិន្នន័យទីតាំងផ្កាយរណប»។
ក្រុមហ៊ុន Huawei ចាំបាច់ត្រូវប្រើប្រាក់ជាច្រើនក្នុងការវិនិយោគទុនទៅលើគម្រោងនេះ ដើម្បីប្រកួតប្រជែងនៅក្នុងកម្មវិធី រុករកផែនទីដ៏ស្មុគ្រស្មាញនេះ។ ម្យ៉ាងទៀត ក៏មានតែក្រុមហ៊ុន Google ប៉ុណ្ណោះ ដែលទទួលបានជោគជ័យខ្លាំង នៅក្នុងដំណើរការកម្មវិធី Google Map ចាប់តាំងពីឆ្នាំ 2005 ហើយក៏បានវិនិយោគទុកក្នុងចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចាប់តាំងពីនោះមក រួមមានការទិញ Waze តម្លៃ $996 លានដុល្លារនៅក្នុងឆ្នាំ 2013 និងត្រូវចំណាយទៅលើអ្វីផ្សេងៗទៀតជាមួយនឹងទឹកប្រាក់ជាច្រើន។


មូលហេតុដែលក្រុមហ៊ុន Huawei អភិវឌ្ឍសេវាកម្មថ្មីនេះ គឺបន្ទាប់ពីមានការរឹតបន្តឹងផ្នែកពាណិជ្ជកម្មពីរដ្ឋាភិបាលសហរដ្ឋអាមេរិចមកលើក្រុមហ៊ុនផ្ទាល់។ ដូច្នេះ ក្រុមហ៊ុនក៏ចាប់ផ្តើមអភិវឌ្ឍទាំងផ្នែក Hardware និង Software របស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិច។ ប៉ុន្តែ នាពេលឥឡូវនេះ យើងនៅមិនទាន់ច្បាស់ថាតើក្រុមហ៊ុន Huawei នឹងបន្តការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នៅលើស្មាតហ្វូនរបស់ខ្លួន បានយូរប៉ណ្ណា?

អត្ថបទអ្នកចង់អាន

Nanoleaf Aurora អំពូលភ្លើងឆ្លាតវៃប្តូរពណ៌ តាមតន្រ្តី

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Nov, 2017

ទំនើប សូមណែនាំអំពូលភ្លើងជំនាន់ថ្មី ពោរពេញដោយភាពឆ្លាតវៃ ជាមួយនឹងរចនាបទបែបអនាគត កាល ដែលអ្នកមិនធ្លាប់បានឃើញពីមុនមក ហើយក៏មិនធ្លាប់បានដឹងថា អ្នកត្រូវការ...

តោះមកស្គាល់កម្មវិធី LOL ថ្មីពី Facebook

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 22 Jan, 2019

ក្រុមហ៊ុន Facebook ទំនងដូចជាមិនដែលបញ្ចប់ដំណើរផ្សងព្រេងរបស់ខ្លួនក្នុងការបំពេញចិត្តអ្នកប្រើប្រាស់ទូរសព្ទ Smartphone ដែលជាក្រុមមនុស្សវ័យជំទង់ឡើយ ដោយពេ...

ប្រអប់អាហារជំនាន់ថ្មី ផ្តល់ភាពងាយស្រួល និងស៊ីវិល័យ

ដោយ: ដួងច័ន្ទ 5 PM, Thursday, 18 May, 2017

នាពេលបច្ចុប្បន្ន អ្នកបំពេញការងារភាគច្រើន ចូលចិត្តបរិភោគអាហារនៅខាងក្រៅផ្ទះ ជាពិសេសអាហារថ្ងៃត្រង់ ព្រោះបញ្ហាចរាចរណ៍ធ្វើឱ្យពួកគេ សម្រេចចិត្តមិនត្រឡប់ទ...

iPhone ចេញលក់ទូរសព្ទស៊ីម 2?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018

ព័ត៌មានចចាមអារាមទាក់ទងនឹងទូរសព្ទ iPhone ស៊ីម 2 បានលេចឡើងជាលើកដំបូងកាលពីដើមឆ្នាំនេះ ហើយនៅពេលនេះ ក្រុមហ៊ុន Apple បានបញ្ចេញកម្មវិធី iOS 12 ថ្មី ដែលក...

Tomnerb.Com - YouTube Channel