ចូលចិត្តទំនើប

Huawei Mate X គូប្រជែងធំបំផុត នៃទូរសព្ទបត់រមូររបស់ Samsung

ដោយ: ដួងច័ន្ទ 9 AM, Monday, 25 Feb, 2019

ទូរសព្ទបត់រមូរ ជាមួយនឹងបច្ចេកវិទ្យា 5G បង្ហាញខ្លួននៅក្នុងទូរសព្ទជំនាន់ចុងក្រោយបង្អស់របស់ Huawei។ នៅក្នុងព្រឹត្តិការណ៍ MWC ក្រុមហ៊ុន Huawei បានបញ្ចេញទូរសព្ទម៉ូដែល Mate X ថ្មី ចូលរួមប្រកួតប្រជែងជាមួយ Samsung និង Royole ក្នុងការផ្តល់នូវផលិតផលទូរសព្ទ Smartphone មានអេក្រង់បត់រមូរបាន។

ម៉ូដែល Mate X ក៏ត្រូវបានអះអាងថាជាទូរសព្ទបត់រមូរមានបច្ចេកវិទ្យា 5G ល្បឿនលឿនជាងគេ ប៉ុន្តែវាមិនមែនជាម៉ូដែលដំបូងនៅក្នុងប្រភេទនេះ ដែលមានសមត្ថភាពគាំទ្រប្រព័ន្ធស្តង់ដាចុងក្រោយគេបង្អស់ទេ។

ទូរសព្ទ Mate X មានអេក្រង់ចំនួន 2 ដែលអេក្រង់ចម្បងមានទំហំ 6.6 inch និងអេក្រង់មួយទៀតនៅផ្នែកខាងក្រោយមានទំហំ 6.38 inch។ នៅពេលអេក្រង់ទាំងពីររួមបញ្ចូលគ្នា វានឹងក្លាយជាផ្ទាំងអេក្រង់ទំហំ 8 inch ជាមួយ Resolution កម្រិត 2,480 x 2,000។ គ្រប់ទម្រង់ទាំងបី អេក្រង់នោះមានកម្ពស់ 2,480 pixels ជាមួយនឹងទទឹង 1,148 pixels នៅខាងមុខ និង 892 pixels នៅខាងក្រោយ។ រីឯទូរសព្ទ Galaxy Fold មានទំហំតូចជាងបន្តិចត្រឹមតែ 7.3 inch នៅខាងក្នុង ដែលបត់ចូលក្នុង។ Samsung ផ្តល់នូវផ្ទាំងអេក្រង់ទំហំ 4.6 inch នៅផ្នែកខាងក្រៅសម្រាប់ការប្រើប្រាស់នៅពេលបិទ។ Mate X ក៏មានកម្រាស់ស្តើងជាងដែរ ត្រឹមតែ 11mm ធៀបជាមួយ Fold មានកម្រាស់ 17mm។
នៅចំកណ្តាលទូរសព្ទ គឺជាអ្វីដែល Huawei ហៅថា Falcon Wing Hinge ដែលមានរាងកោងចេញក្រៅ ស្រដៀងគ្នានឹងទូរសព្ទរបស់ Royole។ នៅសងខាង Hinge មានតម្កល់បន្ទះថ្ម ដែលផ្តល់ថាមពល 4,500mAh។ នេះជាទំហំធំជាង Galaxy Fold ដែលមានត្រឹមតែ 4,380mAh ដែលជាទូទៅត្រូវការពេលយូរដើម្បីបញ្ចូលថាមពល។ Huawei ជឿថាពួកគេអាចកាត់បន្ថយថេរវេលា ជាមួយនឹងការពង្រឹងបច្ចេកវិទ្យា SuperCharge ដែលក្រុមហ៊ុនលើកឡើងថាអាចផ្តល់ថាមពលបាន 85% ក្នុងរយៈពេល 30 នាទី។

ទូរសព្ទ Mate X មានរបារស្តើងវែងមួយនៅផ្នែកខាងក្រោយដែលជាកន្លែងដាក់កាមេរ៉ា Leica ចំនួន 3 គ្រាប់ និងប៊ូតុងថាមពល។ ដូចគ្នានឹង Galaxy Fold ដែរ វាមាន Fingerprint Sensor បំពាក់នៅក្នុងប៊ូតុងថាមពល។ ប៉ុន្តែធៀបទៅនឹងកាមេរ៉ាសរុបទាំង 6 គ្រាប់នៅលើ Fold ប្រព័ន្ធកាមេរ៉ា 3 របស់ Huawei នៅលើ Mate X ទំនងដូចជាមានប្រសិទ្ធភាពជាង។

វាប្រហែលជាមានបណ្តុំកាមេរ៉ាតែមួយគត់នៅទីនេះ ប៉ុន្តែពួកវាទំនងជាមានសមត្ថភាពគ្រប់គ្រាន់ មិនថាអ្នកថតរូបទេសភាព ឬ Selfie ទេ។ បើសិនជាអ្នកចង់ថតរូប Portrait មួយសន្លឹក អ្នកគ្រាន់តែតម្រង់ Lenses ហើយប្រើប្រាស់អេក្រង់នៅទល់មុខអ្នកដើម្បីថតជាការស្រេច។ អ្នកអាចត្រឡប់ទៅអេក្រង់ម្ខាងទផត បើសិនជាអ្នកចង់ចាប់យកអ្វីនៅពីមុខអ្នក។ នៅពេលអ្នកថតរូបនរណាម្នាក់ ពួកគេក៏អាចមើលឃើញរូបរបស់ពួកគេនៅលើអេក្រង់បែរមុខទៅរកពួកគេ ដែលអាចឱ្យពួកគេសម្រួលកាយវិការ សក់ ទឹកមុខ ឬអ្វីគ្រប់យ៉ាងដែលពួកគេចង់បាន។ កាមេរ៉ាទាំងនោះក៏នៅតែដំណើរការដែរ នៅពេលទូរសព្ទ Mate X ត្រូវបានលាតត្រដាង ដូចជាអ្នកប្រើប្រាស់ Tablet ដើម្បីថតរូបដែរ។

ដោយសារកាមេរ៉ារបស់ Mate X ត្រូវបានតំឡើងមួយជួរនៅឆ្ងាយ ដូច្នេះទូរសព្ទនេះមិនត្រូវការ Notch ទេ។ អ្នកនឹងទទួលបានអេក្រង់ Edge-to-Edge នៅគ្រប់ទម្រង់ ធៀបជាមួយអេក្រង់ទំហំ 4.6 inch ដែលយកបានពីរភាគបីនៃផ្នែកខាងក្រោយនៃទូរសព្ទ Galaxy Fold។
របាររបស់ Huawei ក៏មានរាងកោងបន្តិចដែរ ដែលបន្ថែមអត្ថប្រយោជន៍នៃការផ្តល់ចាប់កាន់ទូរសព្ទកាន់តែងាយស្រួល។ នៅលើនោះក៏មានផ្ទុករន្ធដោត USB-C សម្រាប់ការបញ្ចូលថាមពលផងដែរ។

ខុសពី Galaxy Fold ម៉ូដែល Mate X ទំនងដូចជាត្រូវបានបិទទាំងស្រុងនៅពេលវាបត់រមូរ មានន័យថាវាមិនមានចន្លោះរវាងផ្នែកទាំងពីរទេ។ នេះជាចំណុចដ៏ទាក់ទាញដែល Huawei អាចសម្រេចបានលើអ្វីដែលក្រុមហ៊ុនជំនាញផ្នែកអេក្រង់ដូច Samsung មិនអាចធ្វើបាន។
នាពេលអនាគត នៅពេលដែលប្រព័ន្ធ Network ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ យើងពិតជាចង់ដឹងថាតើ Balong 5000 Modem របស់ Mate X ពិតជាអាចចាប់យកល្បឿន 5G ដែលមានល្បឿនលឿនទ្វេដងដូច Snapdragon X50 ដែរឬទេ។ យោងតាម Huawei បណ្តុំវិទ្យុ និង Quad-Antenna ជួយឱ្យ Mate X មានល្បឿន Downlink រហូតដល់ 4.6 Gbps ធៀបជាមួយល្បឿន 2.3 Gbps របស់ Snapdragon X50។ ទូរសព្ទនេះនឹងបំពាក់បន្ទះឈីប Kirin 980 របស់ក្រុមហ៊ុនផ្ទាល់ ដែលផ្តល់នូវល្បឿនដ៏លឿននៅលើម៉ូដែល Mate 20 Pro។
យើងមិនមានឱកាសបានឃើញ Mate X ធ្វើអ្វីផ្សេងក្រៅពីបង្ហាញអេក្រង់ Home Screen ទេ ដូច្នេះយើងមិនទាន់អាចវាយតម្លៃថាវាល្អសម្រាប់ការប្រើប្រាស់ពហុមុខងារឬអត់ទេ។ ប៉ុន្តែ Huawei និយាយថាអ្នកនឹងមានលទ្ធភាពដំណើរការ App ជាប់ៗគ្នា និងរីករាយជាមួយការទស្សនាភាពយន្តនៅលើអេក្រង់ទំហំ 8 inch។
អនាគតនៃទូរសព្ទ Smartphone គឺសមត្ថភាពបត់រមូរបាន ហើយយើងប្រាកដថាយើងនឹងបានឃើញម៉ូដែលទាំងនេះនៅក្នុងព្រឹត្តិការណ៍ MWC។ អនាគតមួយនេះក៏អាចនឹងមានតម្លៃដ៏៏ថ្លៃដែរ។

Huawei រៀបរាប់ថា Mate X នឹងចាប់ផ្តើមក្នុងតម្លៃប្រមាណ $2,600 ហើយនឹងមានវត្តមាននៅពាក់កណ្តាលឆ្នាំ 2019 នេះ។ សម្រាប់ Galaxy Fold នឹងបង្ហាញវត្តមាននៅចុងខែមេសា ក្នុងតម្លៃប្រមាណ $1,980៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន LG បំពាក់បច្ចេកវិទ្យា STEAM នៅក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដើម្បីអោយដំណើរការកាន់តែអស្ចារ្យ

ដោយ: ទំនើប 10 AM, Wednesday, 01 Aug, 2018

ភាពជោគជ័យរបស់ក្រុមហ៊ុន LG ក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះអាចត្រូវបានគេជឿជាក់យ៉ាងមុតមាំចំពោះសមត្ថិភាពរបស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ ថាមពល Steam នៅក...

iOS 11 ណែនាំកម្មវិធី លើអេក្រង់ថ្មីពីរ នៅលើ Message គឺ Echo និង Spotlight

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 13 Jun, 2017

ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកដែលប្រើប្រាស់សារ នៅលើប្រព័ន្ធ iOS 11 នឹងអាចចែករំលែក iMessage ជាមួយនឹងកម្មវិធីលើអេក្រង់ (Screen Effect) ថ្មីចំនួនពីរ នៅក្...

ដំណឹងល្អ! ឥឡូវនេះ Instagram កំពុងប្រើ AI ដើម្បីពិពណ៌នារូបថតសម្រាប់អ្នកប្រើប្រាស់ពិការភ្នែក

ដោយ: ភារុន 9 AM, Monday, 31 Dec, 2018

កាលពីថ្ងៃទី 27 ខែវិចិ្ឆកា កន្លងទៅនេះ ក្រុមហ៊ុន Instagram បានប្រកាសអំពី លក្ខណៈពិសេសថ្មីមួយ ដែលនឹងធ្វើឱ្យអ្នកពិការភ្នែកមានភាពងាយស្រួល ក្នុងការចូលរួមល...

នៅក្នុងព្រឹត្តិការណ៍ Apple ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ 2018 នឹងមានអ្វីខ្លះដែលអ្នករំពឹងទុក?

ដោយ: ភារុន 8 AM, Saturday, 08 Sep, 2018

អ្វីគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាបានរំពឹងទុកពីព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 កញ្ញា ឆ្នាំ 2018 នេះដែលអ្នកទាំងអស់គ្នាកំ...

Tomnerb.Com - YouTube Channel