ចូលចិត្តទំនើប

Huawei Mate 20 X មានអេក្រង់កាន់តែធំ

ដោយ: ដួងច័ន្ទ 9 AM, Friday, 19 Oct, 2018

នៅចុងបញ្ចប់នៃកម្មវិធីដាក់បង្ហាញទូរសព្ទម៉ូដែលថ្មីរបស់ក្រុមហ៊ុន Huawei ដែលយើងបានឃើញការបង្ហាញនូវរូបរាងរបស់ទូរសព្ទ 2 គ្រឿងគឺ Huawei Mate 20 និង Mate 20 Pro ក្រុមហ៊ុន Huawei បានផ្តល់នូវភាពភ្ញាក់ផ្អើលមួយទៀតដល់យើង។ នោះគឺទូរសព្ទម៉ូដែល Huawei Mate 20 X ដែលជាទូរសព្ទមានអេក្រង់ធំជាងគេ ក្នុងចំណោមស្រឡាយផលិតផលទូរសព្ទ Huawei ទាំងអស់។
Huawei Mate 20 X មានអេក្រង់ OLED ទំហំ 7.2 inch មានថ្មមានកម្លាំងថាមពលដ៏ខ្លាំងរហូតដល់ 5,000 mAh និងមានភ្ជាប់ជាមួយនូវ Stylus ផងដែរ។

ក្រុមហ៊ុន Huawei បានធ្វើការសង្កត់ធ្ងន់លើសមត្ថភាពនៃការលេងហ្គេម និងការរចនា Vapor Chamber Cooling ដែលរួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យា Graphene Film Cooling ដែលក្រុមហ៊ុនអះអាងថា នឹងជួយឱ្យប្រព័ន្ធ Kirin 980 SoC មានភាពត្រជាក់ នៅក្រោមសម្ពាធការងារធ្ងន់ៗ។ លក្ខណៈពិសេសមួយផ្សេងទៀតរបស់ទូរសព្ទថ្មីនេះ គឺវាមាន RAM ទំហំ 6GB និងមានឃ្លាំងផ្ទុកទិន្នន័យ 128GB និងមានឧបករណ៍បំពងសម្លេងភ្លោះ។

ក្នុងន័យសង្កត់ធ្ងន់លើឧបករណ៍សម្រាប់ការលេងហ្គេម ក្រុមហ៊ុន Huawei ក៏បានផលិត Gamepad ដែលភ្ជាប់ជាប់នឹងចំហៀងខាងឆ្វេងនៃតួទូរសព្ទ បន្ថែមជាមួយនឹងដង Analog និង D-Pad។ វាធ្វើឱ្យទូរសព្ទនេះមានរូបរាងស្រដៀងទៅនឹងម៉ាស៊ីន Nintendo Switch តែទូរសព្ទនេះមិនមាន Joy-Con នៅខាងស្តាំងទេ ហើយវាក៏មានអេក្រង់ធំជាងដែរ។
ទូរសព្ទ Huawei Mate 20 X នឹងចេញលក់នៅចុងខែតុលា ឆាប់ៗនេះ ជាមួយនឹងតម្លៃរហូតដល់ $1035៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ហ្គេមថ្មី Cars 3: Driven to Win

ដោយ: ដួងច័ន្ទ 3 PM, Saturday, 03 Jun, 2017

បញ្ឆេះម៉ាស៊ីនរថយន្តប្រណាំងរបស់អ្នក ត្រៀមខ្លួនសម្រាប់ទទួលយកបទពិសោធន៍ នៃការប្រណាំង រថយន្តដ៏អស្ចារ្យ នៅក្នុងហ្គេមប្រភេទថ្មី Cars 3: Driven to Win ដែលដ...

LG W7 ទូរទស្សន៍ ២០១៧ របស់ LG

ដោយ: ស. លីង 9 PM, Thursday, 16 Feb, 2017

LG អភិវឌ្ឍមិនឈប់ឈរសោះឡើយ។ នៅក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងនេះ បានចេញផលិតផលទូរទស្សន៍ W7 ដែលជាប្រភេទទូរទស្សន៍ស្តើ...

Apple ប្រកាសថាទូរសព្ទ iPhone 2020 ចំនួន 3 ម៉ូដែល នឹងមានការគាំទ្រប្រព័ន្ធ 5G

ដោយ: ភារុន 8 AM, Wednesday, 31 Jul, 2019

បច្ចុប្បន្ននេះ បណ្តាញ Network ចាប់ផ្តើមតំឡើងប្រព័ន្ធ 5G នៅជុំវិញពិភពលោកហើយ ដែលធ្វើឱ្យក្រុមហ៊ុនផលិតទូរសព្ទនានាក៏ចាប់ផ្តើមផលិតទូរសព្ទ និងដាក់លក់ទូរសព...

Apple Watch Nike+ Series 4 ចេញលក់មានកំណត់

ដោយ: ដួងច័ន្ទ 8 AM, Thursday, 11 Oct, 2018

យោងតាមសេចក្តីរាយការណ៍របស់ Mac Rumors បានបង្ហាញថាក្រុមហ៊ុន Apple បាននឹងកំពុងបញ្ចេញលក់នាឡិកាដៃម៉ូដែលថ្មី មានឈ្មោះថា Apple Watch Nike+ Series 4 នៅក្នុ...

Tomnerb.Com - YouTube Channel