ចូលចិត្តទំនើប

តោះ! មកស្គាល់វ៉ែនតាឆ្លាតវៃពី Huawei

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Mar, 2019

នៅក្នុងព្រឹត្តិការណ៍ប្រកាសពីផលិតផលទូរសព្ទម៉ូដែល P30 Pro កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាសថាក្រុមហ៊ុននឹងធ្វើការសហការជាមួយម៉ាកសញ្ញាផលិតផល Fashion របស់ប្រទេសកូរ៉េ គឺ Gentle Monster ដើម្បីផលិត វ៉ែនតាឆ្លាតវៃ (Smart Glasses) ដំបូងបង្អស់របស់ក្រុមហ៊ុន។

ក្រុមហ៊ុន Gentle Monster គឺជាក្រុមហ៊ុនផលិតវ៉ែនតាប្រណិត ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងតំបន់អាស៊ី។ ក្រុមហ៊ុននេះមានកិត្តិសព្ទល្បីល្បាញនៃបទពិសោធន៍ច្នៃម៉ូដវ៉ែនតា ហើយបន្ទប់ Showrooms របស់ក្រុមហ៊ុនផ្ទាល់ មានលក្ខណៈដូចជាសារមន្ទីរសិល្បៈ ដែលរូបភាពនេះត្រូវបានបង្ហាញដោយលោក Hankook Kim នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Gentle Monster នៅលើឆាកផ្ទាល់ ខណៈពេលដែលលោកកំពុងណែនាំអំពីផលិតផល Smart Glasses។ លោក Kim ក៏បានធ្វើការបង្ហាញវ៉ែនតា Snapchat Spectacle ដោយចោទជាសំណួរថា «តើមានមនុស្សប៉ុន្មានអ្នកចង់ពាក់វ៉ែនតានេះ នៅពេលពួកគេជួបជាមួយមិត្តភក្តិ?»។

វ៉ែនតាឆ្លាតវៃថ្មីនេះ មិនមានកាមេរ៉ាទេ ដែលអនុញ្ញាតឱ្យវាមានរូបរាងកាន់តែដូចវ៉ែនតាការពារកម្តៅថ្ងៃធម្មតា។ នេះជាជម្រើសកិច្ចសហការដ៏ឆ្លាតវៃ របស់ក្រុមហ៊ុន Huawei ដែលបានសង្កត់ទម្ងន់ខ្លាំងនៅលើ Fashion។

អ្នកប្រើប្រាស់អាចចុចនៅលើដងវ៉ែនតា ដើម្បីធ្វើការឆ្លើយតបនឹងការហៅទូរសព្ទចូល ហើយធ្វើការសន្ទនាតាមរយៈក្បាលមេក្រូភ្លោះ និងឧបករណ៍បំពងសម្លេងមួយ ក៏ដូចជាការចូលទៅប្រើប្រាស់មុខងារបញ្ជារដោយសម្លេងផងដែរ។
វ៉ែនតាឆ្លាតវៃរបស់ Huawei មួយនេះផលិតឡើងដោយបំពាក់ប្រព័ន្ធ IP67 សម្រាប់ការធន់នឹងជម្រាបទឹក និងធូលី ហើយវ៉ែនតានេះអាចបញ្ចូលថាមពលដោយពុំចាំប្រើខ្សែ តាមរយៈប្រអប់ ដែលប្រើប្រាស់សម្រាប់រក្សាទុកវ៉ែនតា ដែលមានថ្មមានថាមពល 2,200mAh ឬតាមរយៈរន្ធដោត USB-C។

តម្លៃរបស់ Smart Glasses មួយនេះមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែផលិតផលនេះនឹងចេញលក់ក្នុងជម្រើសច្រើនម៉ូដែល និងត្រូវបានគេប៉ាន់ប្រមាណថានឹងបញ្ចេញលក់នៅក្នុងពេលណាមួយ នៅក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ 2019 នេះហើយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

៨ ចំណុចធ្វើឲ្យខូចថ្មទូរសព្ទ

ដោយ: ចរិយា 11 PM, Wednesday, 23 Nov, 2016

ទូរសព្ទគ្រប់ប្រភេទ ទោះបីជាស្មាតហ្វូនក៏ដោយ ក៏អាចលោតភ្លើងក្រហមថ្មដែរ នៅពេលដែលយើងប្រើប្រាស់ដោយមិនដឹងឬប្រហែស។ ហ្គេម ពេលយើងរង់ចាំជួបគ្រូពេទ្យ ពេលយើងនៅក្...

Mitsubishi Grand Lancer ២០១៨ បោះពួយចូលទីផ្សារចិន និងតៃវ៉ាន់

ដោយ: ស. លីង 10 PM, Friday, 05 May, 2017

រថយន្ត Lancer របស់ជប៉ុនបានលាចាកលោកទៅហើយ ប៉ុន្តែ Mitsubishi មិនព្រមបោះបង់ចោលឡើយ ជប៉ុននៅតែបន្តបង្កើតជំនាន់ថ្មីរបស់ Lancer គឺ Grand Lancer។ តាមប្រភពព័...

មកដឹង គន្លឹះទាំង 7 ដើម្បីជួយបង្កើនល្បឿននៅក្នុងស្មាតហ្វូនស៊េរីចាស់

ដោយ: ភារុន 8 AM, Monday, 28 Jan, 2019

ប្រសិនបើអ្នករកឃើញថាស្មាតហ្វូនរបស់អ្នកដំណើរការជាមួយនឹង Layer Software, App, និង File ឯកសារ មានការយឺតយ៉ាវជាងមុន ដោយសារតែអ្នកបានប្រើប្រាស់ទូរស័ព្ទនេះអ...

លក្ខណៈស្កេន ម្រាមដៃ មិនដំណើរការនៅលើ Galaxy S9 តើគួរដោះស្រាយបែបណា?

ដោយ: ភារុន 9 AM, Saturday, 30 Mar, 2019

ទូរស័ព្ទ Samsung Galaxy S9 និង Galaxy S9 Plus គឺជាទូរស័ព្ទដ៏អស្ចារ្យ ដែលមានលក្ខណៈពិសេសដ៏ល្អឥតខ្ចោះ ទាក់ទងនឹងការកំណត់តម្លៃ និងបទពិសោធន៍ ដែលវាផ្តល់ជូ...

Tomnerb.Com - YouTube Channel