ចូលចិត្តទំនើប

Huawei ទទួលការហាមឃាត់ប្រព័ន្ធប្រតិបត្តិការ Android ជាមួយនឹងការរចនា «ម៉ូដែល P30 Pro ថ្មី»

ដោយ: ភារុន 9 AM, Tuesday, 10 Sep, 2019

ខណៈពេលដែលយើងទាំងអស់គ្នាកំពុងរង់ចាំការចេញលក់នូវស្មាតហ្វូនខ្សែស្រឡាយ Mate 30 របស់ក្រុមហ៊ុន Huawei នៅចុងខែនេះ ក្រុមហ៊ុនក៏បានបង្ហាញ «ម៉ូដែលថ្មី» ស្ថិតនៅក្នុងខ្សែស្រឡាយ P30 Pro ដូចគ្នា ប៉ុន្តែវាមិនដូចគ្នាទាំងស្រុងទៅនឹងទូរស័ព្ទ P30 Pro ដែលមានស្រាប់នោះទេ។ ម៉ូដែលថ្មីនេះ ត្រូវបានរចនាឡើងមានពីរពណ៌ដ៏រលើបរលោង នោះគឺពណ៌ខៀវ និងពណ៌ផ្កាឡាវេនឌ័រ។ ទន្ទឹមនឹងការរចនាម៉ូតគឺថ្មី ទូរស័ព្ទ P30 Pro នេះក៏បានភ្ជាប់មកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 10 ដែលបានតំឡើងពីមុនផងដែរ ហើយនេះក៏ជាវិធីដ៏ឆ្លាតវៃសម្រាប់ក្រុមហ៊ុន Huawei ដើម្បីដាក់បង្ហាញផលិតផលថ្មីរបស់ខ្លួន ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបង្អស់របស់ Google។


ដូចគ្នាទៅនឹងទូរស័ព្ទ P30 Pro ដែលមានស្រាប់ដែរ វាក៏មានជម្រើសពណ៌ថ្មីទាំងនេះ ហើយក៏មានប្រព័ន្ធដំណើរការ Kirin 980 របស់ក្រុមហ៊ុន Huawei នៅខាងក្នុង។ ក្រុមហ៊ុន Huawei ក៏បានដាក់ដំណើរការឈីប Kirin 990 ចុងក្រោយបំផុតរបស់ខ្លួននៅថ្ងៃនេះ ជាមួយនឹងម៉ូឌឹម 5G ដែលភ្ជាប់មកជាមួយផងដែរ។ ដំណើរការនេះ នឹងផ្តល់ថាមពលដល់ Mate 30 ថ្មី នៅពេលវាត្រូវបានដាក់បង្ហាញនៅចុងខែនេះ ហើយវាក៏នឹងក្លាយជាការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍មួយ ដើម្បីពិនិត្យមើល។ កាលពីខែមុន ក្រុមហ៊ុន Google បានបង្ហាញថាស្មាតហ្វូន Mate 30 របស់ក្រុមហ៊ុន Huawei នឹងមិនអាចភ្ជាប់មកជាមួយនឹងកម្មវិធី និងសេវាកម្មរបស់ Google បានតទៅទៀតទេ។ នោះមានន័យថាស្មាតហ្វូនថ្មីនេះ មិនត្រូវបានបញ្ជាក់ សម្រាប់ការចូលប្រើប្រាស់ Google Play Store បានទេ។ ហើយនេះបានធ្វើឱ្យក្រុមហ៊ុន Huawei ស្ថិតនៅក្នុងទីតាំង ដែលត្រូវដំណើរការស្មាតហ្វូន Mate 30 ដោយមិនចាំបាច់ចូលទៅប្រើប្រាស់កម្មវិធីសំខាន់ៗរបស់ Google នៅខាងក្រៅប្រទេសចិន។ ដូច្នេះ យើងនឹងដឹងច្បាស់ថា តើនឹងមានអ្វីកើតឡើងនៅពេលក្រុមហ៊ុន Huawei ប្រកាសចេញលក់ Mate 30 នៅថ្ងៃទី 19 ខែកញ្ញា ខាងមុខនេះហើយ។ ហាក់បីដូចជា ទាល់តែការហាមឃាត់ត្រូវបានដោះស្រាយចប់ហើយ នោះក្រុមហ៊ុន Huawei នឹងត្រូវរៀបចំឡើងវិញ ទើបផលិតផលស្មាតហ្វូនដែលមានស្រាប់ អាចធ្វើបច្ចុប្បន្នភាព ដើម្បីទទួលបានកម្មវិធីថ្មីៗសម្រាប់រក្សាទីផ្សារនៅប៉ែកអ៊ឺរ៉ុប និងអាមេរិច ដែលចាប់អារម្មណ៍នៅលើទូរស័ព្ទ ដែលនៅតែអាចចូលប្រើប្រាស់ Google Play បាន។


ក្រុមហ៊ុន Huawei អាចត្រូវបានរៀបចំរចនាឡើងវិញថ្មីតិចតួច សម្រាប់ម៉ូដែល P30 Pro ឬក៏ ត្រូវចំណាយពេលធ្វើការនេះ រយៈពេលជាច្រើនខែ ប៉ុន្តែពេលវេលាដែលត្រូវបានស្នើ វាពិតជាការងារមួយដ៏គួរឱ្យចាប់អារម្មណ៍ជុំវិញនៃការហាមឃាត់ទៅលើឧបករណ៍ថ្មី ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android ។ ម្យ៉ាងទៀត ក្រុមហ៊ុន Huawei មិនបានបញ្ជាក់តម្លៃដ៏ជាក់លាក់ ឬ លទ្ធភាពដែល P30 Pro អាចធ្វើបច្ចុប្បន្នភាពនេះបាននៅឡើយទេ ប៉ុន្តែក្រុមហ៊ុនក៏បានបង្ហាញការធ្វើបច្ចុប្បន្នភាព EMUI10 ចុងក្រោយបង្អស់របស់ខ្លួន (ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 10) ហើយវាក៏នឹងមាន Beta នៅក្នុងខែនេះផងដែរ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Apple កំពុងពិចារណាដាក់កាមេរ៉ាក្នុង Apple Watch

ដោយ: ដួងច័ន្ទ 8 AM, Friday, 05 Jul, 2019

បើសិនជាផលិតផល Apple Watch នឹងត្រូវបានបំពាក់កាមេរ៉ា វានឹងត្រូវតំឡើងនៅលើខ្សែនាឡិកា។ ក្រុមហ៊ុន Apple ពិតជាកំពុងខិតខំស្វែងរកវិធីសាស្រ្តក្នុងការបំពាក់កា...

13 ភាសាបន្ថែមទៀតនៅលើ Google Translate

ដោយ: ដួងច័ន្ទ 9 AM, Saturday, 20 Oct, 2018

ចាប់ផ្តើមពីសប្តាហ៍នេះទៅ កម្មវិធី Google Translate នឹងមានសមត្ថភាពបកប្រែភាសា 13 បន្ថែមទៀត តាមវិធីសាស្រ្ត Visual ដោយប្រើប្រាស់កាមេរ៉ានៅលើ Smartphone។ ...

តោះ! មកដឹង 8 មុខងាររបស់ប្រព័ន្ធប្រតិបត្តិការ Android ដ៏អាថ៌កំបាំង ដែលអ្នកប្រើប្រាស់ 90% ប្រហែលជាមិនធ្លាប់បានដឹង

ដោយ: ភារុន 9 AM, Thursday, 14 Feb, 2019

Android គឺជាប្រព័ន្ធប្រតិបត្តិការ សម្រាប់ស្មាតហ្វូនដ៏ធំមួយ ដែលសម្បូរទៅដោយមុខងារពិសេសៗ និងកម្មវិធី ដែលអាចទាញយកមកប្រើ ដោយឥតគិតថ្លៃជាច្រើន។ ប្រព័ន្ធប្...

លេចរូបរាង GoPro Hero 7 ហើយ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 08 Sep, 2018

រដូវកាលថ្មីនេះពោរពេញដោយព័ត៌មានបែកធ្លាយ ជាពិសេសសម្រាប់ម៉ូដែលផលិតផលធំៗ កំពុងពេញនិយម។ ថ្មីៗ ទំនើប ទទួលបានរូបភាពផុសនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលបានបង្ហ...

Tomnerb.Com - YouTube Channel