ចូលចិត្តទំនើប

Huawei G7 Plus និងប្រព័ន្ធ Finger Scan

ដោយ: ទំនើប 10 PM, Monday, 14 Mar, 2016

ក្នុង​យុគសម័យ​នេះ ​បើសិនជា​ស្មា​ត​ហ្វូ​ន​សេ​៊​រីខ្ពស់ៗ ហើយ​នោះ អាច​និយាយបានថា នឹងមិន​អាច​ខ្វះ​បានឡើយ សម្រាប់​ប្រព័ន្ធ​ស្គែ​ន​ក្រយៅ​ម្រាមដៃ ​ដែល​ត្រូវបាន​បន្ថែម​ចូលមក ដើម្បី​ធ្វើជា Feature ពិសេស​ក្នុងការ​ប្រើការ ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​ឱ្យក្លាយ​ជា​រឿង​កាន់តែ​ងាយស្រួល​ឡើង។

ដូច្នេះហើយ​ទើប Huawei អ្នក​ផលិត​អ៊ែន​ដ្រ​យ​ដ៍​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ 2 របស់​ពិភពលោក​បាន​រិះរក​តិច​ណូ​ឡូ​ជី​ថ្មី​ចុងក្រោយ​គេ​បង្អស់​គឺ Finger Scan យកមកប្រើ​នៅលើ Huawei G7 Plus ដើម្បីឱ្យ​អ្នក​និយម​អ៊ែន​ដ្រ​យ​ដ៍​ទាំងឡាយ​បាន​ជួបនឹង​បទពិសោធ​ការប្រើ​ដែល​អស្ចារ្យ​ជាង ដោយ​ការបំពាក់​ស្គែ​ន​នើ​រ៍​ នៅ​ផ្នែក​ខាងក្រោយ​របស់​តួ​គ្រឿង ដើម្បីឱ្យ​អ្នក​ប្រើ​បញ្ជា​ការងារ​បាន​យ៉ាង​ឆាប់រហ័ស​ដោយ​ដៃ​តែ​ម្ខាង ការ​ដោះ​សោ​ស្មា​ត​ហ្វូ​ន​បាន​ក្នុង​រយៈពេល​ត្រឹមតែ 0.5វិនាទី និង​មិនចាំបាច់​ចុច​បើក Power មុន​ឡើយ។

សម្រាប់ Specification របស់ Huowei G7 Plus មាន​ដូចតទៅ ៖

  • អេក្រង់​ទំហំ 5.5អី​ុ​ញ ភាព​លម្អិត​ច្បាស់​ខ្ពស់​កម្រិត Full HD 1080p និង​ប្រើ​កញ្ចក់​អេក្រង់ IPS ថ្លា​ច្បាស់
  • CPU Qualcomm Snapdragon 616 Octa-Core
  • RAM 3GB
  • Memory ខាងក្នុង 32GB និង​បន្ថែម​ក្រៅ​បាន​ 128GB
  • Run Android 5.1 ធ្វើការ​រួមជាមួយ EMUI 3.1
  • Support ស៊ីម 2 និង 4G LTE
  • កាមេរ៉ា​ក្រោយ 13មេ​ហ្គា​ភិ​ក​សេល ព្រមជាមួយ​ភ្លើង​ហ្វ្លា​ស់បែប Dual-Tone
  • កាមេរ៉ា​មុខ 5មេ​ហ្គា​ភិ​ក​សេល
  • Battery 3 000mAh
  • កម្រាស់​ស្តើង 7.5មី​ល្លី​ម៉ែត្រ និង​ទម្ងន់ 167ក្រាម៕

HuaweiG7Plus-01

HuaweiG7Plus-03

អត្ថបទអ្នកចង់អាន

USB-C Hub ថ្មី ដោះស្រាយបញ្ហារន្ធដោតនៅលើ iMac

ដោយ: ដួងច័ន្ទ 8 AM, Saturday, 29 Dec, 2018

ផលិតផល iMac របស់ Apple ត្រូវបានផលិតឡើងជាមួយការសម្រេចចិត្តលាក់រន្ធដោតទាំងអស់ នៅខាងក្រោយតួកុំព្យូទ័រ ដែលការសម្រេចចិត្តនេះធ្វើឡើងជិតមួយទស្សវត្សន៍មកហើយ...

កម្មវិធីជំនួយ សម្រាប់គម្រោងជួសជុលផ្ទះ

ដោយ: ដួងច័ន្ទ 7 AM, Saturday, 03 Feb, 2018

ពេលនេះអ្នកបានត្រៀមខ្លួនរួចរាល់ សម្រាប់ការចាប់ផ្តើមគម្រោងកែលម្អគេហដ្ឋាន ដែលអ្នកបានរៀបចំទុកហើយមែនទេ? នេះជាការសម្រេចចិត្តដ៏រីករាយមួយ ប៉ុន្តែវាក៏ងាយនឹង...

iPad Pro ទំហំ 11អ៊ីញ ជាមួយនឹងទំហំឃ្លាំងផ្ទុកទិន្នន័យ 1TB នឹងមានតម្លៃថោកជាងមុន!

ដោយ: ភារុន 10 AM, Thursday, 19 Sep, 2019

ក្រុមហ៊ុន Amazon បានចំណាយប្រាក់រាប់រយលានដុល្លារ សម្រាប់ផលិតផល iPad Pro (Wi-Fi) ទំហំ 11អ៊ីញ ជាមួយនឹងឃ្លាំងផ្ទុកទិន្នន័យ 1TB ដែលវាមានតម្លៃ $1,149 ហើយ...

នៅទីបំផុតហ្គេម Shadow Warrior បានមកដល់ Android ហើយ

ដោយ: ដួងច័ន្ទ 9 PM, Sunday, 21 May, 2017

កាលពីឆ្នាំ 1997 ក្រុមហ៊ុន 3D ដែលជាក្រុមហ៊ុនផលិតហ្គេម Duke Nukem 3D បានផលិតហ្គេម Shadow Warrior សម្រាប់លេងលើកុំព្យូរទ័រ។ វានៅតែជាប្រភេទហ្គេមបាញ់ប្រហ...

Tomnerb.Com - YouTube Channel