ចូលចិត្តទំនើប

កាសស្តាប់ថ្មីពី Huawei ពិសេសត្រង់ណា?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 28 Mar, 2019

ក្រុមហ៊ុន Huawei មានគំនិតច្នៃប្រឌិតថ្មីមួយ សម្រាប់ផលិតផលកាសស្តាប់គ្មានខ្សែ ហើយវាពិតជាពិសេស។ ផលិតផលកាសស្តាប់ប្រភេទ Neckbuds ម៉ូដែល FreeLace ថ្មីរបស់ក្រុមហ៊ុន Huawei អាចផ្តាច់ការភ្ជាប់ចេញពីគ្នា បង្ហាញចេញនូវរន្ធដោត USB-C ដែលអាចដោតភ្ជាប់ទៅក្នុងទូរសព្ទ Huawei ដើម្បីជួយសម្រួលដល់ការផ្គូផ្គង Bluetooth ឱ្យរលូន ឬអាចប្រើប្រាស់សម្រាប់ការបញ្ចូលថាមពលដល់កាសស្តាប់។

ចំណុចពិសេសនេះ ជួយលុបបំបាត់តម្រូវការប្រើប្រាស់ខ្សែបញ្ចូលថាមពលដាច់ដោយឡែក ហើយវាក៏ជាការបោះជំហានថ្មីដ៏ធំមួយ ចាកចេញពីផលលំបាក់កើតចេញពីការស្តាប់តន្រ្តីដោយប្រើខ្សែ។ កាសស្តាប់ Huawei FreeLace ត្រូវបានវាយតម្លៃថាអាចប្រើប្រាស់បានរយៈពេល 18 ម៉ោងសម្រាប់ការស្តាប់តន្រ្តី និងប្រើប្រាស់បានរយៈពេល 12 ម៉ោង សម្រាប់ការសន្ទនា ចំពោះការបញ្ចូលថាមពលម្តង ហើយវាអាចប្រើប្រាស់ការបញ្ចូលថាមពលល្បឿនលឿន ដើម្បីប្រើប្រាស់រយៈពេល 4 ម៉ោង ដោយគ្រាន់តែបញ្ចូលថាមពលក្នុងរយៈពេល 5 នាទីប៉ុណ្ណោះ។

ចំណែកឯរូបរាង ទម្រង់ និងមុខងាររបស់កាសស្តាប់ FreeLace ហាក់ដូចជាការរំលឹកដល់កាសស្តាប់ម៉ូដែល Bullets Wireless របស់ក្រុមហ៊ុន OnePlus។ ការរចនារូបរាងរបស់កាសស្តាប់ថ្មីនេះ ទទួលបានការទទួលស្គាល់កម្រិត IPX5 សម្រាប់ការធន់នឹងជម្រាបទឹក និងសំណើមញើស ហើយវាមានសមតុល្យទម្ងន់ ដោយមានកន្លែងដាក់ថ្មចំនួន 2 និងកន្លែងសម្រាប់បញ្ជារកម្រិត សម្លេង និង Playback ស្ថិតនៅរៀងគ្នាជាជួរ។
ក្រុមហ៊ុន Huawei បានសម្រេចការងារដ៏អស្ចារ្យមួយ នៃការបង្កើតប៊ូតុងចុច ដែលត្រូវបានប្រើប្រាស់យ៉ាងរីករាយនៅលើកាស FreeLace នេះ។ ការសាកល្បងប្រើប្រាស់កាសថ្មីនេះ ត្រូវបានគេសរសើរអំពីភាពងាយស្រួល ចំពោះការប្រើប្រាស់ប៊ូតុង ទោះបីជាគុណភាពសម្លេងចេញពីកាសស្តាប់នេះមានកម្រិតល្អបង្គួរក្តី។ ឧបករណ៍សម្លេង (Audio Driver) ដែលត្រូវបានបំពាក់នៅក្នុងកាសស្តាប់ទាំងសងខាង មានទំហំអង្កត់ផ្ចិត 9.2 មីលីម៉ែត្រ។

ការប្រកាសព្រមគ្នាជាមួយនឹងការបញ្ចេញទូរសព្ទម៉ូដែល P30 Pro និង P30 ជាប្រភេទ Android Smartphone ជាសញ្ញាបង្ហាញថាកាសស្តាប់ FreeLace នឹងបង្ហាញការផ្គូផ្គងដោយស្វ័យប្រវត្តិ យ៉ាងពិសេស តែជាមួយនឹងឧបករណ៍ណាដែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ EMUI 9.1. ចុងក្រោយបង្អស់របស់ Huawei។ សម្រាប់ឧបករណ៍ដទៃទៀត អ្នកនឹងត្រូវដំណើរការតាមរយៈដំណើរការផ្គូផ្គងប្រព័ន្ធ Bluetooth ធម្មតា។
កាសស្តាប់ Neckbuds ថ្មីនេះ នឹងទទួលបានថាមពលពីទូរសព្ទដៃ ដែលវាភ្ជាប់ជាមួយ តាមរយៈខ្សែបញ្ចេញថាមពលចេញពីរន្ធដោត USB-C ដែលនេះជាចំណុចពិសេសមួយផ្សេងទៀតនៅលើកាសស្តាប់ជំនាន់ថ្មីមួយនេះ។

ក្រុមហ៊ុន Huawei នឹងបញ្ចេញកាសស្តាប់ម៉ូដែល FreeLace ក្នុងតម្លៃប្រមាណជិត $100 នៅក្នុងជម្រើសពណ៌ដែលស៊ីគ្នាជាមួយនឹងពណ៌ទូរសព្ទជំនាន់ថ្មីទើបនឹងចេញលក់៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

អ្នកអាចទិញទូរទស្សន៍រមូរ OLED របស់ LG បានហើយ

ដោយ: ដួងច័ន្ទ 10 AM, Sunday, 13 Jan, 2019

យើងទាំងអស់គ្នាធ្លាប់បានឃើញផលិតផល LG Display និងអេក្រង់ OLED រមូរបាន អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងព្រឹត្តិការណ៍ CES ប៉ុន្តែទាំងនោះសុទ្ធតែជាការដ...

Samsung Notebook 7 Spin កាន់តែលឿន ជាមួយ Stylus

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 Jan, 2018

ក្រុមហ៊ុន Samsung បានចេញលក់កុំព្យូទ័រយួរដៃ Notebook 7 Spin ដំបូងកាលពីឆ្នាំ 2016 ហើយខណៈដែល Laptop មួយប្រភេទនេះពុំសូវបញ្ចេញការរចនាដ៏ទាក់ទាញ យ៉ាងហោចណា...

ការជួសជុលបញ្ហាលើផលិតផល Apple

ដោយ: ដួងច័ន្ទ 3 PM, Friday, 30 Nov, 2018

ក្រុមហ៊ុន Apple បានជ្រើសយកល្ងាចថ្ងៃសុក្រ ក្នុងការប្រកាសអំពីកម្មវិធី ដែលនឹងជំនួសសមាសភាពដែលមានបញ្ហា ដែលកើតមានឡើងនៅលើឧបករណ៍មួយចំនួនរបស់ក្រុមហ៊ុន។ ដំប...

ណែនាំជំនួយការថត Selfie ដ៏ល្អពី Baseus

ដោយ: ដួងច័ន្ទ 9 AM, Sunday, 17 Mar, 2019

តើរូបថត Selfie របស់អ្នកមិនសូវស្អាតមែនទេ? ចង់ដឹងវិធីជួយឱ្យរូបថត Selfie ស្អាតដែរទេ? បើចង់ដឹងអានអត្ថបទខាងក្រោមនេះទៅ ទំនើប មានរបស់ល្អបង្ហាញអ្នក។ នោះគឺអ...

Tomnerb.Com - YouTube Channel