ចូលចិត្តទំនើប

Huawei បំបែកកំណត់ត្រាលក់ទូរសព្ទបាន 200 លានគ្រឿង

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 02 Jan, 2019

នៅក្នុងឆ្នាំ 2018 នេះក្រុមហ៊ុន Huawei បានបំបែកកំណត់ត្រារបស់ក្រុមហ៊ុន ក្នុងការលក់ដាច់ទូរសព្ទ Smartphone បានចំនួន 200 លានគ្រឿង ដែលនេះជាការអះអាងរបស់ក្រុមហ៊ុនផ្ទាល់ មានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុនផលិតទូរសព្ទរបស់ប្រទេសចិនមួយនេះ បានរៀបរាប់ថា ចំនួននៃការលក់នេះ ភាគច្រើនកើតចេញពីភាពជោគជ័យរបស់ផលិតផលមួយចំនួន មានដូចជាទូរសព្ទម៉ូដែល P20, Honor 10 និងស៊េរី Mate 20 ជាដើម។

ក្រុមហ៊ុនបានបន្ថែមថា ការដាក់លក់ផលិតផល Smartphone របស់ក្រុមហ៊ុន Huawei បានកើនឡើងចាប់ពី 3 លានគ្រឿងនៅក្នុងឆ្នាំ 2010។ កាលពីឆ្នាំមុន ក្រុមហ៊ុនបញ្ជាក់ថាខ្លួនបានលក់ផលិតផលក្នុងបរិមាណ 153 លានគ្រឿង។

យោងតាមអ្នកស្រាវជ្រាវ Canalys បានអះអាងក្រុមហ៊ុននេះបានប្រជែងឈ្នះក្រុមហ៊ុន Apple នៅក្នុងត្រីមាសទីពីរ នៃឆ្នាំ 2018 ដោយបានក្លាយខ្លួនជាក្រុមហ៊ុនផលិតទូរសព្ទធំជាងគេលំដាប់ទីពីរនៅក្នុងពិភពលោក។

Huawei បានបរិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា «នៅក្នុងទីផ្សារទូរសព្ទ Smartphone ក្នុងពិភពលោក ក្រុមហ៊ុន Huawei បានធ្វើដំណើរចាប់ពីស្ថិតិក្រុមហ៊ុនដែលពុំមានការចាប់អារម្មណ៍ ក្លាយទៅជាក្រុមហ៊ុនកំពូលលំដាប់ទី 3 នៅក្នុងពិភពលោក។»
ក្រៅពីភាពជោគជ័យនៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Huawei នៅតែជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួនដដែល ជាពិសេសបញ្ហាជាមួយរដ្ឋាភិបាលអាមេរិក។ ឧទាហរណ៍ កាលពីខែកុម្ភៈ ស្ថាប័ន US Intelligence Official បានណែនាំមិនឱ្យប្រជាជនអាមេរិកទិញផលិតផលរបស់ក្រុមហ៊ុន Huawei ដោយព្រួយបារម្ភថាផលិតផលទាំងនោះនឹងត្រូវបានប្រើប្រាស់សម្រាប់ជាឧបករណ៍ចារកម្មសម្រាប់រដ្ឋាភិបាលចិន។
យ៉ាងណាក្តី ក្រុមហ៊ុន Huawei នៅតែមានប្រជាប្រិយភាពនៅតាមតំបន់មួយចំនួនទៀត ដូចជានៅប្រទេសចិន និងតំបន់អឺរ៉ុបជាដើម។ ក្នុងនោះមានមនុស្សច្រើនជាង 500 លាននាក់នៅក្នុងប្រទេសចំនួន 170 បាននឹងកំពុងប្រើប្រាស់ទូរសព្ទ Huawei។

កាលពីខែសីហា ក្រុមហ៊ុនបានបង្កើនការព្យាករណ៍ការដឹកជញ្ជូនផលិតផលរបស់ខ្លួនសម្រាប់ឆ្នាំ 2018 ពី 180 លានគ្រឿង ទៅ 200 លានគ្រឿង ហើយក្រុមហ៊ុនបញ្ជាក់ថាក្រុមហ៊ុនមានបំណងក្លាយជាក្រុមហ៊ុនលក់ទូរសព្ទដៃធំជាងគេនៅក្នុងពិភពលោក នៅដំណាច់ឆ្នាំ 2019។

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

អេក្រង់ឆ្លាតវៃ Google Assistant របស់ LG ចេញលក់ហើយ

ដោយ: ដួងច័ន្ទ 11 AM, Friday, 14 Dec, 2018

ក្រុមហ៊ុន LG គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាដៃគូរបស់ក្រុមហ៊ុន Google នាពេលបច្ចុប្បន្ន បានប្រកាសអំពីផលិតផលអេក្រង់ឆ្លាតវៃថ្មី នៅក្នុងព្រឹត្តិកា...

Samsung បកស្រាយបញ្ហាបែក Galaxy Fold

ដោយ: ដួងច័ន្ទ 3 PM, Tuesday, 23 Apr, 2019

ទោះបីជាឆ្លងកាត់ការធ្វើតេស្តសាកល្បងលើភាពជាប់ធន់រឹងមាំជាច្រើនក្តី កាលពីម្សិលមិញ មានសេចក្តីរាយការណ៍ជាច្រើនបានលើកឡើងថា ទូរសព្ទ Galaxy Fold មួយចំនួនដែលទ...

Mercedes Maybach SUV បង្កប់គំនិតច្នៃប្រឌិតថ្មី

ដោយ: ដួងច័ន្ទ 9 PM, Saturday, 23 Jun, 2018

នៅក្នុងព្រឹត្តិការណ៍ Beijing International Automotive Exhibition ក្នុងឆ្នាំ 2018 នេះ ដែលបានរៀបចំឡើងក្នុងប្រទេសចិន ដែលជាកន្លែងដែលក្រុមហ៊ុន Mercedes ...

Huawei Porsche ត្រឡប់មកវិញ ជាមួយតម្លៃខ្ពស់ដដែល

ដោយ: ដួងច័ន្ទ 9 AM, Friday, 19 Oct, 2018

ទូរសព្ទ Huawei Porsche Design Mate 10 RS ទើបនឹងចេញលក់កាលពី 6 ខែមុនប៉ុណ្ណោះ ប៉ុន្តែពេលនេះក្រុមហ៊ុន Huawei បានរៀបចំខ្លួនរួចជាស្រេចក្នុងការចេញលក់ទូរសព...

Tomnerb.Com - YouTube Channel