ចូលចិត្តទំនើប

Huawei បញ្ជាក់ថា ទូរស័ព្ទ Mate 30 Pro ថ្មី នឹងមិនមានប្រព័ន្ធប្រតិបត្តិការ Android របស់ Google ទេ!

ដោយ: ភារុន 8 AM, Monday, 23 Sep, 2019

ក្រុមហ៊ុន Huawei ទើបតែប្រកាសចេញនូវស្មាតហ្វូនស៊េរីចុងក្រោយ នោះគឺទូរស័ព្ទ Mate 30 Pro របស់ខ្លួន។ ប៉ុន្តែក្រុមហ៊ុនអាចនឹងពិបាកលក់ទូរស័ព្ទស៊េរីថ្មីនេះនៅអ៊ឺរ៉ុប។ ម្យ៉ាងទៀត ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន ដ៏ធំមួយនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីអង្គភាពរបស់អាមេរិចនៅដើមឆ្នាំនេះ ដោយរារាំងក្រុមហ៊ុនណាមួយនៅក្នុងសហរដ្ឋអាមេរិច ពីការធ្វើជំនួញជាមួយនឹងក្រុមហ៊ុន Huawei ។ កាលពីខែមុននេះ ក្រុមហ៊ុន Google បានបង្ហាញថា បញ្ជីឈ្មោះនៅក្នុងអង្គភាពនេះ ហើយមានន័យថាក្រុមហ៊ុន Google មិនអនុញ្ញាតឱ្យក្រុមហ៊ុន Huawei ដំណើរការទូរស័ព្ទ Mate 30 Pro ជាមួយនឹងកម្មវិធីទាំងអស់របស់ Google ដែលបានតំឡើងជាមុនទេ ដោយហាមឃាត់ឧបករណ៍អេឡិចត្រូនិចស៊េរីថ្មីៗរបស់ Huawei ពីផ្នែកសំខាន់ៗនៃប្រព័ន្ធប្រតិបត្តិការ Android ដូចជា Google Play Store ជាដើម។


ឥឡូវនេះក្រុមហ៊ុន Huawei បានបញ្ជាក់ថាពីរឿងនេះហើយ។ លោក Richard Yu នាយកប្រតិបត្តិផ្នែកផលិតរបស់ក្រុមហ៊ុន Huawei បានបង្ហាញនៅលើវេទិកាមួយនៅឯប្រទេសអាល្លឺម៉ង់ កាលពីព្រឹកថ្ងៃទី19 ខែកញ្ញានេះថា «ក្រុមហ៊ុន Huawei ត្រូវបានបង្ខំឱ្យបោះបង់ អាជ្ញាប័ណ្ណសេវាកម្មទូរស័ព្ទចល័តរបស់ Google ហៅកាត់ថា «GMS» នៅលើទូរស័ព្ទស៊េរី Mate 30 ។
លោក Yu បានពន្យល់យ៉ាងខ្លីថា «យើងមិនអាចប្រើស្នូលនៃសេវាកម្មទូរស័ព្ទចល័តរបស់ Google បានតទៅទៀតទេ ដូច្នេះយើងអាចប្រើស្នូលនៃសេវាកម្មទូរស័ព្ទចល័តរបស់ Huawei ផ្ទាល់ ដែលត្រូវបានហៅកាត់ថា (HMS)»។ ចាប់ពីថ្ងៃនេះតទៅ ដោយសារតែការហាមឃាត់របស់សហរដ្ឋអាមេរិច ដែលថាទូរស័ព្ទស៊េរីថ្មីទាំងអស់មិនអាចតំឡើងប្រព័ន្ធ GMS Core បានទេ ហើយត្រូវបានបង្ខំឱ្យយើងប្រើប្រព័ន្ធ HMS Core ដើម្បីដំណើរការកម្មវិធី Gallery របស់ Huawei នៅក្នុងទូរស័ព្ទស៊េរី Mate 30 ។


Google Play Store គឺជាផ្នែកសំខាន់មួយនៃអាជ្ញាប័ណ្ណសេវាកម្មទូរស័ព្ទចល័ត Google របស់ក្រុមហ៊ុន Google ហើយវាក៏ជាវិធីដែលទូរស័ព្ទស៊េរីថ្មីទាំងអស់ដំណើរការប្រព័ន្ធប្រតិបត្តិការ Android ភាគច្រើន នៅខាងក្រៅប្រទេសចិនអាចចូលប្រើប្រាស់កម្មវិធីនេះបាន។ ក្រុមហ៊ុន Huawei ពិតជាមិនអាចធ្វើការបានយ៉ាងងាយស្រួលនោះទេ ផ្ទុយទៅវិញក្រុមហ៊ុនគ្រាន់តែបង្កើតជម្រើសរបស់ខ្លួនផ្ទាល់ ដើម្បីជំនួសការប្រើប្រាស់កម្មវិធី Google Play Store និងសេវាកម្មផ្សេងៗដែលពាក់ព័ន្ធនឹងកម្មវិធី Google។ ម្យ៉ាងទៀត ក្រុមហ៊ុន Huawei កំពុងប្រើប្រាស់ថវិកាចំនួន មួយពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ទៅលើការអភិវឌ្ឍ និងពង្រីកចំនួនអ្នកប្រើប្រាស់ រួមទាំងទីផ្សារនៃសេវាកម្មទូរស័ព្ទចល័ត Huawei ផ្ទាល់ខ្លួនតែម្តង។

មានកម្មវិធីចំនួន 45,000 ដែលត្រូវបានបញ្ចូលរួចរាល់ ជាមួយនឹងសេវាកម្មចល័ត Huawei ប៉ុន្តែវានឹងមានរាប់ពាន់បន្ថែមទៀត ដែលនឹងត្រូវការ ការកែសម្រួលរួចហើយសិន ទើបអាចប្រើប្រាស់នៅក្នុងកម្មវិធី Gallery របស់ក្រុមហ៊ុន Huawei ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

UE Wonderboom ពណ៌ចម្រុះថ្មី ស្អាតខ្លាំង!!

ដោយ: Belle 9 PM, Saturday, 02 Jun, 2018

ក្រុមហ៊ុន Ultimate Ears (UE) ជាក្រុមហ៊ុនផលិតបាសប៊្លូធូសល្បីឈ្មោះ ព្រោះសមត្ថភាពមិនជ្រៀបទឹក ជាពិសេសបំពងសំឡេងច្បាស់ដល់ទៅ360ដឺក្រេ បានបញ្ចេញ UE Wonderb...

ចង់ Screenshot នៅលើ iPad Pro ថ្មី ត្រូវធ្វើម៉េច?

ដោយ: ដួងច័ន្ទ 5 PM, Friday, 30 Nov, 2018

តើអ្នកកំពុងឆ្ងល់ទេថា iPad Pro ថ្មី ត្រូវបានដកប៊ូតុង Home ចេញហើយ ដូច្នេះតើអ្នកអាច Screenshot បានយ៉ាងដូចម្តេច? ចង់ដឹងចម្លើយ សូមអានអត្ថបទខាងក្រោម។ ចាប...

SONY Xperia X បង្ហាញខ្លួននៅកម្ពុជា ជាមួយនឹងតម្លៃ 599ដុល្លា

ដោយ: ម៉ូនី 1 AM, Wednesday, 29 Jun, 2016

នៅពេលកន្លងមកត្រកូលស្មាតហ្វូន Xperia របស់ SONY ហាក់ត្រូវបានមានការធ្លាក់ចុះប្រជាប្រិយភាពបន្តិចនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ជាក់ស្តែង Xperia Z5 ហាក់ពុ...

Galaxy S10 5G ជិតចេញលក់នៅកូរ៉េហើយ

ដោយ: ដួងច័ន្ទ 2 PM, Thursday, 04 Apr, 2019

ទូរសព្ទ 5G របស់ក្រុមហ៊ុន Samsung នឹងបង្ហាញវត្តមាននៅក្នុងទីផ្សារនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី 05 ខែមេសា ឆាប់ៗខាងមុខនេះហើយ។ ការបញ្ចេញលក់ម៉ូដែល S...

Tomnerb.Com - YouTube Channel