ចូលចិត្តទំនើប

Huawei បានបញ្ជាក់ថាស្មាតហ្វូន Mate 30 នឹងចេញលក់នៅថ្ងៃទី19 ខែកញ្ញានេះហើយ!

ដោយ: ភារុន 9 AM, Wednesday, 04 Sep, 2019

ក្រុមហ៊ុន Huawei បានបញ្ជាក់ពីកាលបរិច្ឆេទនៃការដាក់បង្ហាញខ្សែស្រឡាយទូរស័ព្ទស៊េរីចុងក្រោយរបស់ខ្លួន។ នៅក្នុងវីដេអូខ្លីមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញ Twitter ហើយក្រុមហ៊ុនក៏បាននិយាយថាស៊េរីទូរស័ព្ទ Mate 30 នឹងត្រូវដាក់បង្ហាញនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី 19 ខែកញ្ញា ខាងមុខនេះ។


ក្រុមហ៊ុន Huawei ក៏បានធ្វើការពិចារណាឡើងវិញយ៉ាងម៉ត់ចត់នូវលទ្ធផលនៃការបញ្ចេញទូរស័ព្ទ Mate 30 របស់ខ្លួន។ ដោយសារតែ សេវាកម្មនៃកម្មវិធីស្នូល Google មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ពីព្រោះក្រុមហ៊ុននៅសហរដ្ឋអាមេរិច នៅតែត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មជាមួយនឹងក្រុមហ៊ុន Huawei ។
ដូច្នេះ ការយកចិត្តទុកដាក់ភាគច្រើន ក្នុងការបើកដំណើរការទូរស័ព្ទស៊េរីថ្មីនេះ នឹងផ្តោតលើរបៀបដែលក្រុមហ៊ុន Huaweiគ្រប់គ្រង ដើម្បីអាចដំណើរការជំនួសកំណែរបស់ Google ទៅលើ Software ដោយក្រុមហ៊ុនកំពុងបង្កើតជម្រើស Play Store របស់ខ្លួនរួចជាស្រេចផងដែរ។ លើសពីនេះ ក៏ត្រូវបានគេរាយការណ៍ថា ដំណើរការទៅលើសេវាកម្មផែនទី API សម្រាប់អ្នកអភិវឌ្ឍន៍ភាគីទី3។ ហើយនាពេលថ្មីៗនេះ ក្រុមហ៊ុន Huawei ក៏បានបង្ហាញពីប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួន នើគឺប្រព័ន្ធប្រតិបត្តិការ HarmonyOS ប៉ុន្តែប្រព័ន្ធថ្មីនេះនឹងមានសក្តានុពលអាចជំនួសប្រព័ន្ធប្រតិបត្តិការ Android សម្រាប់ដំណើរការស្មានហ្វូនដូចជា Mate 30 ដែលនៅតែត្រូវបានពឹងផ្អែកជាមូលដ្ឋាន នៅលើប្រព័ន្ធប្រតិបត្តិការ Android យ៉ាងបើកចំហ។

នៅក្នុងផ្នែក Software ទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ទាំងអស់ក៏សុទ្ធតែមានបន្ថែម Hardware ដ៏គួរឱ្យចាប់អារម្មណ៍ដូចជាទូរស័ព្ទ Mate 30 Pro គឺទំនងដូចជាត្រូវបានតំឡើងជាមួយនឹងកម្មវិធីប្រពៃណីរបស់ក្រុមហ៊ុនផ្ទាល់ ដែលវាគួរតែប្រើប្រាស់ប្រព័ន្ធដំណើរការ Kirin 990 ដែលក្រុមហ៊ុន Huawei គ្រោងនឹងប្រកាសនៅសប្តាហ៍នេះ នៅក្នុងពិព័រណ៌ពាណិជ្ជកម្ម IFA នៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់។

ការបែកធ្លាយព័ត៌មានដែលមិនច្បាស់ការមួយ បានលើកឡើងថាស្មាតហ្វូន Mate 30 Pro នឹងបំពាក់កាមេរ៉ាភ្លោះ រាងជារង្វង់ដ៏ធំ រួមជាមួយនឹងអេក្រង់ដែលមានគែមកោងខ្លាំង៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

វិធីលាងសម្អាត អេក្រង់

ដោយ: ដួងច័ន្ទ 7 AM, Tuesday, 22 Aug, 2017

នេះជាដំណោះស្រាយដ៏ល្អបំផុត សម្រាប់ការលាងសម្អាតអេក្រង់គ្រប់ប្រភេទ ម្យ៉ាងវិញទៀតវាជាវិធីសាស្រ្តដ៏សាមញ្ញបំផុត។ វិធីសាស្រ្តល្អបំផុត សម្រាប់ការសម្អាតអេក្រ...

Samsung បញ្ចេញផលិតផល Soundbar លំដាប់ខ្ពស់

ដោយ: ដួងច័ន្ទ 8 AM, Saturday, 18 Aug, 2018

នៅពេលក្រុមហ៊ុន​ Samsung ទិញយកក្រុមហ៊ុន Harman International Industries កាលពីឆ្នាំមុន វាជារឿងដែលគ្រប់គ្នាសុទ្ធតែស្មានដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ...

កម្មវិធីថតសម្លេងល្អៗ សម្រាប់ Apple Watch

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 20 Dec, 2017

អានុភាពនៃការថតសម្លេង ពីឧបករណ៍បំពាក់លើ កដៃ របស់អ្នកពិតជាធំធេង ដូចដែលវាដើរតួនាទីយ៉ាងសំខាន់នៅលើ iPhone និង iPad។ ដោយហេតុផលនេះទើប ទំនើប សម្រិតសម្រាំងកម...

ទូរសព្ទ Sony Xperia L1 មានលក់លើទីផ្សា ហើយក្នុងតម្លៃ $199

ដោយ: ដួងច័ន្ទ 12 PM, Saturday, 13 May, 2017

ទូរសព្ទម៉ូដែលថ្មីរបស់ Sony គឺ Xperia L1 ប្រហែលជាទូរសព្ទ Smartphone ដែលមានរូបរាងស្អាតបំផុត មានតម្លៃត្រឹមតែ $199។ Xperia L1 មិនមែនជាប្រភេទទូរសព្ទ ដែល...

Tomnerb.Com - YouTube Channel