ចូលចិត្តទំនើប

ក្រុមហ៊ុន Huawei មានមហិច្ឆតាចង់មាន OS ផ្ទាល់ខ្លួន

ដោយ: ដួងច័ន្ទ 2 PM, Friday, 15 Mar, 2019

នៅក្នុងឱកាសដែលភាពតានតឹងរវាងក្រុមហ៊ុន Huawei Technologies និងសហរដ្ឋអាមេរិកបានឈានចូលមកដល់ចំណុចក្តៅគគុក ក្រុមហ៊ុន Huawei មានផែនការត្រៀមទុកមួយរួចជាស្រេច។ នោះគឺប្រព័ន្ធប្រតិបត្តិការ (OS) របស់ក្រុមហ៊ុនផ្ទាល់ សម្រាប់ប្រើប្រាស់លើទូរសព្ទដៃ Tablet និងកុំព្យូទ័រ។
ប្រព័ន្ធប្រតិបត្តិការនេះត្រូវបានលើកឡើងនៅក្នុងព័ត៌មានចចាមអារាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលនេះក្រុមហ៊ុន Huawei បានបញ្ជាក់អំពីលទ្ធផលជោគជ័យរបស់ក្រុមហ៊ុននៅក្នុងសារព័ត៌មាន South China Morning Post ដោយបានរៀបរាប់ថាក្រុមហ៊ុនអាចនឹងប្រើប្រាស់សមិទ្ធផលថ្មីនេះ បើសិនជាក្រុមហ៊ុនត្រូវបានកាត់ផ្តាច់ពី Android ឬ Windows។
កត្តានេះអាចជាដំណោះស្រាយចុងក្រោយ ប៉ុន្តែបើយើងពិនិត្យលើភាពមិនចុះសម្រុងគ្នានាពេលបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និង Huawei នោះចំណុចនេះមិនមែនជាការភ្ញាក់ផ្អើលខ្លាំងនោះទេ ដែលក្រុមហ៊ុន Huawei បានត្រៀមខ្លួនរួចរាល់ជាមួយផែនការបំរុង។

ក្រុមហ៊ុន Huawei បានចាប់ផ្តើមផលិតប្រព័ន្ធប្រតិបត្តិការនៅក្នុងឆ្នាំ 2012 បន្ទាប់សហរដ្ឋអាមេរិកបានដាក់បម្រាមលើក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍របស់ចិន គឺក្រុមហ៊ុន ZTE ក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់សហរដ្ឋអាមេរិក។ ករណីនេះត្រូវបានគេមើលឃើញថាជាផ្លូវមួយដែលត្រូវត្រៀមខ្លួនសម្រាប់ស្ថានការណ៍អាក្រក់បំផុត។
នាពេលនេះ ដោយសារក្រុមហ៊ុន Huawei បានដាក់ពាក្យបណ្តឹងលើរដ្ឋាភិបាលអាមេរិក ហើយសហរដ្ឋអាមេរិកបានបញ្ជាក់ថាខ្លួនអាចនឹងដាក់ទណ្ឌកម្មលើប្រទេសអាល្លឺម៉ង់ បើសិនជាប្រទេសនោះសហការជាមួយ Huawei ក្នុងការបង្កើតប្រព័ន្ធ 5G ដូច្នេះករណីស្ថានការណ៍អាក្រក់បំផុតដែលអាចស្រមៃថានឹងកើតឡើងទំនងដូចជាមិនស្ថិតនៅឆ្ងាយទេ។
នៅក្នុងខណៈពេលនេះ ការបង្កើតប្រព័ន្ធប្រតិបត្តិការដោយផ្ទាល់ពីក្រុមហ៊ុន Huawei មិនមានការផ្លាស់ប្តូរច្រើនទេ។ ប្រព័ន្ធ Android និង Windows នៅតែជាជម្រើសដំបូងរបស់ក្រុមហ៊ុន ដដែល។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei បានរៀបរាប់ប្រាប់សារព័ត៌មាន South China Morning Post ថា «ក្រុមហ៊ុនគាំទ្រពេញទំហឹងលើប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុនជាដៃគូ។ ក្រុមហ៊ុនយើងពេញចិត្តប្រព័ន្ធប្រតិបត្តិការទាំងនោះ ហើយអតិថិជនរបស់យើងក៏ពេញចិត្តដូចគ្នា»។

ទោះជាយ៉ាងណា បើយើងពិនិត្យលើចំណងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង Huawei នាពេលនេះ ផែនការយថាភាពនេះអាចនឹងមានសារៈសំខាន់ខ្លាំង៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

រថយន្ត ដ៏សាកសម សម្រាប់គ្រួសារ

ដោយ: ដួងច័ន្ទ 5 PM, Thursday, 19 Jan, 2017

នៅក្នុងស្ថានភាពសេដ្ឋកិច្ចដ៏តឹងតែង ការស្វែងរកវិធីសាស្រ្តចំណាយ ក្នុងកម្រិតសមស្រប គឺជាកត្តាដ៏ចាំបាច់ដែលត្រូវគិតគូរឱ្យបានដិតដល់។ ការជ្រើសរើសការជួលផ្ទះ ...

ហាង​ LG Brand Shop មានកម្មវិធីលក់ប្រចាំឆ្នាំដ៏អស្ចារ្យ

ដោយ: ទំនើប 1 PM, Tuesday, 18 Dec, 2018

ដើម្បីចូលរួមអបអរសារទរនៅក្នុងរដូវកាលបុណ្យ ណូអែល និង ឆ្លងឆ្នាំសកល ឆ្នាំ 2019 នាពេលខាងមុខនេះ ហាងលក់ គ្រឿងអេឡិចត្រូចនិច LG Brand Shop បានរៀបចំនូវកម្មវិ...

ណែនាំទូកដំបូងបង្អស់របស់ Lexus

ដោយ: ដួងច័ន្ទ 8 AM, Friday, 19 Oct, 2018

ម៉ាកសញ្ញារថយន្តលំដាប់ខ្ពស់ Aston Martin បានដាក់បង្ហាញទូកលំដាប់ខ្ពស់ម៉ាក Aston Martin AM37 នៅក្នុងព្រឹត្តិការណ៍ 2016 Monaco Yacht Show ខណៈដែលក្រុមហ៊...

មានអ្វីភ្ញាក់ផ្អើលសម្រាប់ iPhone ថ្មី?

ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018

នេះជាពេលវេលា ដែលត្រូវប្រឈមមុខនឹងការពិត។ ទូរសព្ទ iPhone ជាទូរសព្ទ Smartphone ដ៏ពេញនិយម ប៉ុន្តែវាមានឧបសគ្គដ៏ធំមួយ នោះគឺតម្លៃ។ យ៉ាងណាក្តីក៏ក្រុមហ៊ុន A...

Tomnerb.Com - YouTube Channel