ចូលចិត្តទំនើប

Huawei ប្រកាសពីទូរសព្ទម៉ូដែលថ្មី ទាំងមិនទាន់មានភាពច្បាស់លាស់

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Jul, 2019

ក្រុមហ៊ុន Huawei បានប្រកាសពីផលិតផលទូរសព្ទថ្មីចំនួន 3 ម៉ូដែល មានដូចជា Nova 5, Nova 5 Pro និង Nova 5i ព្រមជាមួយបន្ទះឈីបជំនាន់ថ្មី 7nm Kirin 810។ នេះជាសេចក្តីរាយការណ៍ចេញផ្សាយដោយគេហទំព័រ GizmoChina។

ការបញ្ចេញលក់ផលិតផលទូរសព្ទជំនាន់ថ្មីនេះ ស្របពេលដែលក្រុមហ៊ុន Huawei នៅតែបន្តប្រឈមមុខនឹងអនាគតដែលគ្មានភាពប្រាកដនិយម នៅក្នុងទីផ្សារក្រៅប្រទេសចិន បន្ទាប់ពីក្រុមហ៊ុន Google បានព្យួរអាជ្ញាប័ណ្ណប្រព័ន្ធ Android កាលពីខែមុន មានន័យថាក្រុមហ៊ុនមិនទាន់ច្បាស់ថា តើរយៈពេលយូរប៉ុណ្ណាដែលទូរសព្ទទាំងនេះនឹងបន្តទទួលបានការ Update ពីប្រព័ន្ធ Android។ ក្រុមហ៊ុនក៏មិនទាន់ច្បាស់ដែរថា តើរយៈពេលយូរប៉ុណ្ណាទៀតដែលទូរសព្ទថ្មីៗទាំងនេះ អាចចូលទៅប្រើប្រាស់ Google Play Store បើសិនជាពួកវាត្រូវបានបញ្ចេញលក់នៅក្រៅ ប្រទេសចិន។

បន្ទះឈីប Kirin 810 ថ្មីអាចរកបាននៅក្នុងទូរសព្ទ Nova 5 ខណៈដែលទូរសព្ទតម្លៃថ្លៃ Nova 5 Pro ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Kirin 980 ដែលមាននៅលើទូរសព្ទ P30 Pro និង Mate 20។ បន្ទះឈីប Kirin 810 មាន 8 Core ដូចគ្នានឹង Kirin 980 ដែរ ប៉ុន្តែ Core ចំនួន 2 នៃបន្ទះឈីប 980 ជា Core ដែលប្រើប្រាស់សម្រាប់បំពេញមុខងារកម្រិតខ្ពស់ ត្រូវបានជំនួសដោយ Core តូចៗ សម្រាប់ជំរុញប្រសិទ្ធភាពថាមពល។ យើងមិនទាន់ច្បាស់នៅឡើយទេថា តើនេះនឹងក្លាយជាបន្ទះឈីប ARM-Designed ចុងក្រោយរបស់ Huawei ឬទេ បន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីប បានកាត់ផ្តាច់ទំនាក់ទំនងជាមួយ Huawei កាលពីខែមុន។
ទំហំឃ្លាំងផ្ទុកទិន្នន័យ និង RAM ក៏មានភាពខុសគ្នារវាងទូរសព្ទទាំងពីរនេះដែរ។ ទូរសព្ទ Nova 5 មាន RAM ទំហំ 6GB និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB ខណៈដែលទូរសព្ទ Nova 5 Pro មាន RAM ទំហំ 8GB និងអាចពង្រីកឃ្លាំងផ្ទុកទិន្នន័យបានរហូតដល់ 256GB។ ក្រៅពីចំណុចទាំងនេះ ទូរសព្ទ Nova 5 និង Nova 5 Pro គឺជាទូរសព្ទ 2 គ្រឿងដែលមានលក្ខណៈស្រដៀងគ្នាច្រើន។ ពួកវាមានបំពាក់ជាមួយនូវអេក្រង់ OLED ទំហំ 6.39 inch ជាមួយនឹង Notch ប្រភេទ Waterdrop តូចមួយ និងកាមេរ៉ាតំរៀបបែប Quad នៅផ្នែកខាងក្រោយ ដែលមាន Primary Sensor ទំហំ 48 megapixel ចំនួនមួយគ្រាប់ Ultrawide Sensor ទំហំ 16 megapixel ចំនួនមួយគ្រាប់ Depth Sensor ទំហំ 2 megapixel ចំនួនមួយគ្រាប់ និង Macro Sensor ទំហំ 2 megapixel ចំនួនមួយគ្រាប់។ ទូរសព្ទទាំងពីរម៉ូដែលនេះនឹងមានបំពាក់ថ្មកម្លាំង 3,500 mAh មានរន្ធដោតសម្រាប់សាកថ្មប្រភេទ USB-C ឧបករណ៍ស្កេនក្រយ៉ៅដៃនៅក្នុងអេក្រង់ និងរន្ធដោតកាសស្តាប់។ ចំណុចដ៏គួរឱ្យចាប់អារម្មណ៍គឺ ទូរសព្ទទាំងពីរនេះនឹងមានបំពាក់ microSD Card Readers ទោះបីជាវាមិនទាន់ច្បាស់អំពីសមាជិកភាពរបស់ Huawei នៅក្នុងសមាគមន៍ SD នៅឡើយ។


ចុងក្រោយគេគឺ Nova 5i។ ទូរសព្ទនេះមាន Hole-Punch នៅលើអេក្រង់ជំនួសឱ្យ Notch ហើយវាក៏មានប្រព័ន្ធប្រតិបត្តិការកម្រិតទាប Kirin 710។ ខណៈដែលវានៅរក្សាបាននូវកាមេរ៉ា Quad វាបានទម្លាក់ Resolution មកនៅត្រឹម 24 megapixel សម្រាប់ Sensor ធំ និង 8 megapixel សម្រាប់កាមេរ៉ា Ultrawide និងមានអេក្រង់ LCD ជំនួសអេក្រង់ OLED។

ទូរសព្ទទាំងបីម៉ូដេលនេះ បច្ចុប្បន្នត្រូវបានកំណត់ថានឹងចេញលក់នៅក្នុងប្រទេសចិននៅដំណាច់ខែមិថុនានេះ។ ទូរសព្ទ Nova 5 នឹងចេញលក់នៅថ្ងៃទី 20 ជាមួយតម្លៃចាប់ផ្តើមប្រមាណ $407 ខណៈដែលម៉ូដែល 5 Pro និង 5i នឹងចេញលក់នៅថ្ងៃទី 28 ជាមួយតម្លៃប្រមាណ $436 និង $320។
ក្រុមហ៊ុន Huawei មិនទាន់ប្រកាសអំពីអត្រាតម្លៃ ឬកាលបរិច្ឆេទចេញលក់ទូរសព្ទថ្មីៗទាំងនេះ នៅក្រៅប្រទេសចិនទេ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

HP Tango ម៉ាស៊ីន Printer ដ៏ទាន់សម័យ និង ឆ្លាតវៃ

ដោយ: ភារុន 9 AM, Friday, 28 Sep, 2018

គ្រប់ឧបករណ៍អេឡិចត្រូនិចនាពេលសព្វថ្ងៃនេះត្រូវបានបង្កើតឡើងឱ្យមានភាពឆ្លាតវៃ ប៉ុន្តែឧបករណ៍មួយដែលប្រើប្រាស់នៅក្នុង ការិយាល័យក្រុមហ៊ុន ដែលមិនត្រូវបានគេធ្...

កម្មវិធី FaceApp Old-Age ដែលកំពុងពេញនិយមទូទាំងពិភពលោក មុននឹងទាញវា យកមកប្រើប្រាស់ តើអ្នកគួរដឹងអ្វីខ្លះ?

ដោយ: ភារុន 8 AM, Monday, 22 Jul, 2019

កម្មវិធី FaceApp គឺជាកម្មវិធីមួយដ៏អស្ចារ្យ ដែលអាចធ្វើការផ្លាស់ប្តូររូបថត Selfies របស់អ្នកឱ្យមើលទៅ មានរូបរាងពីក្មេងទៅចាស់ ឬក៏ ពីចាស់ទៅក្មេង…ជា...

Walkcar យានជំនិះកំពូលប្លែក និងអស្ចារ្យ

ដោយ: ដាលីស 10 PM, Monday, 07 Sep, 2015

Walkcar គឺជាផលិតផល នៃការច្នៃបង្កើតរបស់ក្រុមហ៊ុន Cocoa Motors នៅក្នុងប្រទេសជប៉ុន ជាយានជំនិះ ដែលធ្វើ​អំពី​បន្ទះដែកអាលុយមីញ៉ូមបួនជ្រុង ទំហំធំល្មមអាចឱ្...

កាមេរ៉ាថតវីដេអូ 4K ដ៏តូច ពិតជាមិនធម្មតា

ដោយ: ដួងច័ន្ទ 9 AM, Monday, 21 Jan, 2019

ផលិតផលថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុន DJI គឺកាមេរ៉ា Osmo Pocket។ នេះជាកាមេរ៉ាប្រភេទទប់លំនឹងកាន់ជាប់នឹងដៃ មានទំហំតូចបំផុត ដែលក្រុមហ៊ុនផលិតកាមេរ៉ា/ D...

Tomnerb.Com - YouTube Channel