ចូលចិត្តទំនើប

Huawei ប្រកាសពីទូរសព្ទថ្មី Nova 4

ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Dec, 2018

ក្រុមហ៊ុន Huawei បានប្រកាសពីទូរសព្ទ Smartphone ថ្មី មានឈ្មោះថា Nova 4 ក្នុងរយៈពេល មួយសប្តាហ៍ពេញនៃការបង្ហើបព័ត៌មានទាក់ទងនឹងមុខងារដ៏លេចធ្លោបំផុត គឺ Hole-Punch ដែលប្រើប្រាស់សម្រាប់ដាក់កាមេរ៉ា Selfie មានទំហំ 25 Megapixel។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Samsung បានធ្វើការប្រកួតប្រជែងជាមួយ Huawei ជាមួយការបញ្ចេញទូរសព្ទជំនាន់ថ្មី មានលក្ខណៈស្រដៀងគ្នា គឺទូរសព្ទ Galaxy A8s ជាមួយនឹងរន្ធ Hole Punch ដូចគ្នា ប៉ុន្តែទូរសព្ទថ្មីរបស់ក្រុមហ៊ុន Huawei ទំនងដូចជាមានរន្ធតូចជាង សម្រាប់ដាក់កាមេរ៉ាមុខ។ យើងនឹងត្រូវរងចាំរហូតដល់ទូរសព្ទនេះចេញលក់ជាផ្លូវការនៅលើទីផ្សារ ដើម្បីអាចដឹងការជះឥទ្ធិពលរបស់ Hole Punch ទៅលើគុណភាពរូបថត។
កាលពីសប្តាហ៍មុន ក្រុមហ៊ុន Honor ដែលជា Sub-Brand របស់ Huawei បានធ្វើការប្រកាសមួយភាគអំពីទូរសព្ទថ្មី View 20 ដែលជាទូរសព្ទមួយគ្រឿង ទំនងដូចជាមានលក្ខណៈរួមគ្នាជាមួយនឹងទូរសព្ទ Nova 4។ ក្រៅពីការរចនា Hole Punch ដូចគ្នា ទូរសព្ទទាំងពីរនេះមានកាមេរ៉ាទំហំ 48 megapixel ជាកាមេរ៉ាក្រោយដូចគ្នា។ វាជាផ្នែកមួយនេះបណ្តុំកាមេរ៉ាទាំងបីនៅលើទូរសព្ទ Nova 4 ប៉ុន្តែ Honor មិនបានបង្ហាញរូបរាងខាងក្រោយរបស់ទូរសព្ទ View 20 នៅឡើយទេ។ ចំណុចខុសពីទូរសព្ទ View 20 គឺទូរសព្ទ Nova 4 ត្រូវបានផ្តល់ថាមពលដោយប្រព័ន្ធប្រតិបត្តិការ Kirin 970 ដែលត្រូវបានប្រើប្រាស់នៅលើទូរសព្ទ View 10 និងនៅលើទូរសព្ទ Huawei P20 Pro ចំណែកទូរសព្ទ Honor ថ្មី នឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Kirin 980។

លក្ខណៈពិសេសដទៃទៀតរបស់ Nova 4 រួមមានអេក្រង់ទំហំ 6.4 inch ប្រភេទ 2310 x 1080 មាន RAM ទំហំ 8GB មានឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB មាន Rear-Mounted Fingerprint Sensor បំពាក់ជាមួយបច្ចេកវិទ្យាបញ្ចូលថ្មល្បឿនលឿន 18W ដោយប្រើប្រាស់ USB-C និងបំពាក់ជាមួយថ្មមានកម្លាំង 3,750mAh។

ទូរសព្ទ Nova 4 នឹងចេញលក់ក្នុងតម្លៃប្រមាណ $490 សម្រាប់ម៉ូដែលដែលមានលក្ខណៈពិសេសដូចបានរៀបរាប់ខាងលើ ប៉ុន្តែសម្រាប់ម៉ូដែលដែលជាជម្រើសជំនួសកាមេរ៉ាទំហំ 48 megapixel ដោយកាមេរ៉ាទំហំ 20 megapixel វិញ នឹងមានតម្លៃប្រមាណ $450។
ទូរសព្ទជំនាន់ថ្មីនេះនឹងបង្ហាញវត្តមាននៅក្នុងទីផ្សារក្នុងប្រទេសឥណ្ឌា និងទីផ្សារអឺរ៉ុប បន្ទាប់ពីវាត្រូវបានចេញលក់នៅក្នុងប្រទេសចិន៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ឆ័ត្រខ្យល់

ដោយ: ស. លីង 10 PM, Friday, 09 Jun, 2017

ខ្យល់ មាននៅគ្រប់ទីកន្លែង នៅលើផែនដី។ ចរន្តខ្យល់បក់អាចផ្លាស់ប្តូរទិសដៅ ចលនារបស់វត្ថុធាតុ មួយបាន។ ចរន្តខ្យល់បក់កាន់តែខ្លាំង កម្លាំងរុញច្រានកាន់តែខ្លាំ...

Gadget ឡូយៗ ទាំង 9 ប្រភេទសម្រាប់សុភាពនារី

ដោយ: ដួងច័ន្ទ 8 PM, Monday, 05 Jun, 2017

ពាក្យសម្តីមួយឃ្លាបាននិយាយ នារីដែលសប្បាយរីករាយ គឺជានារីដែលស្រស់ស្អាតបំផុត។ មនុស្ស ជាច្រើនបានប្រកែកគ្នាថា ឧបករណ៍អេឡិចត្រូនិច ឬ Gadget ជាមួយនឹងស្រ្តីភ...

iPhone ចេញលក់ទូរសព្ទស៊ីម 2?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018

ព័ត៌មានចចាមអារាមទាក់ទងនឹងទូរសព្ទ iPhone ស៊ីម 2 បានលេចឡើងជាលើកដំបូងកាលពីដើមឆ្នាំនេះ ហើយនៅពេលនេះ ក្រុមហ៊ុន Apple បានបញ្ចេញកម្មវិធី iOS 12 ថ្មី ដែលក...

ផ្តល់ក្តីស្រឡាញ់ ផ្តល់ឈាម

ដោយ: ទំនើប 3 PM, Thursday, 07 Feb, 2019

នាថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2019 ខាងមុខនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន ជីហ្គៀ រៀបចំកម្មវិធីបរិច្ចាកឈាមក្រោមប្រធានបទ ...

Tomnerb.Com - YouTube Channel