ចូលចិត្តទំនើប

Huawei ចូលរួមក្លឹប Alexa-powered smart speaker ដើម្បីផលិត AI Cube

ដោយ: ភារុន 9 AM, Wednesday, 07 Nov, 2018

បំភេ្លចអ្វីគ្រប់យ៉ាងដែលអ្នកបានស្គាល់ពី Cube ដែលមានលក្ខណៈជា 3D ធម្មតា ព្រោះឥឡូវនេះអ្នកអាចក្លាយជាម្ចាស់ Hexahedron មានមុខ 6 ហើយមានមុខងារប្រហាក់ប្រហែលគ្នានឹង Cube ។ សព្វថ្ងៃនេះក្រុមហ៊ុនទូរស័ព្ទដ៏ធំមួយរបស់ចិន គឺក្រុមហ៊ុន Huawei នឹងបង្កើត Cube អេឡិចត្រូនិចថ្មីដំបូងគេបង្អស់ដែលមានឈ្មោះថា AI Cube ដែលបានដាក់បង្ហាញកាលពីថ្ងៃសុក្រ នៅ IFA ដោយមានការចូលរួមពីក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីៗជាច្រើន ដើម្បីពិភាក្សារទៅលើ ការងាកពីការផលិតទូរស័ព្ទតែម្យ៉ាង ឲ្យទៅជាការផលិតនូវ Smart Speaker បន្ថែមនៅក្នុងឆ្នាំ 2018 នេះ។ AI Cube មានការរួមបញ្ចូលគ្នារវាង 4G router ជាមួយនឹងជំនួយការ Smart Home ដោយមានការគាំទ្រពី Alexa។

ក្រុមហ៊ុន Huawei បានដាក់បញ្ចូលសម្លេងដែលមានគុណភាពល្អដាក់ទៅក្នុង AI Cube ខុសពីក្រុមហ៊ុនគូរប្រជែងរបស់ខ្លួន ។ ក្រុមហ៊ុនមួយនេះ មកដល់ពេលនេះមិនទាន់ត្រូវបានគេទទួលស្គាល់ថាជាអ្នកជំនាញខាងផ្នែក Audio នៅឡើយទេ។ ប៉ុន្តែក្រុមហ៊ុនមួយនេះក៏មានបច្ចេកវិទ្យាផ្ទាល់ខ្លួនដែលហៅថា Histen មកដាក់បញ្ចូលនៅក្នុង Cube ផ្ទាល់របស់ខ្លួនផងដែរ ។ ក្រុមហ៊ុន មានមោទនភាពចំពោះបច្ចេកវិទ្យាថ្មីនេះណាស់។ នៅពេលនេះក្រុមហ៊ុនមិនទាន់បង្ហាញកាលបរិច្ឆេទ ឬ តម្លៃចេញលក់ AI Cube នៅឡើយទេ បើទោះបីជាក្រុមហ៊ុនរំពឹងថានឹងចេញលក់នៅខែ 12 ខាងមុខនេះក៏ដោយ។

ក្រុមហ៊ុន Huawei ក៏បានប្រើការចូលរួមនៅ IFA ជាឱកាសមួយ ដើម្បីបង្ហាញពីផលិតផល Smart Speaker របស់ខ្លួន។ លើសពីនេះ Locator របស់ AI Cube មួយរយះនេះ គឺហាក់ដូចជាផ្តោតទៅលើទីផ្សារអ៊ឺរ៉ុប ដូច្នេះមិនទាន់មានព័ត៌មានលម្អិតពីតម្លៃដែលអាចដាក់លក់នៅឡើយទេ។

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

៧ យានយន្ត ត្រូវមនុស្សបោះបង់ចោល

ដោយ: ស. លីង 9 PM, Sunday, 03 Sep, 2017

អត្ថបទមុន ទំនើប បង្ហាញជូនពី នាវាដែលត្រូវបោះបង់ចោល។ សម្រាប់អត្ថបទលើកនេះ ទំនើបសូមជូននូវ រថយន្ត និងទោចក្រយានយន្ត ដែលមនុស្សបានទុកចោល លែងខ្វល់ខ្វាយ លែងអ...

Facebook កំពុងនាំយក Instant Games សម្រាប់ Group

ដោយ: ដួងច័ន្ទ 9 AM, Thursday, 25 Oct, 2018

ក្រុមហ៊ុន Facebook បានបង្កើតម Instant Games ក្នុងនាមជាបទពិសោធន៍នៃការលេងហ្គេម បែប Cross-Platform ដែលអាចដំណើរការបាននៅគ្រប់ទីកន្លែងដោយពុំចាំបាច់ធ្វើកា...

រថយន្ត McLaren 720S ពង្រីកដែនកំណត់របស់អ្នក

ដោយ: ដួងច័ន្ទ 7 PM, Friday, 07 Apr, 2017

រថយន្ត McLaren 720S តំណាងឱ្យដំណើរស្វែងរកឥតឈប់ឈរ នៃការរុញច្រានដែន កំណត់នៃសមត្ថភាពរថយន្ត។ វាកាន់តែស្រាល កាន់តែខ្លាំង និងកាន់តែលឿន និងមានចំណុចពិសេសៗជា...

ក្រុមហ៊ុន Nokia ប្រហែលជាបោះបង់ចោល ឧបករណ៍ពាក់ជាប់ខ្លួន

ដោយ: ដួងច័ន្ទ 9 AM, Monday, 21 May, 2018

អស់រយៈពេលតិចជាងពីរឆ្នាំ បន្ទាប់ពីការចំណាយអស់រាប់លានដុល្លារ ក្នុងការស្វែងរកទីតាំងឈរ ជើងនៅក្នុងទីផ្សារផលិតផលសុខភាពសម្រាប់អតិថិជន ក្រុមហ៊ុន Nokia បានប...

Tomnerb.Com - YouTube Channel