ចូលចិត្តទំនើប

Huawei កំពុងផលិតទូរសព្ទរមូរ ប្រើ 5G?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 24 Oct, 2018

លោក Richard Yu នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បានបញ្ជាក់នៅក្នុងព្រឹត្តិការណ៍នេះការដាក់បង្ហាញទូរសព្ទម៉ូដែល Mate 20 និង Mate 20 Pro នៅសប្តាហ៍នេះថា ក្រុមហ៊ុនមានគម្រោងផែនការបញ្ចេញទូរសព្ទអាចបត់រមូរបាន ដែលមានប្រើប្រាស់ប្រព័ន្ធ 5G នៅក្នុងឆ្នាំ 2019។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Digital Trends លោក Yu បានរៀបរាប់ថា «ក្រុមហ៊ុនកំពុងដំណើរការផលិតទូរសព្ទអាចបត់រមូតបាន។ នោះជាទូរសព្ទ Foldable 5G។» នេះជាពាក្យចចាមអារ៉ាមដែលបានលេចលឺតាំងពីខែកក្កដា ថាក្រុមហ៊ុន Huawei បានកំពុងធ្វើការ ដើម្បីយកឈ្នះដៃគូរបស់ខ្លួន គឺក្រុមហ៊ុន Samsung ដើម្បីបញ្ចេញនូវទូរសព្ទដៃដែលអាចបត់រមូរបាន ឱ្យបានឆាប់បំផុតនៅដើមឆ្នាំក្រោយ ប៉ុន្តែលោក Yu បានបកស្រាយថា នេះជាលើកដំបូង ដែលទូរសព្ទនេះនឹងដំណើរការជាមួយប្រព័ន្ធ 5G Network។
យើងធ្លាប់បានដឹងអំពីផែនការរបស់ក្រុមហ៊ុន Huawei សម្រាប់ការញែកទូរសព្ទ 5G មួយរយៈ ដោយសារក្រុមហ៊ុនចិនមួយនវ កំពុងដំណើរការផលិតបន្ទះឈីបដោយខ្លួនឯង នោះគឺបន្ទះឈីប Balong 5G01 ដែលអាចគាំទ្រជាមួយស្តង់ដា 3GPP ថ្មី សម្រាប់ប្រព័ន្ធ 5G Network។

ក្រុមហ៊ុននេះក៏បានធ្វើការវិនិយោគថវិកាចំនួន $600 លាន ដើម្បីបង្កើតឧបករណ៍ដំណើរការជាមួយប្រព័ន្ធ 5G ផងដែរ។ ដូច្នេះយើងអាចគិតបានថា សម្រាប់ Tablet ដែលអាចបត់រមូរបាន ក៏អាចដំណើរការជាមួយប្រព័ន្ធ 5G ផងដែរ។

ខណៈពេលនេះ ក្រុមហ៊ុន Samsung បាននឹងកំពុងរៀបចំសន្និសីទមួយ នៅក្នុងខែក្រោយ ជាកន្លែងដែល លោក DJ Koh នាយកប្រតិបត្តិផ្នែកទូរសព្ទចល័តរបស់ Samsung បានផ្តល់តំរុយអំពីការផ្តល់សុន្ទរកថាអំពីការបង្ហាញអំពីទូរសព្ទរមូរបានរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន Samsung បាននឹងកំពុងដំណើរការការងារនៅលើអេក្រង់ OLED អាចបត់បែនបាន សម្រាប់ឆ្នាំក្រោយ។ ក្រុមហ៊ុនបានបញ្ចេញអេក្រង់ AMOLED អាចបត់បែនបាន ដែលមានឈ្មោះថា Youm កាលពីឆ្នាំ 2012 និងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានបញ្ចេញអេក្រង់ OLED ដែលមិនអាចបំបែកបាន ដែលត្រូវបានការទទួលស្គាល់សម្រាប់ភាពធន់ រឹងមាំរបស់វា។

ក្នុងនោះមានព័ត៌មានមួយចំនួន លើកឡើងថា ទូរសព្ទបត់រមូរបាន របស់ក្រុមហ៊ុន Samsung នឹងផលិតឡើងជា Tablet ដែលអាចដាក់នៅក្នុងហោប៉ៅរបស់អ្នក ដែលនឹងត្រូវបញ្ចេញក្នុងស្រឡាយផលិតផល Galaxy Note។ នៅក្នុងន័យដូចគ្នានេះ វាពិតជាអាចទៅរួច ដែលទូរសព្ទទំហំធំ របស់ Huawei ម៉ូដែល Mate 20 X ដែលមានអេក្រង់ទំហំ 7.2 inch អាចជាគំរូរូបភាពបង្ហាញអំពីរូបរាងទូរសព្ទអាចបត់រមូរបាន ក្នុងទម្រង់ Full Display។

ទស្សនទាននៃបច្ចេកវិទ្យាទំនើប ច្នៃប្រឌិតថ្មីស្ទើរតែដូចគ្នានេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន ក្នុងនោះរួមមានក្រុមហ៊ុនយក្ស ដូចជា Microsoft ជាដើម ដែលបាននឹងកំពុងដំណើរការការងារលើឧបករណ៍ Surface ដែលអាចដាក់ក្នុងហោប៉ៅបាន និងក្រុមហ៊ុន Intel ដែលកំពុងដំណើរការផលិតកុំព្យូទ័រមានអេក្រង់ភ្លោះ៕

អត្ថបទអ្នកចង់អាន

Samsung បង្ហាញទូរទស្សន៍ 8K ទំហំយក្ស

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 23 Jan, 2019

ការដាក់បង្ហាញផលិតផលទូរទស្សន៍ 8K ទំហំ 85 inch របស់ក្រុមហ៊ុន Samsung គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ ក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំមួយនេះបានបង្ហាញផលិតផលទូរទ...

Toyota គ្រោងផលិតរថយន្ត EV លើសពី 10 គ្រឿងនៅដើមឆ្នាំ 2020

ដោយ: ដួងច័ន្ទ 10 AM, Sunday, 31 Dec, 2017

នាពេលថ្មីៗនេះ ក្រុមហ៊ុន Toyota បានបង្ហើបថានៅទីបញ្ចប់ក្រុមហ៊ុនបានត្រៀមខ្លួនរួចរាល់ សម្រាប់ ផលិតរថយន្តប្រើប្រាស់អគ្គិសនី 100% ហើយពេលនេះយើងទទួលបានដំណឹ...

នាឡិកាដៃ Huawei Watch 2 អាចដំណើរការបាន ដោយគ្មានមុខងារឆ្លាតវៃ

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 May, 2017

យើងទាំងអស់គ្នា បានដឹងពីគុណប្រយោជន៍របស់ Smartwatch ហើយ ប៉ុន្តែផលិតផលនៃបច្ចេកវិទ្យាថ្មីនេះ នៅតែជួបប្រទះនឹងបញ្ហាមួយចំនួន។ ទោះបីជាមានការចូលរួមប្រកួតប្រ...

Vivo បើកបង្ហាញទូរស័ព្ទ Nex 3 ជំនាន់ក្រោយ នៅក្នុងវីដេអូផ្សព្វផ្សាយ

ដោយ: ភារុន 9 AM, Thursday, 29 Aug, 2019

ទូរស័ព្ទ Nex 3 របស់ Vivo នឹងមកដល់នៅក្នុងថ្ងៃនេះ ជាមួយនឹងការផ្សព្វផ្សាយតាមរយៈវីដេអូខ្លី ហើយធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយសារតែវីដេអូខ្លីនេះ បានបង្ហាញល...

Tomnerb.Com - YouTube Channel