ចូលចិត្តទំនើប

Huawei កំពុងធ្វើឱ្យ Smartphone មានភាពបត់បែនដូចជាកុំព្យូទ័រ

ដោយ: ភារុន 8 AM, Saturday, 15 Sep, 2018

ក្រុមហ៊ុន Huawei ប្រហែលជាត្រូវបានគេស្គាល់ជាលើកដំបូងដោយសារ ផលិតផល Smartphone និង ចំណុចទី 2 នោះគឺ networking hardware របស់ក្រុមហ៊ុនផ្ទាល់។ ប៉ុន្តែនៅពេលឥឡូវនេះក្រុមហ៊ុនកំពុងឈានជើងចូលក្នុងវិស័យទីផ្សារផលិតកុំព្យូទ័រ ដូចជាស៊េរី MateBook ផងដែរ។ ប្រហែលជាអ្នកនៅមិនទាន់ជឿជាក់ថាទម្រង់ Smartphone នឹងអាចបត់បានដូចជាកុំព្យូទ័រផ្ទាល់ខ្លួន ឬ កុំព្យូទ័រទូទៅនោះទេ នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ នៅពេលអនាគតក្រុមហ៊ុននឹងផលិត វាឱ្យមានរូបរាងឡើងដូចនឹងប្រភេទកុំព្យូទ័រផ្ទាល់ខ្លួនមួយគ្រឿងដែរនោះគឺជាទូរស័ព្ទ Smartphone របស់អ្នក។

នៅក្នុងបទសម្ភាសន៍នៃគេហទំព័រព័ត៌មានមួយរបស់អាល្លឺម៉ង់ Die welt ជាមួយនឹងនាយកប្រតិបត្តិការរបស់ក្រុមហ៊ុន Huawei លោក Richard Yu ដោយគាត់បាននិយាយថា កិច្ចការធំ បន្ទាប់ពីការផលិត Smartphone នោះគ្មានអ្វីក្រៅពី Smartphone នោះទេ។ គាត់ជឿជាក់ថានៅមានកន្លែងជាច្រើនដែលនៅមានចន្លោះប្រហោងសម្រាប់ការច្នៃប្រឌិត និង ការកែសម្រួលពី AI ទៅ AR ដើម្បីដាក់បញ្ចូលទៅក្នុងទូរស័ព្ទ។ ជាចុងក្រោយលោកក៏បានលើកឡើងថាការផលិតទូរស័ព្ទឱ្យមានភាពបត់បែនដូចនឹងកុំព្យូទ័រគឺត្រូវដោះស្រាយបញ្ហាទំហំអេក្រង់ទូរស័ព្ទ Smartphone ដែលអេក្រង់មានទំហំតូចពេក ពិបាកក្នុងការផលិត។

លោក Yu ក៏បានលើកឡើងផងដែរថាអ្នកមិនចាំបាច់រង់ចាំរហូតដល់មួយឆ្នាំសម្រាប់ Smartphone បែបនេះទេ។ ប្រសិនបើពាក្យចចាមអារ៉ាមក្លាយជាការពិតមែននោះ ក្រុមហ៊ុនប្រហែលជានឹងមានអ្វីមកបង្ហាញនៅចុងឆ្នាំពេលឆាប់ៗនេះ។ វាក៏ប្រហែលជាមិនមែនជាផលិតផលចុងក្រោយរបស់ក្រុមហ៊ុននោះទេ ហើយក្រុមហ៊ុន Huawei កំពុងធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុន Samsung ដើម្បីធ្វើឱ្យឈានមុខគេនៅក្នុងទីផ្សារ។ ឥឡូវនេះហាក់បីដូចជាក្រុមហ៊ុន Huawei កំពុងប្រឈមនឹង ក្រុមហ៊ុន Microsoft ផងដែរ។
ក្រុមហ៊ុននេះពិតជាមានភាពស្មុគ្រស្មាញនៅក្នុងការដោះស្រាយបញ្ហាដែលកើតមានខ្លាំងណាស់ ទោះបីជាក្រុមហ៊ុនដឹងថាខ្លួនកំពុងមានការជំទាស់យ៉ាងខ្លាំងពីសហរដ្ឋអាមេរិកក៏ដោយ។ លោក Yu ក៏បានបន្ថែមទៀតថាក្រុមហ៊ុនអាមេរិកក៏ទទួលបានផលប្រយោជន៍ពីការច្នៃប្រឌិតរបស់ខ្លួនផងដែរ។ ហើយអ្វីទាំងអស់នេះក៏មិនមានផលប៉ះពាល់ដល់ការពង្រីកផ្នែកពាណិជ្ជកម្មរវាងរដ្ឋាភិបាលអាមេរិក និង រដ្ឋាភិបាលប្រទេសចិន នាពេលបច្ចុប្បន្នផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុន Huawei កំពុងក្លាយជាកម្លាំងបង្ខំមួយដែលមិនអាចធ្វើការព្រងើយកន្តើយបានឡើយ។ យ៉ាងហោចណាស់សម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនក៏បានកំណត់ថាខ្លួនមិនទាន់ស្ថិតក្នុងលំដាប់ខ្ពស់ដូចជាក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនផលិត Smartphone ធំបំផុតទី 2 នៅលើពិភពលោក ប៉ុន្តែក្រុមហ៊ុនមានគម្រោងនឹងបង្កើននូវប្រសិទ្ធភាព Smartphone របស់ខ្លួនឱ្យក្លាយជាលំដាប់កំពូលផងដែរ។ នេះជាអ្វីដែលលោក Yu បានអះអាង ហើយនេះគឺជារឿងធម្មតាទេសម្រាប់ការចែករំលែកទីផ្សារ Smartphone នៅលើពិភពលោក។

អត្ថបទអ្នកចង់អាន

ទូរសព្ទលំដាប់ខ្ពស់ Vertu កំពុងជួបបញ្ហា

ដោយ: ដួងច័ន្ទ 10 PM, Friday, 15 Sep, 2017

ក្រុមហ៊ុន Vertu ដែលមានមូលដ្ឋាន នៅក្នុងចក្រភពអង់គ្លេស ដែលផលិតទូរសព្ទ Smartphone មានតម្លៃរាប់ពាន់ផោន នឹងត្រូវបិទទ្វារ បន្ទាប់ពីគម្រោងជួយសង្គ្រោះ របស់...

LG នឹងបង្ហាញ V30 ថ្មីជាមួយកាមេរ៉ា AI

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 27 Feb, 2018

ក្រុមហ៊ុន LG នឹងបង្ហាញ Version ថ្មីនៃផលិតផលទូរសព្ទ V30 នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ Mobile World Congress ក្នុងឆ្នាំនេះ ហើយដូចអ្វីដែលពាក្យចចាមអា...

iPhone X ប្រឈមនឹងបញ្ហាថ្មដ៏ធំ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 23 May, 2018

តើទូរសព្ទ iPhone X មានបញ្ហាជាមួយការសាកថ្ម ដោយគ្មានខ្សែមែនទេ? ព័ត៌មានជាច្រើនបានប្រមូលផ្តុំពីម្ចាស់ទូរសព្ទ iPhone X បានបង្ហាញឱ្យឃើញថា ការប្រើប្រាស់ប...

អ្វីជា macOS Mojave?

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

ក្រុមហ៊ុន Apple បានបញ្ចេញកម្មវិធី macOS Mojave ដែលជាប្រព័ន្ធប្រតិបត្តិការរបស់ Mac ចុងក្រោយគេបង្អស់ នាំមកជូននូវមុខងារ Dark Mode ថ្មី ព្រមជាមួយការត្រ...

Tomnerb.Com - YouTube Channel