htc10 អាវុធថ្មីរបស់ htc ប្រចាំឆ្នាំ 2016
កន្លងមកតែងតែមានការបែកធ្លាយពីម៉ូដែលទូរស័ព្ទចុងក្រោយរបស់ htc ថានឹងបញ្ចេញម៉ូដែលជំនាន់ក្រោយ M10 បន្ទាប់ពី M9 និង M9S។ ប៉ុន្តែនៅពេលថ្មីៗនេះ htc បានប្រកាសជាផ្លូវការនូវម៉ូដែលស្មាតហ្វូនស៊េរីចុងក្រោយពិតមែន តែមិនមែនជាត្រកូល “M” នោះទេ គឺ htc 10 ទៅវិញ។
htc 10 គឺជាស្មាតហ្វូនដ៏កំពូលមួយប្រចាំឆ្នាំ 2016 ខណៈដែល LG និង Samsung ទើបតែប្រកាសកំពូលស្មាតហ្វូនរបស់ពួកគេជាផ្លូវនាពេលកន្លងទៅ។
ការរចនា
htc10 មើលទៅហាក់បីដូចជាដូចគ្នាទៅនឹងទូរស័ព្ទស៊េរីមុនរបស់ htc ផងដែរ ប៉ុន្តែវាត្រូវបានរចនានូវផ្នែកខាងក្រោយបានស្អាតជាមុន ដោយមានខ្សែឆ្នូរចំនួនពីរដូចទៅនឹង iPhone 6S plus និងមាន Logo htc នៅផ្ទៃទីក្រោយ។ នៅផ្នែកខាងមុខគឺមានរូបរាងសឹងតែដូច iPhone 60% តែជ្រុងគែមវាមានទាលបន្តិច និងអបដោយរន្ធបំពងសំឡេងចំនួនពីរ ដែលអាចបញ្ចេញសំឡេងក្នុងកម្រិត 24 bit high-quality DAC។
នៅផ្នែកខាងក្រោមនៃអេក្រង់ គឺមានប៊ូតុងហូម ដែលមានមុខងារស្កេនក្រយ៉ៅដៃបាន ហើយផ្នែកខាងក្រោមគឺមានរន្ធបញ្ចូលថ្មប្រភេទ C ជំនានថ្មី ដែលអាចសាកថ្មបានលឿន គឺបាន 50% ត្រឹមតែ 30នាទីប៉ុណ្ណោះ។
ដំណើរការ
htc10 ក៏ដូចនឹងស្មាតហ្វូនដ៏ទៃទៀតរបស់ LG និង Samsung ដែលត្រូវាបដំណើរការអង្គគណនាជំនាន់ចុងក្រោយបង្អស់របស់ Qualcomm Snapdragon 820 ដែលមានអង្គគណនាចំនួន 2គ្រាប់ បំពាក់មកជាមួយនឹង អង្គចងចាំ RAM 4GB និង អង្គចងចាំក្នុង 32GB និង64GB និងអាចបន្ថែម SD កាតបានដល់ 2TB។ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow និងត្រូវរចនាដោយ Sence UI ជំនាន់ទី 8 ដែលមើលទៅវាមានលក្ខណៈសមញ្ញ។
កាមេរ៉ា
វាត្រូវបានបំពាក់មកជាមួយកាមេរ៉ាជំនាន់ថ្មី 12MP Ultra Pixel ដែលមានកម្រិតកែវលែន F1.8 ដែលធ្វើឲ្យវាអាថតរូបនៅទីមានពន្លឺមិនគ្រប់គ្រាន់បានយ៉ាងល្អ ជាមួយនឹង OIS ភ្លើងជំនួយចំនួនពីរគ្រាប់។ កាមេរ៉ាមុខទំហ៊ំ 5MP ដែលអាចថតរូបបានយ៉ាងច្បាស់ល្អ ជាមួយនឹងកម្រិតកែវលែន F1.8ផងដែរ។ htc 10 អាចថតវីដេអូក្នុងកម្រិត 4K និង Slow-Mo និងមានមុខងារថតរូបភាពមានចលនាដូចទៅនឹង Live Photo របស់ iPhone ផងដែរ។
លក្ខណៈសម្បត្តិរបស់ htc10
- អេក្រង់៖ 5.2″ Quad HD Super LCD ជំនាន់ទី5
- អង្គគណនា៖ Qualcomm Snapdragon 820 ចំនួន 2គ្រាប់
- អង្គចងចាំ៖ 4GB RAM, អង្គចងចាំក្នុង 32/64GB និងអាចបន្ថែម SD កាតបានដល់ 2TB
- កាមេរ៉ាក្រោយ៖ 12MP UltraPixel 2ុ, 1.55um pixels and f/1.8 aperture, OIS, laser autofocus, RAW, 4K video recording, Pro camera mode, hyperlapse
- កាមេរ៉ាមុខ៖ 5MP front-facing camera with ultra-wide lens, OIS, 1.34um pixels and f/1.8 aperture
- រន្ធបំពងសំឡេង៖ ចំនួន 2 ប្រភេទ BoomSound Dolby Audio, woofer + tweeter, 3 noise-cancelling mics
- ថាមពលថ្ម៖ 3,000mAh battery
- ប្រព័ន្ធប្រតិបត្តិការ៖ HTC Sense 8 UI atop Android 6.0 Marshmallow
- មុងពិសេស៖ Fingerprint sensor, USB Type-C
- ពណ៌៖ ខ្មៅប្រផេះ, ទឹកប្រាក់, មាស, ក្រហម
លោកអ្នកពិតជាមិនអាចមើលរំលងពីតម្លៃរបស់ដែរ htc10 មានតម្លៃប្រហាក់ប្រហែល $699 នៅ USA និងចាប់ផ្តើមធ្វើការកក់ទុកបានហើយតាមរយៈ ក្រុមហ៊ុន Verizon, Sprint, and T-Mobile ហើយវានឹងទៅដល់ USA នៅកំឡុងខែក្រោយ។ ចំពោះប្រទេសកម្ពុជាវិញ ទំនើបនឹងធ្វើការបង្ហាញម្តងទៀត ជាមួយនឹងតម្លៃផងដែរ នៅពេលដែលវាមានលក់នៅកម្ពុជា។