ចូលចិត្តទំនើប

HTC ប្រកាសពីទូរសព្ទម៉ូដែលថ្មី សម្រាប់ខែឧសភា ជាមួយបច្ចេកវិទ្យាថ្មី Edge Sense

ដោយ: ដួងច័ន្ទ 9 PM, Saturday, 22 Apr, 2017

ក្រុមហ៊ុន HTC ជាក្រុមហ៊ុនផលិតទូរសព្ទប្រភេទ Android ដ៏ល្អមួយនៅលើពិភពលោក។ ក្រុមហ៊ុន នេះនៅតែបន្តផលិតទូរសព្ទ ប៉ុន្តែបន្ទាប់ពីការបរាជ័យ លើម៉ូដែលទូរសព្ទមួយចំនួន និងបញ្ហាហិរញ្ញវត្ថុ អស់រយៈពេលជាច្រើនឆ្នាំ ម៉ាកសញ្ញាផលិតផលមួយនេះ បានបាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំងនៅ លើទីផ្សារ។

ឆាប់ៗនេះ បញ្ហាទាំងអស់នឹងត្រូវបានបំភ្លេចចោល ដោយសារក្រុមហ៊ុនទើបតែប្រកាសអំពីការដាក់លក់ម៉ូដែលទូរសព្ទថ្មី គឺ HTC U។

ថ្មីៗនេះ ការប្រកាសបានធ្វើឡើងនៅលើគេហទំព័រ Twitter របស់ HTC ដែលរួមមានទាំងវីដេអូដែលពិតជាបានបង្ហាញពីឧបករណ៍ថ្មី។ ជាការពិត យើងមិនបានមើលឃើញអ្វីច្រើនទេ ក្រៅពីព័ត៌មានតិចតួចស្តួចស្តើង និងតំរុយបង្ហាញថា ទូរសព្ទម៉ូដែលថ្មីនឹងមានឧបករណ៍បំពងសម្លេង Stereo Speakers ដោយសារតែក្រុមហ៊ុនHTC បានផ្តោតលើការផលិតទូរសព្ទ ដែលមានសម្លេងលឺច្បាស់អស់រយៈពេល ជាច្រើនឆ្នាំមកហើយ។ តែព័តមានដ៏តិចតួចទាំងនេះ គ្រប់គ្រាន់ក្នុងការចាក់ឱ្យរសើបដល់ការស្រមើស្រមៃ។

ព័ត៌មានលេចលឺថ្មីៗ បានលើកឡើងថា ឧបករណ៍នេះនឹងមានទំហំអេក្រង់ ៥.៥អ៊ីញ ជាមួយបច្ចេកវិទ្យា QHD Display ប្រព័ន្ធដំណើរការ Qualcomm Snapdragon 835 ទំហំ RAM 4/6GB ទំហំ ឃ្លាំងផ្ទុកទិន្នន័យ 64/128GB កាមេរ៉ាក្រោយទំហំ 12-Megapixel និងអាចមានកាមេរ៉ា Selfie ទំហំ 16-Megapixel និងមានថ្មកម្លាំង 3000 mAh។

យោងតាមរបាយការណ៍ដដែល បានបង្ហាញថាលក្ខណៈដ៏ពិសេសនៃទូរសព្ទនេះ អាចជាបច្ចេកវិទ្យា Edge Sense ដែលជាបច្ចេកវិទ្យាអនុញ្ញាតឱ្យទូរសព្ទកំណត់ចំណាំ ពីកម្លាំងសម្ពាធនៅលើជ្រុងរបស់វា។ អ្នកប្រើប្រាស់នឹងអាចដំណើរការមុខងារជាច្រើនផ្សេងៗគ្នា នៅលើទូរសព្ទដោយការច្របាច់ទូរសព្ទ ហើយបើសិនជាអ្នកមើលទៅវីដេអូនេះឱ្យកាន់តែច្បាស់ អ្នកនឹងឃើញថា មានដៃច្របាច់ទូរសព្ទថ្នមៗដើម្បីចាក់ចម្រៀង។

ទូរសព្ទនេះនឹងបង្ហាញវត្តមាននៅថ្ងៃទី១៦ ខែឧសភា ខាងមុខនេះ ហើយយើងនឹងបានដឹងពីទូរសព្ទ ថ្មីមួយនេះកាន់តែច្បាស់។HTC-U-02

HTC-U-01

អត្ថបទអ្នកចង់អាន

Pixelbook 2 របស់ Google ទំនងជាទើបតែត្រូវបានអនុម័ត ដោយឆ្លងកាត់ FCC

ដោយ: ភារុន 9 AM, Saturday, 27 Jul, 2019

ក្រុមហ៊ុន Google បានបញ្ជាក់រួចហើយថា Pixelbook 2 កំពុងដំណើរការផលិត ហើយការអភិវឌ្ឍ Hardware ក៏ទំនងជាត្រូវបានបញ្ចប់ពេញលេញរួចរាល់ផងដែរ។ ម្យ៉ាងទៀត សម្រាប...

បែកធ្លាយរូបភាព ទូរសព្ទ Huaweiថ្មី

ដោយ: ដួងច័ន្ទ 9 AM, Friday, 01 Mar, 2019

ផលិតផលទូរសព្ទដៃជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ត្រូវបានកំណត់ថានឹងប្រកាសជាផ្លូវការនៅចុងខែក្រោយ ហើយនៅថ្ងៃនេះ យើងទទួលបានព័ត៌មានដំបូងបង្ហាញអំពីផលិតផលទូរ...

មូលហេតុចម្បង នាំឲ្យកើតគ្រោះថ្នាក់ ពេលបើកបររថយន្ត

ដោយ: ចរិយា 10 PM, Tuesday, 17 Jan, 2017

គ្រោះថ្នាក់ចរាចរណ៍ គឺជាផ្ទាំងទស្សនីយភាពដ៏ឈឺចាប់ និងរន្ធត់មួយ។ នៅពេលដែលយានយន្តពីរមកប៉ះទង្គិចគ្នា ហើយលាន់ឮសំឡេងដ៏សន្ធឹក បន្ទាប់មកមនុស្សដេកដួលលើដី ស្ង...

7 ឧបករណ៍ចម្លែក ប៉ុន្តែមានប្រយោជន៍សម្រាប់ធ្វើឲ្យអាហារក្នុងទូរទឹកកករក្សាទុកបានយូរ

ដោយ: ភារុន 8 AM, Monday, 20 Aug, 2018

ខណៈពេលដែលអ្នកសង្ឃឹមថាស៊ីតុណ្ហភាពត្រជាក់របស់ទូរទឹកកកនឹងអាចរក្សាម្ហូបអាហាររបស់អ្នកឲ្យនៅតែមានគុណភាពល្អ ស្រស់ និង ទុកបានយូរ នោះ ដូច្នេះអ្នកគួរតែស្វែងយល...

Tomnerb.Com - YouTube Channel