ចូលចិត្តទំនើប

HTC ត្រៀមជល់ Apple iPad ម្តងទៀត ដោយធេប្លែត Windows 8 ក្នុងឆ្នាំនេះ!

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

នៅក្នុងទីផ្សាធេប្លែត ក្រៅពីមានម្ចាស់ទីផ្សារដូចជា iPad របស់ Apple និងធេប្លែត Android ពីអ្នកផលិត​ម៉ាក​ផ្សេង​​ទៀតហើយនោះ នៅមានធេប្លែតមួយប្រព័ន្ធទៀត ដែលចាប់ផ្តើមមានគេស្គាល់ ជាបណ្តើរឡើងហើយ នោះគឺ Windows 8 ហើយ​មិនយូរ​ប៉ុន្មាន​ទៀតទេ នឹងមានអ្នកផលិតស្មាតហ្វូនធំមួយគឺ HTC ត្រៀមលោតចូលមកក្នុងទីផ្សារ នេះ​ដូចគ្នាដែរ។

ព័ត៌មាននេះ គឺជារបាយការណ៍មកពីខាង Focus Taiwan ដែលបានរាយការមកថា HTC ត្រៀមខ្លួនជល់ជាមួយ Apple iPad ម្តងទៀត ដោយលើកនេះមានព័ត៌មានមកថា HTC កំពុងត្រៀមធេប្លេតអេក្រង់ ទំហំ 10.1អីុញ ភាពច្បាស់​លម្អិត​លំដាប់ Full HD 1080p, ប្រើប្រព័ន្ធប្រតិបត្តិការ Windows 8 និងបានចាប់ផ្តើមខ្សែសង្វាក់ផលិតកម្ម​ ហើយកាល​ពី​ត្រីមាសទីមួយ​របស់ឆ្នាំ​នេះ ដើម្បីនឹងបានបង្ហាញខ្លួន នៅក្នុងប៉ុន្មានខែខាងមុខនេះ។

កាលពីពេលមុននេះ ខាង HTC ធ្លាប់ផលិតធេប្លែតរួចមកហើយ ដូចជា Flyer និង Jetstream ដែលប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android OS តែក៏មិនបានទទួលការពេញនិយមប៉ុន្មានឡើយ ហើយបន្ទាប់ពីនោះមកខាង HTC ក៏​លែង​ផលិត​ធេប្លែត​ចេញ​មក​ទៀតដែរ។ សូមនាំគ្នាចាំតាមដានមើលថា តើការត្រឡប់មកចូល​ទីផ្សារធេប្លែតជា​ថ្មីម្តងទៀត​របស់ HTC ជាមួយ Windows 8 OS នេះនឹងដំណើរការទៅបានល្អប៉ុនណា? តែបើសិនជាធេប្លែតដែល​មកព្រមជាមួយ​កាមេរ៉ា Ultrapixel និងប្រព័ន្ធ​សំឡេង Boomsound (ដូចនៅក្នុង HTC One)នោះ ក៏ប្រហែលជាគួរឱ្យចាប់អារម្មណ៍មិន​ស្ទើរឡើយ៕

3HTC-Babel-Tablet-04

3HTC-Babel-Tablet-01

អត្ថបទអ្នកចង់អាន

Beats បន្ថែមជម្រើសពណ៌កាសត្រចៀកដើម្បីសក្តិសមនឹងទូរស័ព្ទ iPhone Xs និង Xr

ដោយ: ភារុន 9 AM, Friday, 14 Sep, 2018

អតិថិជនដែលមានបំណងចង់ទិញម៉ូដែលទូរស័ព្ទ iPhone 2018 ស៊េរីថ្មី ដូច្នេះអ្នកគួរតែបញ្ជាទិញកាសត្រចៀករបស់ Beats ជាមួយពណ៌ដ៏ស្រស់ស្អាតដែលសក្តិសមទៅនឹងទូរស័ព្ទ...

ថតរូប Selfie មិនសូវស្អាត? សាកកម្មវិធី ៤ នេះលមើល៍

ដោយ: ស. លីង 9 PM, Tuesday, 27 Jun, 2017

ជឿថាបច្ចុប្បន្ននេះ មនុស្សសឹងគ្រប់គ្នាចូលចិត្តថតរូប បង្ហោះលើបណ្តាញសង្គម។ ក្នុងដៃតែងមានទូរស័ព្ទចល័ត ដែលមានដាក់កម្មវិធីសម្រាប់ edit រូប ឲ្យមើលទៅស្អាត ...

Karma Grip សម្រាប់ GoPro ធ្វើឱ្យដំណើរផ្សងព្រេងកាន់តែរំភើប

ដោយ: ដួងច័ន្ទ 8 AM, Saturday, 05 Jan, 2019

មកទល់ពេលនេះ យើងទាំងអស់គ្នាធ្លាប់បានឃើញវីដេអូគ្មានលំនឹងជាច្រើនថតចេញពីកាមេរ៉ា GoPro។ ហើយខណៈពេលដែលប្រព័ន្ធលំនឹងអេឡិចត្រូនិចសម្រាប់រូបភាពនៅក្នុងកាមេរ៉ា...

ឧបករណ៍សំខាន់ៗ ប្រើប្រាស់ជាមួយ Galaxy S8

ដោយ: ដួងច័ន្ទ 9 PM, Sunday, 08 Oct, 2017

ទូរសព្ទ Galaxy S8 គឺជាទូរសព្ទ Smartphone កំពូលមួយនាពេលបច្ចុប្បន្ន។ ប៉ុន្តែវាកាន់តែមានសក្តានុពលខ្លាំង នៅពេលអ្នកបន្ថែមឧបករណ៍ជំនួយដទៃទៀត។ ចង់ដឹងថាឧបករ...

Tomnerb.Com - YouTube Channel