ចូលចិត្តទំនើប

Gaming Laptop ថ្មីពី HP កាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 23 Jan, 2019

ក្រុមហ៊ុន HP ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ធំមួយ ទើបនឹងបញ្ចប់ការអភិវឌ្ឍន៍បច្ចេកវិទ្យា Refresh Rate ថ្មី សម្រាប់ផលិតផលកុំព្យូទ័រយួរដៃម៉ូដែល Omen 15 ថ្មី។

ក្រុមហ៊ុនបានបញ្ជាក់ថា នេះជាផលិតផលកុំព្យូទ័រយួរដៃសម្រាប់ការលេងហ្គេមដំបូងបង្អស់នៅក្នុងពិភពលោក ដែលមានអេក្រង់ប្រភេទ 1080p 240Hz IPS ទំហំ 15 inch មានន័យថាវាមានសមត្ថភាពនាំមុខជានិច្ច ទោះបីជាវាត្រូវបានប្រើប្រាស់ជាមួយអ្នកលេងហ្គេមបាញ់ប្រហារមានល្បឿនលឿនបំផុតក្តី។
Laptop ថ្មីនេះមានសមត្ថភាពផ្ទាល់ខ្លួនរបស់វា អាចរក្សាល្បឿនស្មើគ្នាជាមួយល្បឿនរបស់អេក្រង់ ដោយសារវាមានបំពាក់នូវ GPU ប្រភេទ All-New RTX 2070 Max-Q របស់ NVIDIA មានបំពាក់ប្រព័ន្ធប្រតិបត្តិការ Intel Core i7-8750H ជំនាន់ទី 8 មាន RAM ទំហំ 16GB និងមានបំពាក់ឧបករណ៍គ្មានខ្សែទំនើបចុងក្រោយគេ មានឈ្មោះថា 802.11ax ឬអាចហៅបានថា WiFi 6។

ដោយសារវាជាផលិតផលរបស់ក្រុមហ៊ុន HP កុំព្យូទ័រយួរដៃម៉ូដែល Omen 15 ត្រូវបានរចនារូបរាងដ៏សាមញ្ញ និងមានតែសញ្ញា X ពណ៌ក្រហមមួយ នៅផ្នែកខាងក្រោយ សម្រាប់បញ្ចេញពន្លឺនៅពេលហ្គេមកំពុងមានសកម្មភាពប៉ុណ្ណោះ។ ការរចនាម៉ូដរបស់វានៅរក្សាទម្រង់ដើម ដូចគ្នានឹងម៉ូដែលមុនរបស់វាដែរ ដែលមាន Bezel ទំហំ Ultra-Slim មានក្តារចុច LED និងមានទម្ងន់ស្រាលល្មមត្រឹមតែ 2.4 គីឡូក្រាមប៉ុណ្ណោះ។
ជាមួយនឹងលក្ខណៈពិសេសដូចដែលបានរៀបរាប់ខាងលើ វាក៏ជាជម្រើសកុំព្យូទ័រយួរដៃដ៏សក្តិសមសម្រាប់អ្នកជំនាញផ្នែកក្រាហ្វិក ដែលមិនប្រកាន់ចំពោះភាពលេចធ្លោក្នុងការប្រើប្រាស់កុំព្យូទ័រយួរដៃដ៏ទាក់ទាញ នៅក្នុងចំណោមអ្នកអាជីវកម្ម។

ម៉ូដែល Omen 15 ដែលមានបំពាក់ជាមួយអេក្រង់ប្រភេទធម្មតា នឹងត្រូវបញ្ចេញលក់នៅក្នុងខែកុម្ភៈ ខាងមុខនេះ ចាប់ផ្តើមពីតម្លៃ $1,370 ហើយសម្រាប់ម៉ូដែល ដែលបំពាក់អេក្រង់មាន Refresh Rate កម្រិត 240Hz នឹងត្រូវបញ្ចេញលក់នៅក្នុងខែកក្កដា ប៉ុន្តែតម្លៃជាក់ស្តែងរបស់វាមិនទាន់ត្រូវបានផ្សព្វផ្សាយនៅឡើយទេ។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

មុនកូនរបស់អ្នក ត្រូវប្រឡងយកប័ណ្ណបើកបរ តើត្រូវធ្វើអ្វីខ្លះ?

ដោយ: ចរិយា 10 PM, Monday, 19 Dec, 2016

ក្នុងការប្រឡងយកប័ណ្ណបើកបររថយន្ត អ្នកខ្លះប្រឡងពីរទៅបីដងទើបជាប់។ ចំពោះយុវវ័យ ការប្រឡងនេះ គឺជារឿងរំភើប និងសប្បាយចិត្ត។ អ្នកជាមាតាបិតាត្រូវដឹងថា នេះមិន...

ម៉ូដែលរថយន្តថែរក្សាបរិសា្ថន

ដោយ: ដួងច័ន្ទ 9 AM, Friday, 10 Aug, 2018

បច្ចុប្បន្ននេះពិភពលោកទទួលរងការគម្រាមកំហែងពីការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន ផលិតយានយន្តជាច្រើនបានស្វែងរកឃើញបច្ចេកវិទ្យា ទំនើប ដើម្បីផ្តល់ឱ្...

Nikon D3300 កាន់តែលឿន កាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 25 Sep, 2018

ថ្ងៃនេះ ទំនើប សូមធ្វើការបង្ហាញលម្អិតអំពីសមត្ថភាពកាមេរ៉ាជំនាន់ថ្មី Nikon D3300 សម្រាប់មិត្តអ្នកអានដែលកំពុងស្វែងរកកាមេរ៉ាដ៏ល្អមួយគ្រឿង។ គុណភាពរូបភាព...

ម៉ាសភ្នែក សម្រាប់អ្នកគេងពេលថ្ងៃ

ដោយ: ដួងច័ន្ទ 12 PM, Saturday, 13 May, 2017

ម៉ាសភ្នែក ពាក់សម្រាប់ពេលគេង ត្រូវបានបង្កើតឡើង សម្រាប់អ្នកដែលគេងក្រោមពន្លឺ។ វាមានឈ្មោះថា Manta Sleeping Mask។ វាមានសមត្ថភាពបិទបាំងពន្លឺបាន 100% ជាមួ...

Tomnerb.Com - YouTube Channel