ចូលចិត្តទំនើប

HP Laptop មានបញ្ហាឡើងកម្តៅថ្ម

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 10 Jan, 2018

បើសិនជាអ្នកមាន HP Notebook ឬកុំព្យូទ័រចល័ត Mobile Workstation Computer អ្នកពិតជា ចង់ដឹងពីព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ អំពីការកោះហៅផលិតផលថ្មពីក្រុមហ៊ុន HP។ ថ្មថាមពល ប្រភេទ Lithium-Ion សម្រាប់បំពាក់លើផលិតផលកុំព្យូទ័រ Laptop របស់ HP ដែលមានបញ្ចេញលក់ ក្នុងចន្លោះខែធ្នូ ឆ្នាំ2015 និងខែធ្នូ ឆ្នាំ 2017។

នៅក្នុងករណីបញ្ហាទាំងនោះ មានសេចក្តីរាយការណ៍ចំនួន 8 ទាក់ទងនឹងបញ្ហាថ្មឡើងកម្តៅ ថ្មរលាយ ឬថ្មឆេះខ្លោច។ ក្នុងនោះមាន 3 ករណីដែលរាយការណ៍ អំពីការបំផ្លាញទ្រព្យសម្បត្តិអស់តម្លៃ ប្រមាណ $4,500 និងមានសេចក្តីរាយការណ៍មួយ អំពីការឆេះរលាកដៃ ដំបូងដោយសារបញ្ហាថ្ម។

យោងតាមការប្រកាសរបស់ក្រុមហ៊ុនម៉ូដែល Laptop ដែលទទួលរងផលប៉ះពាល់លើបញ្ហាថ្ម មានដូចជា HP ProBooks ស៊េរី 64x G2 និង G3 ស៊េរី 65x G2 និង G3, HP x360 310 G2, HP Envy m6, HPPavillion x360, HP 11, HP Zbook ស៊េរី 17 G3, 17 G4 និង Studio G3។

HP-Notebook-Hot-bettery_technology_news_cambodia_tomnerb-02

បើសិនជាកុំព្យូទ័រ Laptop របស់អ្នក ស្ថិតនៅក្នុងម៉ូដែល ដែលបានរៀបរាប់ខាងលើ អ្នកអាចប្រើប្រាស់ Battery Safety Mode និងទទួលយកការណែនាំ អំពីវិធីសាស្រ្តដើម្បីទទួលបានការផ្លាស់ប្តូរ ថ្មថ្មី ពីអ្នកជំនាញបច្ចេកទេស ដែលទទួលបានសិទ្ធិពីក្រុមហ៊ុន ព្រោះថ្ម Laptop ទាំងនោះ មិនអាច ធ្វើការផ្លាស់ប្តូរដោយអ្នកប្រើប្រាស់ខ្លួនឯងទេ។
Battery Safety Mode ជាកម្មវិធីដែលក្រុមហ៊ុន HP បានបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Laptop បានដោយសុវត្ថិភាព ដោយគ្មានថ្ម ដោយធ្វើការភ្ជាប់ជាមួយនឹង HP Power Adaptor។ កម្មវិធីនេះដំណើរការបានតែនៅលើផលិតផល Laptop របស់ HP ដែលត្រូវបានរាយនាមក្នុងបញ្ជីម៉ូដែល Laptop មានបញ្ហា។ បើសិនជាដំណើរការនៃការពិនិត្យសុពលភាពថ្មកំណត់ថា ថ្មរបស់ Laptop នេះត្រូវការផ្លាស់ប្តូរ នោះកម្មវិធី BIOS Update នឹងដំណើរការ ហើយប្រព័ន្ធ Laptop ទាំងមូលនឹងត្រូវបិទ ហើយចាប់ផ្តើមឡើងវិញ។ នៅអំឡុងពេល Reboot នឹងមានលេចឡើងនូវជម្រើស សម្រាប់ដំណើរការមុខងារ Battery Safety Mode។ ការដាក់មុខងារថ្មីនេះឱ្យដំណើរការ នឹងធ្វើឱ្យថ្ម Laptop ត្រូវផ្តាច់ចរន្ត និងបញ្ឈប់ការសាកថ្មនាពេលអនាគត រហូតដល់មុខងារ Battery Safety Mode ត្រូវបានបិទ។ ក្រុមហ៊ុន HP ស្នើសុំឱ្យអ្នកប្រើប្រាស់ទទួលយកមុខងារ Battery Safety Mode ដូច្នេះអ្នកអាចប្រើប្រាស់ Laptop របស់អ្នកដោយសុវត្ថិភាព។
ការព្រួយបារម្ភជំហានដំបូងរបស់ក្រុមហ៊ុន HP គឺសុវត្ថិភាពរបស់អតិថិជន។ ក្រុមហ៊ុននឹងធ្វើការជូន ដំណឹងទៅគ្រប់អតិថិជន និងធ្វើការផ្លាស់ប្តូរថ្មថ្មី ឱ្យអតិថិជនដោយឥតគិតថ្លៃ។

HP-Notebook-Hot-bettery_technology_news_cambodia_tomnerb-01

HP-Notebook-Hot-bettery_technology_news_cambodia_tomnerb-04

អត្ថបទអ្នកចង់អាន

កង់ GI BIKE ដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 11 PM, Thursday, 12 Oct, 2017

តើអ្នកនឹងទទួលបានអ្វី បើសិនជាអ្នករួមបញ្ចូលគំនិតច្នៃប្រឌិតថ្មី នៃបច្ចេកវិទ្យាទោចក្រយាន ដូចជា កង់បត់ កង់អគ្គិសនី កម្មវិធីទោចក្រយានឆ្លាតវៃចម្រុះ និងកាំ...

សម្ភារផ្ទះបាយដែលគួរមានពេលចាប់ផ្តើមគ្រួសារថ្មី

ដោយ: ស៊ីវងីម 9 AM, Tuesday, 07 Aug, 2018

តើអ្នកមានគម្រោងផ្តើមគ្រួសារថ្មី ឬក៏កំពុងតែត្រៀមមានផ្ទះខ្លួនឯង? ក្រៅពីសម្ភារបន្ទប់គេង និងបន្ទប់ទទួលភ្ញៀវ សម្ភារផ្ទះបាយគឺជាវត្ថុចាំបាច់ ដែលខ្វះមិនបាន...

មូលហេតុចម្បង នាំឲ្យកើតគ្រោះថ្នាក់ ពេលបើកបររថយន្ត

ដោយ: ចរិយា 10 PM, Tuesday, 17 Jan, 2017

គ្រោះថ្នាក់ចរាចរណ៍ គឺជាផ្ទាំងទស្សនីយភាពដ៏ឈឺចាប់ និងរន្ធត់មួយ។ នៅពេលដែលយានយន្តពីរមកប៉ះទង្គិចគ្នា ហើយលាន់ឮសំឡេងដ៏សន្ធឹក បន្ទាប់មកមនុស្សដេកដួលលើដី ស្ង...

ទូរសព្ទ LG X Power 2 ថ្មកាន់បានរហូតដល់ ២ថ្ងៃ

ដោយ: ដួងច័ន្ទ 8 PM, Monday, 06 Mar, 2017

យើងហ៊ានភ្នាល់ថា អ្នកពិតជារីករាយខ្លាំង បើទូរសព្ទរបស់អ្នកអាចកាន់ថ្ម បានមួយថ្ងៃពេញ ជាមួយនឹងការសាកថ្មតែម្តងប៉ុណ្ណោះ។ ចុះបើវាអាចកាន់បានរហូតដល់ ២ថ្ងៃ? ន...

Tomnerb.Com - YouTube Channel