ចូលចិត្តទំនើប

ក្រុមហ៊ុន HP នឹងមាននាយកប្រតិបត្តិ (CEO) ថ្មី!!!

ដោយ: ភារុន 9 AM, Tuesday, 27 Aug, 2019

ក្រុមហ៊ុន HP Inc. បានប្រកាសថានាយកប្រតិបត្តិលោក Dion Weisler នឹងលាឈប់ពីតំណែងនៅខែវិច្ឆិកា ខាងមុខនេះ «ដោយសារ បញ្ហាសុខភាពអ្នកនៅក្នុងគ្រួសារ» ក្រោយរយៈពេល 4ឆ្នាំ ដែលក្រុមហ៊ុន HP បានស្ថិតក្រោមការដឹកនាំរបស់លោក។ ហើយនឹងត្រូវស្នងតំណែងដោយលោក Enrique Lores ដែលពេលបច្ចុប្បន្ននេះ លោកមានមុខតំណែងគឺជាប្រធានផ្នែកម៉ាស៊ីនបោះពុម្ពរបស់ក្រុមហ៊ុន HP ផងដែរ។ យោងទៅតាមសេចក្តីប្រកាសព័ត៌មាននាពេថ្មីៗនេះ បានឱ្យដឹងថា លោក Lores នឹងចាប់ផ្តើមឡើងតំណែងក្លាយជានាយកប្រតិបត្តិអាណត្តិថ្មី នៅថ្ងៃទី 1 ខែវិច្ឆិកា ខាងមុខនេះហើយ។ ក្រុមហ៊ុន HP បាននិយាយថា លោក Weisler នឹងក្លាយជានាយកម្នាក់នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន រហូតដល់កិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំបន្ទាប់ ដែលនឹងត្រូវប្រារព្ធឡើងនៅក្នុងខែមេសា ឆ្នាំ 2020។

លោក Weisler បានកាន់តំណែងជានាយកប្រតិបត្តិចាប់តាំងពីឆ្នាំ 2015 ខណៈពេលក្រុមហ៊ុន HP ត្រូវបានបែកបាក់ជាពីរផ្នែក គឺផ្នែកអាជីវកម្មកុំព្យូទ័រ និងព្រីនធ័រ ដែលត្រូវបានឱ្យឈ្មោះថាក្រុមហ៊ុន HP Inc., ដែលដឹកនាំដោយលោក Weisler ហើយនឹងផ្នែកអាជីវកម្មសហគ្រាសមួយ ត្រូវបានឱ្យឈ្មោះថាក្រុមហ៊ុន HPE ដែលបានដឹកនាំដោយអតីតនាយកប្រតិបត្តិក្រុមហ៊ុន HP នោះគឺលោកស្រី Meg Whitman រហូតដល់លោកស្រីបានលាឈប់ពីតំណែងនៅក្នុងឆ្នាំ 2015។ ចាប់តាំងពីពេលនោះមក លោកស្រីបានបង្កើតសហស្ថាបនិកវេទិកាវីដេអូខ្លីៗ Quibi ។

នេះយោងទៅតាមសេចក្តីប្រកាសព័ត៌មាន លោក Lores បានធ្វើការនៅក្នុងក្រុមហ៊ុន HP អស់រយៈពេល 30ឆ្នាំហើយ ដោយចាប់ផ្តើមពីអ្នកហាត់ការងារផ្នែកវិស្វកម្មរបស់ក្រុមហ៊ុនប៉ុណ្ណោះ។ នៅឆ្នាំ 2018 លោកគ្រាន់តែបុគ្គលិកម្នាក់នៅក្នុងផ្នែកមួយនៃក្រុម ដែលបង្ហាញនូវការរចនាឡើងនៃម៉ាស៊ីនបោះពុម្ពទំនាញផែនដីសម្រាប់ស្ថានីយ៍អាវកាសអន្តរជាតិ។

ព័ត៌មាននៃការកាន់តំណែងរបស់នាយកប្រតិបត្តិថ្មី នឹងត្រូវបានប្រកាសជាបណ្តើរៗ ព្រមជាមួយនឹងប្រាក់ចំណូលរបស់ក្រុមហ៊ុន HP នៅក្នុងត្រីមាសទី 3 ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

LG Headphones ទៅដល់ស្ទុក Amazon ថ្ងៃទី២៧ នេះ

ដោយ: ស. លីង 2 PM, Sunday, 26 Feb, 2017

កាសត្រចៀក LG ដែលមាននាមថា TONE Platinum HBS-1100 Bluetooth Wireless Stereo Headphones នឹងធ្វើដំណើរទៅកាន់ស្ទុករបស់គេហទំព័រពិភពលោក ដ៏ល្បីល្បាញ Amazon ...

ក្រុមហ៊ុន LG សហការជាមួយ LPGA ក្នុងនាមជាអ្នកតំណាងផ្លូវការនៃការប្រកួតជើងឯក EVIAN 2018

ដោយ: ភារុន 9 AM, Tuesday, 02 Oct, 2018

ក្រុមហ៊ុន LG អេឡិចត្រូនិចដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ ត្រូវបានគេកត់សម្គាល់ឃើញថាគឺជាឆ្នាំទី 2 របស់ខ្លួនហើយ ដែលបានធ្វើជាដៃគូសហការជាលក្ខណៈផ្លូវកា...

iPhone X បំពាក់ក្បាលម៉ាស៊ីនថ្មី

ដោយ: ដួងច័ន្ទ 3 PM, Monday, 25 Sep, 2017

ទូរសព្ទរបស់ក្រុមហ៊ុន Apple ថ្មី គឺ iPhone X គឺជាការបើកទំព័រថ្មីមួយ នៃប្រភេទទូរសព្ទ Smartphone សម្រាប់អនាគតកាល (the future of the smartphone) ជាមួយន...

8 ចំណុច ដើម្បីចាប់ផ្តើមប្រើប្រាស់ iPhone XS ឬ XS Max

ដោយ: ដួងច័ន្ទ 9 AM, Friday, 21 Dec, 2018

តើអ្នកជាម្ចាស់ទូរសព្ទ iPhone XS ឬ XS Max មែនទេ? អ្នកអាចនឹងប្រើប្រាស់ទូរសព្ទគ្មានប៊ូតុង Home ជាលើកដំបូង ឬជាលើកដំបូងដែលអ្នកនឹងមានឱកាសប្រើប្រាស់មុខងារ...

Tomnerb.Com - YouTube Channel