ចូលចិត្តទំនើប

សូមណែនាំ Chromebook ទំហំ 15 inch ដំបូងបង្អស់ពី HP

ដោយ: ដួងច័ន្ទ 8 AM, Friday, 26 Apr, 2019

ផលិតផល Chromebook បន្តទាក់ទាញចំណាប់អារម្មណ៍នៅក្នុងផ្នែកផលិតផលមានតម្លៃខ្ពស់ សក្តិសមនឹងគុណភាព ហើយផលិតផល HP Chromebook 15 ក៏ស្ថិតនៅក្នុងចំណោមនេះដែរ
ផលិតផល HP Chromebook ទំហំ 15 inch ដំបូងបង្អស់ ត្រូវបានផលិតឡើង មិនត្រឹមតែបំពាក់ជាមួយក្តារវាយអក្សរពេញទំហំ និងបន្ទះតួលេខប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំពាក់នូវអេក្រង់ Touchscreen ប្រភេទ Blacklit IPS និងមានអង្គចងចាំជាមូលដ្ឋានទំហំ 64GB ផងដែរ។
ម៉ូដែលថ្មីនេះចាប់ផ្តើមដាក់លក់ក្នុងតម្លៃ $449 ហើយអ្នកអាចធ្វើការចំណាយបន្ថែមសម្រាប់ទំហំអង្គចងចាំ eMMC ទ្វេដង និងប្រព័ន្ធប្រតិបត្តិការ Intel Core i5 កាន់តែលឿន ប៉ុន្តែក្រុមហ៊ុន HP មិនទាន់បញ្ជាក់អំពីអត្រាតម្លៃបន្ថែមនេះនៅឡើយទេ។

ក្រុមហ៊ុន HP បានរៀបរាប់ថា ផលិតផល Laptop ថ្មីនឹងចាប់ផ្តើមដឹកជញ្ជូនទៅកាន់អតិថិជន ចាប់ពីថ្ងៃនេះតទៅហើយ ចេញពី Online Store ប៉ុន្តែតារាងរាយនាមសម្រាប់ម៉ូដែល HP Chromebook 15 នៅតែបង្ហាញពាក្យថា Coming Soon ដដែល នៅក្នុងហេតុផលដែលយើងមិនបានដឹង។
មានការលើកឡើងមួយចំនួនថា ផលិតផលថ្មីនេះមានលក្ខណៈសម្បតិ្តពិសេសៗមួយចំនួន និងមានតម្លៃសមរម្យ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏សក្តិសមជំនួសឱ្យ Notebook ពេញទំហំ និង ស្តង់ដា ដែលប្រហែលជាធ្វើឱ្យអ្នកចំណាយកាន់តែច្រើន ដើម្បីទទួលបានស្តង់ដា OS មួយមកប្រើប្រាស់។

លក្ខណៈពិសេសដទៃទៀត រួមមានអង្គចងចាំខាងក្នុងទំហំ 4GB ការដាក់បញ្ចូល Intel HD Graphics 610 GPU និងមានថាមពលថ្មប្រើប្រាស់បានរហូតដល់ 13 ម៉ោង។ ម៉ូដែលថ្មីនេះក៏បំពាក់ជាមួយកាមេរ៉ា Wide-Angle Webcam នៅខាងមុខ ជាមួយនឹងក្បាលមេក្រូភ្លោះមួយគូ និងការបំពាក់ឧបករណ៍បំពងសម្លេងនៅខាងក្នុង ដែលជាផលិតផលរបស់ Bang & Olufsen។ Chromebook ថ្មីនេះផលិតឡើងក្នុងជម្រើសពណ៌ប្រាក់ និងពណ៌ខៀវ។

ម៉ូដែល HP Chromebook 15 នេះគឺជាផលិតផល Chrome OS ថ្នាក់ដំបូងមួយផ្សេងទៀតនៅក្នុងលំដាប់ផលិតផល Laptop ដ៏ធំទូលាយ ដែលយកលំនាំតាម Chromebook ទំហំ 15 inch ថ្មីរបស់ Asus ដែលបានបញ្ចេញលក់នៅក្នុងទីផ្សារកាលពីឆ្នាំមុន។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Acer និង Lenovo ក៏ផលិតម៉ូដែលទំហំ 15 inch នេះផងដែរ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

ស្បែកជើងថ្មី សមិទ្ធផលរួមគ្នាពី Nike និង PlayStation

ដោយ: ដួងច័ន្ទ 9 PM, Thursday, 01 Feb, 2018

ក្រុមហ៊ុន Nike បានបញ្ចេញម៉ូដស្បែកថ្មីមួយគូ ក្នុងទម្រង់ពិសេស PlayStation-Theme ដែលធ្វើការសហការ ជាមួយកីឡាករបាល់បោះ Paul George មានឈ្មោះថា PG2។ស្បែកជើ...

កង់ Giant Anthem Advanced Pro 29 ឆ្នាំ 2018

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 13 Dec, 2017

កង់ Anthem 29 ត្រូវបានណែនាំមកកាន់ទីផ្សារកាលពីឆ្នាំ 2005 ដែលបានក្លាយជាកង់លំដាប់ជួរមុខរបស់ម៉ាកសញ្ញា Giant សម្រាប់វេទិកាប្រណាំង Cross-Country អស់ជាច្រ...

កាមេរ៉ា Canon EOS R ថ្មីជិតចេញលក់ហើយ

ដោយ: ដួងច័ន្ទ 1 PM, Thursday, 14 Mar, 2019

ចាប់តាំងពីផលិតផលកាមេរ៉ារបស់ក្រុមហ៊ុន Canon ម៉ូដែល EOS R បានបង្ហាញកាលពីឆ្នាំមុន វាបានក្លាយជាប្រភពនៃព័ត៌មានចចាមអារាមមួយដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ...

តើអ្នកគួរធ្វើដូចម្តេច បើនាឡិកា Apple Watch Series 2 សើម?

ដោយ: ដួងច័ន្ទ 9 PM, Sunday, 25 Jun, 2017

ព័ត៌មានថ្មីៗជាច្រើន បរិយាយអំពី Apple Watch Series 2 ដែលធាតុពិតអ្នកអាចពាក់វាទៅក្នុងទឹក រហូតដល់ជម្រៅ 50 ម៉ែត្រ ដោយមិនមានបញ្ហា។ ប៉ុន្តែមិនមែនមានន័យថា ...

Tomnerb.Com - YouTube Channel