ចូលចិត្តទំនើប

HP Envy X2 មិនចាំបាច់បារម្ភពីថាមពលថ្ម

ដោយ: ដួងច័ន្ទ 10 PM, Saturday, 06 Jan, 2018

កុំព្យូទ័រយួរដៃរបស់ HP ម៉ូដែល Envy X2 ស៊េរីឆ្នាំ 2017 ជាប្រភេទ Laptop មួយក្នុងចំណោម Laptop/Tablet ថ្មី ប្រភេទ Hybrid ដែលសន្យាផ្តល់នូវថាមពលថ្មរយៈពេល 20 ម៉ោង ជាមួយការ សាកថ្មម្តង។
ម៉ូដែល Envy X2 ឆ្នាំ 2017 ជាប្រភេទ Laptop ដូចគ្នានឹង Asus NovaGo ដែលត្រូវបានផលិតឡើងជាប្រភេទ Laptop/Tablet បែបកូនកាត់ បំពាក់នូវកម្លាំងថាមពលថ្មរហូតដល់ 20 ម៉ោង។ ចំណុចដ៏ពិសេសនេះ អាចឱ្យអ្នកយក Laptop តាមខ្លួនគ្រប់ទីកន្លែង ដោយពុំចាំបាច់មានវត្តមានឧបករណ៍សាកថ្ម។
កម្លាំងថាមពលថ្មរយៈពេលវែង មិនមែនជាអត្ថប្រយោជន៍តែមួយមុខ នៅលើម៉ាស៊ីនកុំព្យូទ័រថ្មីមួយគ្រឿងនេះឡើយ។ អេក្រង់របស់វានៅដំណើរការជាប់ជានិច្ច ហើយអ្នកនឹងមិនបាច់បារម្ភថាវានឹងប្តូរទៅ ប្រើប្រាស់មុខងារ Hibernation Mode ទេ។ Laptop មួយគ្រឿងនេះមានទម្ងន់ដ៏ស្រាល និងមានបំពាក់ប្រព័ន្ធ Gigabit LTE ថែមទៀតផង។ អ្នកអាចដោះសោរកុំព្យូទ័រ ដោយប្រើប្រាស់កែវភ្នែក និងអាចប្រើប្រាស់មុខងារ Cortana Voice Assistant បានផងដែរ។
ស្តាប់ទៅទំនងដូចជា អ្នកកំពុងប្រើប្រាស់ទូរសព្ទ Smartphone។ ពិតមែនហើយ!
កុំព្យូទ័រ Envy X2 នេះគឺជាប្រភេទ Laptop ដំបូងគេ ដែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការបន្ទះឈីប Qualcomm Snapdragon 835 សម្រាប់ប្រព័ន្ធកុំព្យូទ័រ Window PC។ នេះជាបច្ចេកវិទ្យាបន្ទះឈីបដូចគ្នា នឹងបច្ចេកវិទ្យាប្រើប្រាស់នៅលើទូរសព្ទដៃ ដូចជា Samsung Galaxy S8 និង LG V30 ជាដើម។

hp-envy-x2-lifestyle_technology_news_cambodia_tomnerb-02
យើងធ្លាប់បានឃើញបច្ចេកវិទ្យាបន្ទះឈីបរបស់ទូរសព្ទដៃ រួមបញ្ចូលនៅក្នុងកុំព្យូទ័រពីមុនមក នៅក្នុង ម៉ាស៊ីន Window RT ដែលប្រើប្រាស់នៅលើ Microsoft Surface Tablet។ ក្រុមហ៊ុន Qualcomm និង Microsoft សង្ឃឹមថាការរួមបញ្ចូលគ្នា នៃបច្ចេកវិទ្យាកុំព្យូទ័រស្តើង ស្រាល និងឧបករណ៍ Window 10 នឹងផ្តល់នូវ Laptop ដ៏អស្ចារ្យមួយសម្រាប់អ្នកប្រើប្រាស់។
យើងមិនទាន់ដឹងពីតម្លៃពិតប្រាកដរបស់ HP Envy X2 នេះនៅឡើយទេ ប៉ុន្តែយោងតាមព័ត៌មានដែលយើងទទួលបាន ម៉ូដែល Laptop ថ្មីស្រឡាងមួយនេះនឹងមានតម្លៃក្នុងចន្លោះពី $600-$800 បន្ថែមជាមួយតម្លៃ LTE ប្រចាំខែ។ យើងក៏រំពឹងថានឹងបានឃើញបច្ចេកវិទ្យាស្រដៀងគ្នានេះ កាន់តែច្រើននៅក្នុងព្រឹត្តិការណ៍ CES 2018 ដែលនឹងប្រព្រឹត្តនៅខែក្រោយនេះ។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសៗរបស់ HP Envy X2 ស៊េរីឆ្នាំ 2017៖

  • អេក្រង់ទំហំ 12.3 inch ជាប្រភេទអេក្រង់ Diagonal Touch WUXGA+ ជាមួយនឹងកញ្ចក់ប្រភេទ Gorilla Glass 4
  • បរិមាត្រ៖ កម្រាស់ 6.9 មីលីម៉ែត្រ និងទម្ងន់ 0.69 គីឡូក្រាម
  • តួផលិតពីអាលុយមីញ៉ូម
  • មានកាមេរ៉ាក្រោយ
  • បំពាក់ប្រព័ន្ធ Qualcomm Snapdragon 835 Mobile PC Platform
  • មានជើងទម្រអាចដាក់ក្នុងមុំ 110-150 ដឺក្រេ
  • មានកម្លាំងថាមពល 20 ម៉ោង (អាចប្រើប្រាស់បានរហូតដល់ 700 ម៉ោង ក្នុង Modern Standby Mode)
  • ទំហំឃ្លាំងផ្ទុកទិន្នន័យខាងក្នុង រហូតដល់ 8GB
  • ទំហំឃ្លាំងផ្ទុកទិន្នន័យខាងក្រៅ រហូតដល់ 256GB
  • Software: Window 10 S ដែលមានជម្រើសអាចប្តូរទៅជា Windows 10 Pro បានម្តង
  • បំពាក់ជាមួយ Window Ink Certified Pen

តើមិត្តអ្នកអានទាំងអស់យល់យ៉ាងណាដែរ ជាមួយម៉ូដែល Laptop ថ្មីមួយនេះ? ដោយសារវាមិនទាន់ មានវត្តមាននៅលើទីផ្សារ ដូច្នេះយើងមិនទាន់ដឹងថា វាពិតជាមានសមត្ថភាពខ្លាំងដូចការផ្សព្វផ្សាយនេះ ឬទេ។ បើសិនជាវាពិតជាមានសមត្ថភាពខ្លាំងដូច្នេះមែន តម្លៃនិងគុណភាពវាពិតជាគួរឱ្យពិចារណា៕

hp-envy-x2-lifestyle_technology_news_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

LG GWatch នឹងមាន Version ដាក់ស៊ីមកាត 3G?

ដោយ: ដាលីស 2 PM, Monday, 13 Apr, 2015

បន្ទាប់ពីខាង LG បានព្រលែងរូបភាពបង្អួត និង Specification ចេញមកខ្លះហើយនោះ សម្រាប់នាឡិកា LG GWatch មើលទៅហាក់ដូចជាទទួលបានការស្វាគមន៍ពីបណ្តាអ្នកប្រើប្រា...

ឆ្នាំ 2018 នេះរថយន្តបញ្ជារដោយស្វ័យប្រវត្តិ វិវត្តយ៉ាងណាហើយ?

ដោយ: ដួងច័ន្ទ 8 PM, Thursday, 07 Jun, 2018

រថយន្តបញ្ជារដោយស្វ័យប្រវត្តិ ត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាន ក្នុងពេលឆាប់ៗនេះ ប៉ុន្តែវាហាក់ដូចជា មិនដូចការរំពឹងទុកនេះឡើយ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុ...

មុខងារកំពូលទាំង 9 របស់ Galaxy S9

ដោយ: ដួងច័ន្ទ 10 PM, Saturday, 23 Jun, 2018

Galaxy S9 ជាម៉ូដែលទូរសព្ទថ្មីរបស់ក្រុមហ៊ុន Samsung ហើយដូចជាម៉ូដែលដទៃទៀត ដែលចេញលក់រៀងរាល់ឆ្នាំ វាមានបំពាក់មុខងារថ្មីៗ ព្រមជាមួយការវិវត្តថ្មីៗ។ តើអ្វ...

Samsung Galaxy A90 ខុសពីគេយ៉ាងម៉េចខ្លះ?

ដោយ: ដួងច័ន្ទ 8 AM, Sunday, 24 Mar, 2019

ផលិតផលទូរសព្ទម៉ូដែលថ្មី Galaxy A90 របស់ក្រុមហ៊ុន Samsung នឹងបំពាក់ជាមួយអេក្រង់ Infinity ដែលគ្មាន Notch។ នេះជាព័ត៌មានដែលយើងដកស្រង់ចេញពីទំព័រមួយនៅលើគ...

Tomnerb.Com - YouTube Channel