ចូលចិត្តទំនើប

Laptop HP Envy ថ្មី មានចំណុចពិសេសអ្វីខ្លះ?

ដោយ: ដួងច័ន្ទ 9 AM, Saturday, 23 Mar, 2019

ក្រុមហ៊ុន HP បានបញ្ចេញផលិតផលកុំព្យូទ័រយួរដៃស្រឡាយ Envy ថ្មី ជាមួយនឹងកម្លាំងថាមពលថ្មកាន់តែខ្លាំង មានបំពាក់ជាមួយប្រព័ន្ធប្រតិបត្តិការ Intel និងមានជម្រើសប្រព័ន្ធប្រតិបត្តិការ AMD នៅក្នុងម៉ូដែលមួយចំនួន។

សម្រាប់ម៉ូដែល Envy មានទំហំ 17 inch វិញមានបំពាក់មុខងារកាន់តែពិសេស ដែលសក្តិសមសម្រាប់អ្នកចូលចិត្តលេងហ្គេម។ ផលិតផលកុំព្យូទ័រយួរដៃជំនាន់ថ្មីទាំងនេះ មិនមានការផ្លាស់ប្តូរខ្លាំងខុសពីម៉ូដែលជំនាន់មុនច្រើនពេកទេ ប៉ុន្តែជំនាន់ថ្មីទាំងនោះបានបង្ហាញពីការ upgrade មួយឈុតថ្មីដ៏ល្អមួយ បើសិនជាអ្នកជាប្រិយមិត្តរបស់ផលិតផលនៃក្រុមហ៊ុន HP។

ដូចជាឈ្មោះរបស់វា ម៉ូដែល Envy 13 និង Envy 17 ថ្មី ផលិតឡើងក្នុងទំហំ 13 inch និង 17 inch។ ម៉ូដែលទាំងពីរនេះមានបំពាក់ប្រព័ន្ធប្រតិបត្តិការ Intel Core ជំនាន់ទី 8 មានបំពាក់ឧបករណ៍ស្កេនក្រយ៉ៅដៃ និងរចនាម៉ូដក្នុងរូបរាងសម្បកគ្រំស្តង់ដា ដោយមិនមានទំពក់ ដែលអាចបង្វិលមុខក្រោយបានទេ។
ចំពោះម៉ូដែលមានទំហំ 13 inch មានបន្ថែមអេក្រង់ Touch Screen មាន Resolution 1980 x 1080 និងមានបំពាក់ថ្មមានកម្លាំងប្រើប្រាស់ខ្លាំងរហូតដល់ 16 ម៉ោង នេះបើយោងតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន HP ផ្ទាល់។ ចំណែកម៉ូដែលមានទំហំ 17 inch វិញ មានកម្រិត Resolution និងប្រព័ន្ធប្រតិបត្តិការដូចគ្នា ប៉ុន្តែមានបន្ថែមមុខងារពិសេសៗមួយចំនួនទៀត។
ចំណុចពិសេសរបស់ Envy 17 ដំបូង គឺការបំពាក់ GeForce MX250 របស់ NVIDIA សម្រាប់ បច្ចេកវិទ្យាក្រាហ្វិច។ ថ្វីត្បិតវាមិនមែនជាប្រព័ន្ធប្រតិបត្តិការក្រាហ្វិចមានថាមពលខ្លាំងជាងគេក្តី ប៉ុន្តែវាមានលក្ខណៈប្រសើរជាងជម្រើសបច្ចេកវិទ្យាដទៃដែលមានបំពាក់នៅលើផលិតផល Laptop ភាគច្រើន។ វាក៏មានបំពាក់ Optical Disc Drive មួយគ្រឿងផងដែរ។

ខណៈដែលម៉ូដែលមានទំហំ 13 inch មាន RAM ទំហំត្រឹមតែ 8GB និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ 256GB សម្រាប់ម៉ូដែល Envy 17 មាន RAM ដ៏ធំរហូតដល់ 12GB និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ 512GB។ ម៉ូដែលថ្មីទាំងពីរនេះ ត្រូវបានរំពឹងថានឹងមានចេញលក់នៅក្នុងខែមេសា សម្រាប់តម្លៃចាប់ពីផ្តើមពី $899.99 ឡើងទៅ។

ក្រុមហ៊ុន HP មិនបានបញ្ចេញព័ត៌មានច្រើនទេ ទាក់ទងនឹងផលិតផល Envy x360 13 ក្រៅពីការបង្ហាញថាវានឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Ryzen ជំនាន់ទី 2 របស់ AMD និងទទួលបានកម្លាំងថ្មប្រើប្រាស់បានកាន់តែយូររហូតដល់ 14 ម៉ោង។
យ៉ាងណាមិញ សម្រាប់ម៉ូដែល Envy x360 15 ក្រុមហ៊ុន HP បានធ្វើការបង្ហាញព័ត៌មានលម្អិតជាច្រើន ដែលក្នុងនោះរួមមានលទ្ធភាពទទួលបានជម្រើសប្រព័ន្ធប្រតិបត្តិការ Intel Core i5 ឬ i7 ឬជម្រើសប្រព័ន្ធប្រតិបត្តិការ Ryzen 5 ឬ 7 របស់ AMD។ មិនថាអ្នកជ្រើសយកជម្រើសប្រព័ន្ធប្រតិបត្តិការមួយណាក្តី ម៉ូដែល x360 15 នឹងផ្តល់ជូនអ្នកប្រើប្រាស់នូវអេក្រង់ Touchscreen ប្រភេទ 1980 x 1080 មាន RAM ទំហំ 8GB និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ 256GB។

ក្រុមហ៊ុន HP បានលើកឡើងថាក្រុមហ៊ុននឹងកាត់បន្ថយទំហំ Bezel ជុំវិញអេក្រង់ឱ្យបាន 28%។ ថ្វីត្បិតវាមិនមែនជាកុំព្យូទ័រយួរដៃដែលគ្មាន Bezel ដូចដែលអ្វីដែលផលិតផលរបស់ក្រុមហ៊ុន Dell បានផ្តល់ជូននៅក្នុងស្រឡាយផលិតផល XPS ក្តី ប៉ុន្តែវាជាការពង្រឹងឱ្យកាន់តែប្រសើរឡើងដ៏ល្អមួយ។
សម្រាប់តម្លៃរបស់ម៉ូដែល x360 13 ចាប់ផ្តើមពី $699.99 រីឯម៉ូដែល x360 15 នឹងចេញលក់ក្នុងតម្លៃ $869.99 ជាមួយប្រព័ន្ធប្រតិបត្តិការ Intel ឬតម្លៃ $799.99 ជាមួយប្រព័ន្ធប្រតិបត្តិការ AMD ហើយគ្រប់ម៉ូដែល Laptop ជំនាន់ថ្មីរបស់ក្រុមហ៊ុន HP ទាំងអស់នេះ នឹងចេញលក់នៅក្នុងខែ មេសាខាងមុខនេះហើយ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

កម្មវិធីទូរសព្ទដៃ សម្រាប់ការប្តូរ ពីសម្លេងទៅជាអត្ថបទ

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 11 Oct, 2017

មានកម្មវិធីទូរសព្ទដែជាច្រើន សម្រាប់ឱ្យអ្នកធ្វើការស្វែងរក សរសេរអ៊ីម៉ែល កត់ត្រា និងកំណត់ការណាត់ជួប ប្រើប្រាស់លើ Smartphone។ ប៉ុន្តែសម្រាប់មនុស្សមួយចំ...

មកដឹង វិធីជួសជុល Call Failed Error នៅក្នុងទូរស័ព្ទ iPhone

ដោយ: ភារុន 10 AM, Thursday, 10 Jan, 2019

តើអ្នកធ្លាប់ជួបបញ្ហានៅលើទូរស័ព្ទ iPhone នៅពេលអ្នកហៅទូរស័ព្ទ ស្រាប់តែលោតពាក្យ Call Failed Error ដែរឬទេ?នេះវាមានន័យថាការហៅទូរស័ព្ទរបស់អ្នកមិនអាចដំណើរ...

សម្ភារៈប្រើប្រាស់ ដែលអ្នកមិនធ្លាប់ដឹងថាមាន

ដោយ: ដួងច័ន្ទ 6 PM, Thursday, 21 Dec, 2017

ពិភពលោកដ៏ធំទូលាយ អ្នកអាចនឹងមិនបានដឹងសព្វគ្រប់បែបយ៉ាង ពីអ្វីដែលមាន ឬអ្វីដែលគ្មាន។ ថ្ងៃនេះ ទំនើប សូមបង្ហាញពីសម្ភារៈប្រើប្រាស់មួយចំនួន ដែលអ្នកអាចនឹងមិ...

អត្ថប្រយោជន៍ទ្វេដង សន្សំសំចៃរហូតដល់ 70% ជាមួយនឹងម៉ាស៊ីនត្រជាក់ LG dual inverter compressor ជំនាន់ថ្មី

ដោយ: ទំនើប 11 PM, Saturday, 13 Jan, 2018

1. អត្ថប្រយោជន៏សម្រាប់អ្នកប្រើប្រាស់សន្សំសំចៃថាមពលបាន 70%ជាមួយនិងបច្ចេកវិទ្យា Dual Cool របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ 70...

Tomnerb.Com - YouTube Channel