ចូលចិត្តទំនើប

មកដឹង! របៀបប្រើប្រាស់ Group FaceTime នៅលើទូរស័ព្ទ iPhone និង iPad

ដោយ: ភារុន 9 AM, Monday, 04 Feb, 2019

ការហៅទូរស័ព្ទ នៅក្នុង Group FaceTime គឺជាលក្ខណៈពិសេសមួយ ដែលអ្នកគាំទ្ររបស់ផលិតផលរបស់ក្រុមហ៊ុន Apple ចង់បាន។ ដំបូងក្រុមហ៊ុន Apple បានពន្យាពេលបញ្ចេញនូវលក្ខណៈពិសេសនេះ ប៉ុន្តែជាមួយនឹងប្រព័ន្ធ iOS 12.1 វាក៏អនុញ្ញាតឱ្យអ្នកអាចបង្កើត Group Call បានរហូតដល់ 32 នាក់ លើសពីនេះអ្នកក៏អាចបង្កើតក្រុមជជែកជាមួយគ្នា ដោយប្រើប្រាស់ Memoji ផងដែរ។ ម្យ៉ាងទៀតលក្ខណៈពិសេសនេះ ក៏អាចធ្វើការជាមួយនឹង MacOS ដែលប្រើប្រាស់ប្រព័ន្ធ MacOS 10.14.1 ផងដែរ ហើយនឹងត្រូវបានបញ្ចេញដំណាលគ្នានឹង iOS 12.1 ។
ចំណាំ៖ ប្រភេទទូរស័ព្ទ iPhone និង iPad ដែលប្រើប្រាស់ជាមួយនឹងកម្មវិធីនេះរួមមាន៖ ទូរស័ព្ទ iPhone 6S ឬ ទូរស័ព្ទស៊េរីថ្មីៗជាងនេះ, iPad Pro ឬ ស៊េរីថ្មីៗជាងនេះ, iPad Air 2 និងស៊េរីថ្មីជាងនេះ, និង iPad Mini 4។ លើសពីនេះ ទូរស័ព្ទ iPhone, iPad និង iPod Touch ស៊េរីមុនៗ ក៏អាចចូលរួមជជែកកម្សាន្តជាមួយនឹង Group FaceTime ដែរ ប៉ុន្តែទូរស័ព្ទ iPhone iPad និង iPod ទាំងនោះ អាចទទួលបានត្រឹមតែសម្លេងប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ Group FaceTime នៅលើទូរស័ព្ទ iPhone និង iPad៖
1. ហៅទូរស័ព្ទ ជាមួយនឹង FaceTime app
ដំបូងហៅទូរស័ព្ទ ដោយបើកកម្មវិធី FaceTime app នៅលើឧបករណ៍ដំណើរការប្រព័ន្ធ iOS បន្ទាប់មកត្រូវប៉ះសញ្ញា (+) ដែលស្ថិតនៅជ្រុងខាងលើ និងខាងស្តាំ។ រួចហើយស្វែងរកឈ្មោះ នៅក្នុង Contact រួចហើយបន្ថែមឈ្មោះទាំងនោះ ចូលក្នុងការហៅទូរស័ព្ទរបស់អ្នក បន្ទាប់មកចុចប៊ូតុង Audio ពណ៌បៃតង ឬក៏ ប៊ូតុង Video នៅផ្នែកខាងក្រោម។

2. ការប្រើប្រាស់ Messages app
ការពីមុនការហៅទូរស័ព្ទទៅកាន់នរណាម្នាក់ ដោយប្រើប្រាស់ FaceTime តែងអាចធ្វើទៅបាននៅក្នុងកម្មវិធី Messages ប៉ុន្តែវាក៏ត្រឹមតែអាចធ្វើ នៅក្នុងខ្សែស្រឡាយនៃការសន្ទនាជាលក្ខណៈបុគ្គលប៉ុណ្ណោះ។ ឥឡូវនេះ ការផ្ញើសារនៅក្នុងខ្សែ ស្រឡាយជាក្រុម នឹងអាចមានជម្រើស ដើម្បីហៅទូរស័ព្ទទៅកាន់មនុស្សគ្រប់គ្នា នៅក្នុងការសន្ទនាជាក្រុមផងដែរ។ លើសពីនេះវាក៏ជា ការហៅទូរស័ព្ទ ទៅកាន់មនុស្សគ្រប់គ្នាដោយស្វ័យប្រវត្តិថែមទៀត។ សម្រាប់កម្មវិធី FaceTime អាចផ្ញើសារជាក្រុម ដែលរួមបញ្ចូលនូវ ប៊ូតុងចូលរួម ការហៅទូរស័ព្ទផងដែរ។ ខាងក្រោមនេះជារបៀបដំណើរការ៖
• ចុចនៅផ្នែកខាងលើបំផុតអេក្រង់ ជាមួយនឹងឈ្មោះ និងរូបថតនៅក្នុង Contact ។
• អ្នកមានជម្រើស 3 នៅលើផ្ទាំង FaceTime រួមមាន៖ Audio, FaceTime និង Info ។
• ខណៈពេលហៅទូរស័ព្ទជាក្រុម កម្មវិធី FaceTime នឹងបើកនៅក្នុងទូរស័ព្ទរបស់អ្នក ជាមួយនឹងកន្លែងដាក់រូបភាព អាចប្រើសម្រាប់មនុស្សគ្រប់រូបនៅក្នុងក្រុម Chat។
នៅក្នុងកម្មវិធីផ្ញើសារ អ្នកផ្សេងទៀតដែលបានចូលរួម នឹងឃើញសារ ដែលអនុញ្ញាតឱ្យពួកគេដឹងថា ការហៅទូរស័ព្ទ នឹងចាប់ផ្តើមនៅក្នុងកម្មវិធី FaceTime ជាមួយនឹងការចុចប៊ូតុងចូលរួម ការហៅទូរស័ព្ទ។ សារនេះ ក៏រួមបញ្ចូលផងដែរ ជាមួយនឹងចំនួនមនុស្សដែលមានសកម្មភាព នៅក្នុងការហៅទូរស័ព្ទ។ ប្រសិនបើនរណាចង់ចាកចេញពីការ ជជែកនេះក៏ដោយ ប៊ូតុងចូលរួម នៅតែមានសកម្មភាពជានិច្ច ដរាបណាការហៅទូរស័ព្ទនៅតែមានសកម្មភាព។

3. Memoji
ខណៈពេល ហៅទូរស័ព្ទ អ្នកអាចធ្វើការផ្លាស់ប្ដូរ មួយក្នុងចំណោមរូបរាង Animoji ដំបូងរបស់ Apple ឬក៏ អ្នកក៏អាចប្រើ Memoji ដែលបានបង្កើតដោយខ្លួនអ្នកផ្ទាល់ ដោយអ្នកគ្រាន់តែប៉ះ នៅលើប៊ូតុង មានរូបផ្កាយ។ នៅទីតាំងនោះ អ្នកក៏អាចចុចនៅលើ Filter ផ្សេងៗ ហើយអ្នកក៏អាចបន្ថែមអត្ថបទ ឬក៏ចុច តួអង្គដែលមានចលនា ទៅតាមអ្វីដែលអ្នកចង់បាន។

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

iPad Mini ថ្មីមិនមានអ្វីប្លែកទេ តែលឿនជាងមុន

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 13 Feb, 2019

យោងតាមព័ត៌មានដែលចេញផ្សាយដោយគេហទំព័រ Mac Otakara និង DigiTimes បានលើកឡើងថា អស់រយៈពេល 4 ឆ្នាំកន្លងមកហើយ ចាប់តាំងពីការបញ្ចេញលក់ iPad Mini 4 ក្រុមហ៊ុន ...

កាសត្រចៀក ដែលយកកុំព្យូទ័រ មកដាក់ក្នុងត្រចៀក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 17 May, 2017

សព្វថ្ងៃនេះកាស ត្រចៀកគ្មានខ្សែដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការស្តាប់សម្លេងគ្រប់កម្រិត ឧទាហរណ៍ដូចជា AirPods របស់ក្រុមហ៊ុន Apple បានបំពេញតួនាទីដ៏ធំធេង ...

កម្មវិធីសិក្សាទាំង 10 នៅលើ Android

ដោយ: ដួងច័ន្ទ 11 PM, Saturday, 25 Nov, 2017

ការប្រើប្រាស់ទូរសព្ទ Smartphone ឬ Tablet សម្រាប់ការសិក្សាកំពុង មានសន្ទុះកើនឡើងជាលំដាប់។ ពួកវាជាឧបករណ៍ ដែលនៅជាប់នឹងខ្លួនអ្នកស្ទើរគ្រប់ពេល ដែលមានន័យថ...

ម៉ាកទូរសព្ទដៃ ប្រណិតទាំង 10

ដោយ: ដួងច័ន្ទ 7 PM, Thursday, 28 Sep, 2017

ទំនើប សូមណែនាំពីម៉ាក់ទូរសព្ទប្រណិតៗ តម្លៃខ្ពស់កប់ពពក ជាទូរសព្ទដាំពេជ្រ មានប៊ូតុងធ្វើ ពីគ្រី ស្តាល់ ជាដើម។ ចង់ដឹងថាទូរសព្ទប្រណិតទាំងនោះមានអ្វីពិសេសខ...

Tomnerb.Com - YouTube Channel