ចូលចិត្តទំនើប

វិធីប្រើប្រាស់ Instant Hotspot របស់ Apple

ដោយ: ដួងច័ន្ទ 8 AM, Thursday, 02 May, 2019

មុខងារ Instant Hotspot របស់ Apple បានប្រែក្លាយស្ទើរគ្រប់ឧបករណ៍ iOS ជាមួយនឹងការភ្ជាប់បណ្តាញ Cellular ឱ្យទៅជា Personal Hotspot សម្រាប់គ្រប់ផលិតផល Apple របស់អ្នក។ ការប្រើប្រាស់ឧបករណ៍ iOS មួយគ្រឿង ជាឧបករណ៍ Hotspot ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន នៅពេលធ្វើដំណើរ ឬនៅពេលអ្នកមិនចង់ប្រើប្រាស់ប្រព័ន្ធ Wi-Fi។

នៅក្នុងនោះមិនមានវិធីសាស្រ្តតំឡើងជាក់លាក់ឡើយ ដរាបណាឧបករណ៍របស់អ្នកសក្តិសមនឹងតម្រូវការ ហើយដំណើរការភ្ជាប់ទៅកាន់ឧបករណ៍ Hotspot របស់អ្នកកាន់តែងាយស្រួល។ អត្ថបទខាងក្រោមនឹងបង្ហាញជូនអ្នកលម្អិត។
តម្រូវការ
ដើម្បីប្រើប្រាស់មុខងារ Instant Hotspot អ្នកនឹងត្រូវការឧបករណ៍ iOS មួយគ្រឿង ជាមួយនឹងគម្រោងទិន្នន័យចល័ត ដែលរួមបញ្ចូលទាំងសេវាកម្ម Hotspot។ ឧបករណ៍របស់អ្នកនឹងត្រូវដំណើរការប្រព័ន្ធ iOS 8.1 ឬខ្ពស់ជាងនេះ។ យោងតាមក្រុមហ៊ុន Apple ឧបករណ៍ដែលនឹងផ្តល់ជូននូវ Hotspot ទៅកាន់ឧបករណ៍ Apple ដទៃទៀត រួមមាន៖ iPhone 5 ឡើងទៅ iPad Pro, iPad ជំនាន់ទី 4 ឡើងទៅ iPad Air និង iPad Mini។ ចំណែកឧបករណ៍ដែលអាចភ្ជាប់ជាមួយ ឧបករណ៍ Cellular និងប្រើប្រាស់មុខងារ Instant Hotspot មានដូចជា៖ ទូរសព្ទ iPhone 5 ឡើងទៅ iPad Pro, iPad ជំនាន់ទី 4 ឡើងទៅ iPad Air, iPad Mini, iPod Touch ជំនាន់ទី 5 ឡើងទៅ MacBook 2015 ឡើងទៅ MacBook Pro 2012 ឡើងទៅ MacBook Air 2012 ឡើងទៅ Mac Mini 2012 ឡើងទៅ iMac 2012 ឡើងទៅ iMac Pro និង Mac Pro 2013។

ការតំឡើង

ដរាបណាអ្នកមានឧបករណ៍ ដូចបានរៀបរាប់ខាងលើ អ្នកនឹងត្រូវបាន Sign In ទៅក្នុងគណនេយ្យ iCloud ដូចគ្នា នៅគ្រប់ឧបករណ៍ទាំងនោះ ហើយការតំឡើងត្រូវបានធ្វើឡើងដោយ Apple។ អ្នកមិនចាំបាច់ភ្ជាប់ ឬផ្គូផ្គងអ្វីឡើយ។
ប៉ុន្តែបើសិនជាអ្នកជួបប្រទះនឹងបញ្ហា អ្នកអាចដោះស្រាយតាមវិធីខាងក្រោម៖
– បើក Bluetooth នៅលើឧបករណ៍ទាំងពីរ
– បើក Wi-Fi នៅលើឧបករណ៍ទាំងពីរ
– ពិនិត្យម្តងទៀត លើការប្រើប្រាស់ Apple ID ឬគណនេយ្យ iCloud តែមួយនៅលើឧបករណ៍ទាំងពីរ
– ប្រាកដថាគម្រោងសេវាកម្ម Wireless របស់អ្នកអនុញ្ញាតឱ្យប្រើប្រាស់ Hotspot

ការប្រើប្រាស់ Instant Hotspot

ដើម្បីតំឡើងការភ្ជាប់នៅលើ Mac អ្នកត្រូវចុចលើរូបសញ្ញា Wi-Fi នៅលើរបារ Menu។ បន្ទាប់មកអ្នកនឹងបានឃើញតារាងឈ្មោះបង្ហាញអំពី iPhone ឬ iPad ជាជម្រើសសម្រាប់ Personal Hotspot។ បន្ទាប់មកចុចលើឈ្មោះឧបករណ៍ណាមួយ ដើម្បីចាប់ផ្តើមដំណើរការមុខងារ Hotspot។

ការប្រើប្រាស់ឧបករណ៍ iOS ដទៃទៀត

អ្នកអាចប្រើប្រាស់មុខងារ Instant Hotspot ដោយចូលទៅក្នុង Setting បន្ទាប់មកចូលទៅក្នុង Wi-Fi ហើយស្វែងរកឧបករណ៍ iOS ណាមួយដែលអ្នកចង់ភ្ជាប់ នៅក្នុងតារាងដែលបានបង្ហាញ។ នៅពេលមុខងារ Instant Hotspot កំពុងដំណើរការប្រើប្រាស់ អ្នកនឹងបានឃើញរបារពណ៌ខៀវ នៅលើឧបករណ៍ iOS ដែលដើរតួជា Hotspot ដែលអនុញ្ញាតឱ្យអ្នកដឹងពីឧបករណ៍ដែលភ្ជាប់ជាមួយគ្នា។ ចុចលើរបារពណ៌ខៀវ និងអូសលើ Personal Hotspot ទៅរកពាក្យ OFF ដើម្បីផ្តាច់ការភ្ជាប់ទាំងអស់៕

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ម៉ាស៊ីនត្រជាក់ LG ឈ្នះពាន Top Edison Award

ដោយ: ដួងច័ន្ទ 8 AM, Monday, 06 May, 2019

ក្រុមហ៊ុន LG Electronic ត្រូវបានគេផ្តល់កិត្តិយសជាមួយនឹងការទទួលបានពានរង្វាន់ Gold Edison Award ឆ្នាំ 2019 ដែលជាពានរង្វាន់កិត្តិយសខ្ពស់ជាងគេ នៅក្នុងព...

អំណោយសម័យ បច្ចេកវិទ្យាទំនើប

ដោយ: ដួងច័ន្ទ 9 PM, Saturday, 18 Nov, 2017

ថ្ងៃនេះ ទំនើប សូមណែនាំអំណោយបែបបច្ចេវិទ្យាទំនើប សម្រាប់អ្នកធ្វើការពិចារណាទិញជូនមិត្តភក្តិ ជាពិសេសមិត្តភក្តិដែលចូលចិត្តភាពហ៊ឺហារ ដើរទាន់សម័យកាលជឿនលឿន...

Samsung បង្ហាញទូរទស្សន៍ 8K ទំហំយក្ស

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 23 Jan, 2019

ការដាក់បង្ហាញផលិតផលទូរទស្សន៍ 8K ទំហំ 85 inch របស់ក្រុមហ៊ុន Samsung គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ ក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំមួយនេះបានបង្ហាញផលិតផលទូរទ...

កត់ចំណាំទុក! វត្ថុ 8 យ៉ាង ដែលអ្នកមិនគួរ ដាក់ចូលក្នុងម៉ាស៊ីន បោកសម្លៀកបំពាក់

ដោយ: ភារុន 10 AM, Thursday, 14 Feb, 2019

ម៉ាស៊ីនបោកសម្លៀកបំពាក់ គឺជារបស់ដ៏អស្ចារ្យបំផុត ដែលជួយកម្ចាត់ភាពកខ្វក់ និងក្លិនអាក្រក់ ចេញពីសម្លៀកបំពាក់របស់អ្នក ដោយគ្រាន់តែអ្នកប្រមូលសម្លៀកបំពាក់ទា...

Tomnerb.Com - YouTube Channel