ចូលចិត្តទំនើប

មកដឹង ពីរបៀបធ្វើបច្ចុប្បន្នភាព Chromebook

ដោយ: ភារុន 8 AM, Sunday, 10 Mar, 2019

Chromebook គឺមានប្រជាប្រិយភាពខ្លាំងណាស់ ព្រោះវាមានតម្លៃថោកសមរម្យ ងាយស្រួលប្រើប្រាស់ និងដោយសារតែ Chrom OS មានភាពសាមញ្ញផងដែរ។ ដូចគ្នានឹងគ្រប់ប្រព័ន្ធប្រតិបត្តិការផ្សេងទៀតដែរ Chrom OS ក៏ទទួលបានបច្ចុប្បន្នភាព។ នេះគឺសំខាន់ណាស់ ពីព្រោះវានាំមកនូវការជួសជុលកំហុស និងការពង្រឹង Security លើសពីនេះអ្នកអាចរំពឹងថានឹងទទួលបានលក្ខណៈថ្មីមួយចំនួនបន្ថែម។

នៅក្នុងអត្ថបទខាងក្រោមនេះ យើងនឹងបង្ហាញប្រិយមិត្តអ្នកអានពីរបៀបធ្វើបច្ចុប្បន្នភាព Chromebook ។ មុននឹងយើងបង្ហាញអ្នក ពីរបៀបធ្វើបច្ចុប្បន្នភាព Chromebook សូមអ្នកប្រាកដថា វាបានភ្ជាប់ បណ្តាញ WiFi មិនមែនភ្ជាប់ជាមួយនឹងអ៊ីនធឺណិតចល័តនៅក្នុងទូរស័ព្ទដៃទេ។ ឥឡូវនេះ អ្នកអាចអនុវត្តតាមជំហានដ៏សាមញ្ញមួយចំនួនខាងក្រោមនេះ៖
1. ដំបូងចុចនៅលើ រូបថតគណនីរបស់អ្នក
2. បន្ទាប់មក ចុចរូបតំណាង Gear ដើម្បីចូលដំណើរការ Settings
3. ចុចរូបតំណាង Hamburger ដើម្បីបើកចូលម៉ីនុយ
4. ជ្រើសរើស About Chrome OS
5. ចុចពាក្យ Check សម្រាប់ធ្វើបច្ចុប្បន្នភាព ដែលស្ថិតនៅក្រោម Google Chrome OS
6. ប្រសិនបើអាចធ្វើបច្ចុប្បន្នភាពទៅបាន។ Chromebook របស់អ្នកនឹងអាចដោនឡូតវា ដោយស្វ័យប្រវត្តិបាន

ប្រសិនបើគ្មាន OS version ថ្មីទេ អ្នកនឹងមើលឃើញ Chromebook របស់អ្នក គឺត្រូវបានធ្វើបច្ចុប្បន្នភាព ដែលនៅផ្នែកខាងក្រោមនៃ Google Chrome OS។ នៅក្នុងផ្នែកដដែល នោះអ្នកនឹងអាចមើលឃើញ Version របស់ Chrome OS ដែលមាននាពេលបច្ចុប្បន្ននេះ។ អ្វីដែលបានរៀបរាប់ខាងលើនេះ គឺជារបៀបធ្វើបច្ចុប្បន្នភាព Chromebook ដ៏សាមញ្ញបំផុត ហើយវាមិនចាំបាច់ត្រូវធ្វើអ្វីច្រើនផងដែរ។

អត្ថបទអ្នកចង់អាន

សម្ភារៈ Smartphone ជួយឱ្យជីវិតកាន់តែរស់រវើក

ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018

នៅពេលអ្នកកាន់ទូរសព្ទ Smartphone អ្នកនឹងចាប់ផ្តើមគិតអំពី ការប្រើប្រាស់សម្ភារៈនានាជាគូនឹងវា។ តើអ្នកយល់យ៉ាងណាដែរ ចំពោះឧបករណ៍សាកថ្មគ្មានខ្សែ? ឬកញ្ចក់កា...

Vivo បង្ហាញគំរូទូរសព្ទថ្មី

ដោយ: ដួងច័ន្ទ 8 AM, Saturday, 26 Jan, 2019

ឆ្នាំ 2019 ប្រហែលជាឆ្នាំដែលផលិតផលទូរសព្ទចល័តបង្កប់ដោយភាពបត់បែនខ្ពស់ ប៉ុន្តែការ វិនិច្ឆ័យលើសេចក្តីប្រកាសមួយចំនួនចេញពីប្រទេសចិន ក្នុងរយៈពេលថ្មីៗនេះ វ...

Amazon Phone ស្មាតហ្វូត កាមេរ៉ា 6 ជុំវិញខ្លួន

ដោយ: ដាលីស 8 PM, Thursday, 21 May, 2015

បន្ទាប់ពីយើងបានឃើញទូរស័ព្ទ ដែលផលិតឡើង ព្រមជាមួយកាមេរ៉ាខាងក្រោយ 2 នៅលើ HTC One M8 ដែលជួយ​បង្កើនលក្ខ័ណ ក្នុងការថតរូបរួចមក ថ្ងៃនេះមានរូបភាពរបស់ Amazon...

LG Headphones ទៅដល់ស្ទុក Amazon ថ្ងៃទី២៧ នេះ

ដោយ: ស. លីង 2 PM, Sunday, 26 Feb, 2017

កាសត្រចៀក LG ដែលមាននាមថា TONE Platinum HBS-1100 Bluetooth Wireless Stereo Headphones នឹងធ្វើដំណើរទៅកាន់ស្ទុករបស់គេហទំព័រពិភពលោក ដ៏ល្បីល្បាញ Amazon ...

Tomnerb.Com - YouTube Channel