ចូលចិត្តទំនើប

មកដឹង! របៀបផ្ទេរទិន្នន័យគ្រប់យ៉ាង ពីទូរស័ព្ទ iPhone ទៅទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android

ដោយ: ភារុន 2 PM, Sunday, 27 Jan, 2019

អ្នកអាចផ្ទេរទិន្នន័យគ្រប់យ៉ាងពីទូរស័ព្ទ iPhone ទៅកាន់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android យ៉ាងដូចម្តេច? នេះសំណួរដែលកើតមាននៅពេលអ្នកសម្រេចចិត្តចង់ផ្លាស់ប្តូរការប្រើប្រាស់ពីទូរស័ព្ទ iPhone ទៅទូរស័ព្ទ Galaxy S ជាដើម។ ចំពោះបំណងនេះអ្នកគួរដឹងពីរបៀបផ្ទេរទិន្នន័យគ្រប់យ៉ាង ដោយមិនមានខូចខាតនូវទិន្នន័យរបស់អ្នក។ ដូច្នេះប៉ុន្មានរបៀបដូចខាងក្រោមនេះអ្នកអាចយកទៅអនុវត្តបាន៖
1. ដំណើរការកម្មវិធី MobileTrans៖ ដំបូងភ្ជាប់ស្មាតហ្វូនទាំងពីរជាមួយនឹងកុំព្យូរទ័រដោយខ្សែ USB។ បន្ទាប់មកអ្នកនឹងឃើញផ្ទាំងស្មាតហ្វូនទាំងពីរនេះលេចឡើង។

2. បន្ទាប់មកក៏នឹងមានផ្ទាំង Authorization ដែលជូនដំណឹងដល់អ្នក។ នៅពេលផ្ទាំង Allow USB Debugging លោតចេញមកអ្នកចុច OK នៅលើផ្ទាំងនេះហើយ ដូចនេះបានន័យថាអ្នកព្រមទទួល RSA key (នៅលើប្រព័ន្ធប្រតិបត្តិការ Android) ឬ ចុច ”Trust” ដើម្បីអនុញ្ញាតឱ្យកុំព្យូទ័ររបស់អ្នកអាចភ្ជាប់ជាមួយនឹងទូរស័ព្ទ iPhone។
3. អ្នកអាច Flip ស្មាតហ្វូន ប្រសិនបើវាស្ថិតនៅទីតាំងខុស។ ដូច្នេះ វាអាចអនុញ្ញាតឱ្យអ្នកធ្វើការផ្ទេរទិន្នន័យ ដែលអ្នកចង់។
4. អ្នកប្រហែលត្រូវបានស្នើរឱ្យ Uncheck ដោយចុចលើពាក្យ ”Encrypt iPhone backup” នៅក្នុង iTunes Setting របស់អ្នក។ អ្នកអាចធ្វើការផ្ទេរអ្វីៗគ្រប់យ៉ាង ហើយបន្ទាប់មកអ្នកអាចប្រហែលត្រូវបានស្នើរឱ្យ Recheck នៅលើ Encrypt backup Option ម្តងទៀត។ ចំណាំ៖ អ្នកក៏ត្រូវជ្រើសរើស Clear Data នៅក្នុងទូរស័ព្ទ iPhone មុននឹងធ្វើការផ្ទេរ។
5. នៅពេលដែលអ្នកភ្ជាប់ទំនាក់ទំនងទូរស័ព្ទទាំងពីរនេះបានត្រឹមត្រូវទាំងអស់ហើយ អ្វីដែលអ្នកត្រូវធ្វើ គឺពិនិត្យមើលនៅក្នុងប្រអប់នៅក្បែរ Data ដែលអ្នកចង់ផ្ទេរដូចជា៖ Contacts, Text messages, Calendar, Call Logs, Apps, Photos, Music និង Videos ជាដើម។ ជាធម្មតាអ្នកមិនអាចផ្ទេរ Apps ពីទូរស័ព្ទ iPhone ទៅកាន់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android បានទេ។
6. ចុច ”Start Copy” និងរង់ចាំ រហូតដល់វាដំណើរការ។ ហើយអាស្រ័យទៅលើចំនួននៃ Media ដែលមាននៅក្នុងទូរស័ព្ទចាស់របស់អ្នក។ ម្យ៉ាងទៀតដំណើរការប្រហែលត្រូវចំណាយពេលច្រើនម៉ោង ដូច្នេះអ្នកត្រូវប្រាកដថាថាមពលថ្មនៅក្នុងទូរស័ព្ទទាំងពីរនេះ គ្រប់គ្រាន់សម្រាប់ដំណើរការរហូតដល់ចប់រួចរាល់។
7. នៅពេលអ្នកបញ្ចប់ដំណើរការផ្ទេររួច អ្នកអាចដកចេញនូវការតភ្ជាប់នៃទូរស័ព្ទទាំងពីរនេះបានហើយ។

ប្រភព: androidpit ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Gadget ក្នុងផ្ទះថ្មីៗ សម្រាប់ឆ្នាំ 2018

ដោយ: ដួងច័ន្ទ 10 PM, Sunday, 17 Dec, 2017

ជិតឆ្លងចូលឆ្នាំ 2018 ហើយ តើអ្នកចង់បានសម្ភារៈប្រើប្រាស់ ក្នុងគេហដ្ឋានថ្មីៗដែរទេ? ថ្ងៃនេះ ទំនើប សូមបង្ហាញនូវសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន និងក្នុងផ្...

Google នាំយក Window 10 ទៅគាំទ្រដល់ Chromebook

ដោយ: ដួងច័ន្ទ 9 AM, Thursday, 16 Aug, 2018

អ្នកប្រហែលជាមិនចាំបាច់ប្រើប្រាស់ Pixelbook ទេ បើសិនជាអ្នកជាប្រិយមិត្តរបស់ Chromebook ដែលដំណើរការជាមួយប្រព័ន្ធ Window 10។ ក្រុមហ៊ុន XDA-Developer ...

កម្មវិធីកម្ចាត់មេរោគដ៏ល្អបំផុត សម្រាប់ស្មាតហ្វូន ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android

ដោយ: ភារុន 8 AM, Tuesday, 12 Feb, 2019

ក្រៅពីការលេងហ្គេម និងមើលភាពយន្ត ការរុករកព័ត៌មាននានា នៅលើអ៊ីនធឺណិត ក៏ជាភាពទាក់ទាញមួយផ្សេងទៀត ដែលត្រូវបានបង្កើតឱ្យមាននៅក្នុង ស្មាតហ្វូនប្រើប្រាស់ប្រព...

LG Electronics បានបង្ហាញផលិតផលស៊េរីថ្មីឆ្នាំ 2016 ក្មុងកម្មវិធីជប់លៀងប្រចាំឆ្នាំ LG VIP Night

ដោយ: WangSang 12 AM, Wednesday, 13 Jul, 2016

កាលពី ថ្ងៃទី 7 ខែ កក្កដា ឆ្នាំ 2016 ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនដៃគូរយុទ្ធសាស្ត្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា បានរៀ...

Tomnerb.Com - YouTube Channel