ចូលចិត្តទំនើប

ចង់បង្កើនល្បឿន នៅលើទូរស័ព្ទ Samsung Galaxy S9 មែន ប្រើវិធីនេះ!!!

ដោយ: ភារុន 9 AM, Saturday, 30 Mar, 2019

ទូរស័ព្ទ Samsung Galaxy S9 គឺជាស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលមានភាពល្បីល្បាញបំផុត ប្រចាំឆ្នាំដែលចេញម៉ូដែលនេះជាលើកដំបូង ដែលមានដៃគូរប្រកួតប្រជែងរបស់ខ្លួនដូចជា Google Pixel 3 ជាដើម។ ខណៈពេលដែលស្មាតហ្វូនម៉ូដែលនេះ កំពុងមាននិន្នាការធ្លាក់ចុះល្បឿននៃការប្រើប្រាស់អស់ជាច្រើនខែ ដោយសារតែភាគច្រើននៃអ្នកប្រើប្រាស់ទូរស័ព្ទ Galaxy S9 និង S9+ ជាច្រើន បានត្អូញត្អែរថា ស្មាតហ្វូនរបស់ពួកគេកំពុងមានភាពយឺតយ៉ាវ ជាងម៉ូដែលផ្សេងៗទៀតនៅក្នុងស្រឡាយទូរស័ព្ទ Galaxy S ។ ដូចនេះអ្នកប្រើប្រាស់ទាំងអស់ គួរដឹងពីរបៀបបង្កើនល្បឿនរបស់វា ជាមួយនឹងវិធីដ៏សាមញ្ញ មួយចំនួន រួមមាន៖
1. បិទកម្មវិធីទាំងអស់ និង Restart ទូរស័ព្ទ
ឥឡូវនេះ ដោយសារតែទូរស័ព្ទ Galaxy S9 ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Qualcomm Snapdragon ចុងក្រោយបំផុត។ ដូច្នេះដើម្បីបង្កើនល្បឿននៅលើទូរស័ព្ទម៉ូដែលនេះ អ្នកអាចសាកល្បងបិទកម្មវិធីទាំងអស់ និង Restart ទូរស័ព្ទរបស់អ្នក ដើម្បីមើលថាតើល្បឿនមានភាពប្រសើរឡើងជាងមុនហើយឬនៅ?

2. បើកចូលទៅកាន់ Safe Mode នឹង Scan ដោយឆ្លងកាត់ App

ដំបូងបិទទូរស័ព្ទរបស់អ្នក ដោយចុច និងសង្កត់ប៊ូតុង Power >> រង់ចាំប៉ុន្មានវិនាទី រួចចុច និងសង្កត់ប៊ូតុង Power ម្តងទៀតបន្ទាប់ពីឃើញឡូហ្គូ Samsung លេចឡើង បានន័យថាទូរស័ព្ទនឹងដំណើរការហើយ >> ចុចប៊ូតុងកម្រិតសម្លេងភ្លាម ខណៈពេលលែងប៊ូតុង Power ដើម្បីបង្ខំទូរស័ព្ទ ឱ្យចូលទៅក្នុង Safe Mode >> វាទំនងជាត្រូវចំណាយពេល 2-3វិនាទី មុនពេលទូរស័ព្ទរបស់អ្នក បញ្ចប់ដំណើរការ Restart និងបង្ហាញរូបតំណាង Safe Mode នៅជ្រុងខាងឆ្វេងអេក្រង់។

3. បង្កើនការផ្លាស់ប្តូរខ្លះៗនៅក្នុង Developer Mode

ដំបូងបើកចូលទៅក្នុង Settings >> About >> អូសស្វែងរកជម្រើស Software Information និងប៉ះលើវា >> អូសស្វែងរកជម្រើស ឈ្មោះ Build Number >> ចាប់ផ្តើមវាយបញ្ចូល Text ដែលសរសេរពាក្យ Build Number ឱ្យបាន7 ដងយឺតៗ >> ខណៈពេលនោះទូរស័ព្ទរបស់អ្នក នឹងចូលទៅក្នុង Developer Mode ។ បន្ទាប់មកអ្នកត្រូវចាកចេញពី Page ហើយចូលទៅ Home Page នៃកម្មវិធី Settings និងរក្សាអូសស្វែងរករហូតដល់រកឃើញជម្រើស Developer ហើយចុចលើវា។

4. លុបកម្មវិធី មួយចំនួន ដើម្បីបង្កើនទំហំអង្គចងចាំនៅផ្នែកខាងក្នុងនៃទូរស័ព្ទ

ដំបូងចូលទៅក្នុង Settings >> Management >> ប៉ះលើឃ្លាំងផ្ទុក >> មើលទៅលើទំហំ កន្លែងទំនេរ និងបញ្ជីរបស់កម្មវិធី ដែលពួកវាមាន។ បន្ទាប់មកប្រមូលកម្មវិធី ដែលបានតំឡើង នឹងផ្លាស់ប្តូរពួកវាទៅក្នុង កាត SD ឬក៏អ្នកអាចពិចារណាលុបកម្មវិធីទាំងនេះចេញតែម្តង ប្រសិនបើអ្នកមិនធ្លាប់បានប្រើប្រាស់កម្មវិធីទាំងនេះ ឬក៏ ពួកវាមិនសូវសំខាន់។

5. Clear អ្វីគ្រប់យ៉ាងដែលបានផ្ទុក នៅក្នុង Cache Partition

ដំបូងអ្នកត្រូវបិទទូរស័ព្ទ >> សង្កត់ប៊ូតុងប្តូរកម្រិតសម្លេង បន្ទាប់មកចុចប៊ូតុង Home និងប៊ូតុង Power ឱ្យជាប់ប្រហែលជា 2-3វិនាទី >> ទូរស័ព្ទនឹងចាប់ផ្តើម Start up ហើយនៅពេលឡូហ្គូ Android បង្ហាញចេញមក ត្រូវលែងប៊ូតុងទាំងអស់ >> ទូរស័ព្ទក៏នឹងបង្ហាញម៉ីនុយ Android System Recovery >> អូសចុះក្រោម និងចូលទៅកាន់ Option៖ Wipe Cache Partition ដោយប្រើប្រាស់ Key កម្រិតសម្លេងចុះក្រោម >> ប្រើប៊ូតុង Power ដើម្បីបញ្ជាក់ការជ្រើសរើសរបស់អ្នក >> ហើយអេក្រង់ ក៏នឹងបង្ហាញការស្នើរនេះម្តងទៀត ដើម្បីបញ្ជាក់ជម្រើសរបស់អ្នកម្តងទៀត ដូច្នេះអ្នកត្រូវចុចលើប៊ូតុង Power ដើម្បីអនុញ្ញាតឱ្យដំណើរការ Wipe Cache Partition (សម្អាតឃ្លាំងផ្ទុកទិន្នន័យ) >> ជាចុងក្រោយ ចាប់ផ្តើមប្រព័ន្ធនៅក្នុងទូរស័ព្ទសារជាថ្មីឡើងវិញម្តងទៀត ជាមួយនឹងការចុចប៊ូតុង Power ហើយត្រូវរង់ចាំប៉ុន្មានវិនាទី រួចហើយចាប់ដំណើរការទូរស័ព្ទតាមធម្មតា។

6. Reset នៅលើ Factory នៅក្នុង Settiongs

ការ Reset នៅលើ Factory ទំនងជាត្រូវបាត់បង់ទិន្នន័យទាំងអស់ រួមមាន សារ SMS, រូបភាប, ឯកសារដែលបានរក្សាទុកនិងប្រវត្តិក្នុងការហៅទូរស័ព្ទចេញ…ជាដើម ដូច្នេះអ្នកត្រូវប្រាកដថា បានបម្រុងទុកអ្វីៗទាំងអស់នេះជាមុនសិន។ តិចនិចក្នុងការ Reset នៅលើ Factory គឺដំបូងចូលទៅកាន់ Settings >> General Management >> ប៉ះចូលទៅក្នុងម៉ីនុយ Reset >> ស្វែងរកពាក្យ Factory Data Reset បន្ទាប់មកចុចលើពាក្យ Delete All function >> អ្នកគួរបញ្ចូល គំរូសម្ងាត់របស់អ្នកដូចជា ស្នាមម្រាមដៃ ឬក៏ លេខ/ពាក្យសម្ងាត់ ដើម្បីបញ្ចប់ដំណើរការ Master Reset បានជោគជ័យ >> ខណៈពេលនោះទូរស័ព្ទរបស់អ្នក នឹង Restart ដោយស្វ័យប្រវត្តិ ទៅកាន់អេក្រង់ Home ហើយ។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

FITT360 កាមេរ៉ាក្រវ៉ាត់ក 360ដឺក្រេ ដំបូងគេបង្អស់

ដោយ: Belle 7 PM, Wednesday, 24 Jan, 2018

ប្រិយមិត្តទំនើបទាំងអស់ អាចនឹងដឹងហើយថា ប្រឌិតភាពនៃកាមេរ៉ាវិវឌ្ឍទៅមុខ កាន់តែអស្ចារ្យ រូបរាងល្អប្លែកភ្នែក ផ្ដិតយករូបភាពកាន់តែច្បាស់ និងផ្ដល់ភាពងាយស្រួ...

ZenPad 7 និង 8 ធេប្លែត ថ្មីបំផុតពី Asus

ដោយ: ដាលីស 10 AM, Saturday, 30 May, 2015

នៅលើទីផ្សារ Android ទោះជា Asus មានស្មាតហ្វូនដូចជា ZenFone និងធេប្លែតដូចជាពួក FonePad, MemoPad ឬផ្សេងៗទៀតស្រាប់ហើយ តែក៏នៅមានព័ត៌មានរបូតចេញមកទៀតដែរថា...

កម្មវិធីកែរូប លើ Android

ដោយ: ដួងច័ន្ទ 10 PM, Monday, 06 Nov, 2017

ការកែរូបភាព ជាអ្វីដែលអ្នកចូលចិត្តថតរូបតែងមាន ដើម្បីឱ្យរូបភាពរបស់អ្នកកាន់តែស្រស់ស្អាត និង ទាក់ទាញ។ ខាងក្រោមនេះជាកម្មវិធីកែរូបភាព សម្រាប់ប្រើប្រាស់ជា...

Hyundai និង Kia នឹងបំពាក់បន្ទះសូឡាលើរថយន្ត

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 06 Nov, 2018

បន្ទះសូឡានៅលើរថយន្ត មិនមែនអភិរក្សសម្រាប់ដែលម៉ាកសញ្ញារថយន្តប្រណិត ឬរថយន្តសម្រាប់ធ្វើការពិសោធន៍ប៉ុណ្ណោះទេ។ ក្រុមហ៊ុន Hyundai និង Kia បានដាក់ចេញនូវគម្...

Tomnerb.Com - YouTube Channel