ចូលចិត្តទំនើប

វីធីផ្ញើសារសម្ងាត់នៅលើ Gmail

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Jun, 2019

ក្រុមហ៊ុន Google បានណែនាំឱ្យស្គាល់នូវមុខងារថ្មី Confidential Mode សម្រាប់កម្មវិធី Gmail កាលពីឆ្នាំ 2018។ វាជា Setting មួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ដែលមានគណនេយ្យផ្ទាល់ខ្លួន អាចផ្ញើសារ ដែលមានកាលកំណត់ ដែលសារប្រភេទនេះអាចការពារមិនឱ្យអ្នកទទួលចម្លងខ្លឹមសារ បញ្ជូនសារបន្តទៅកាន់អ្នកដទៃ ឬទាញយកសារបាន។

វាបានស្ថិតនៅក្នុងព័ត៌មានជាថ្មីម្តងទៀត ដោយសារអ្នកប្រើប្រាស់ G Suite ដែលប្រើប្រាស់កម្មវិធី Gmail នៅពេលបំពេញការងារ នឹងមានលទ្ធភាពប្រើប្រាស់ Confidential Mode បានដែរ ចាប់ពីថ្ងៃទី 25 ខែមិថុនា តទៅ។ មុខងារនេះនឹងត្រូវបានផ្លាស់ប្តូរដោយស្វ័យប្រវត្តិ។ អ្នកគ្រប់គ្រងទាំងអស់នឹងមានលទ្ធភាពក្នុងការបិទការផ្លាស់ប្តូរ បើសិនជាពួកគេចង់។ នេះមានន័យថា អ្នកនឹងមានលទ្ធភាពប្រើប្រាស់មុខងារនេះ បើសិនជាក្រុមហ៊ុនរបស់អ្នកប្រើប្រាស់ Gmail ដែលនឹងមានសារៈសំខាន់យ៉ាងពិសេសសម្រាប់អ្នកធ្វើអាជីវកម្ម ដែលមានតម្រូវការផ្ញើឯកសារសំខាន់ៗ។
អ្នកអាចប្រើប្រាស់ Confidential Mode នៅលើ Desktop ឬតាមរយៈ Gmail App នៅលើទូរសព្ទដៃ ដែលអ្នកនឹងត្រូវដំណើរការ Confidential Mode នៅគ្រប់ពេលអ្នកផ្ញើសារម្តងៗ។


ខាងក្រោមនេះគឺជាវិធីសម្រាប់ដំណើរការមុខងារនេះ៖
នៅក្នុង Browser
ចូលទៅកន្លែងរៀបចំសរសេរសារថ្មី
ស្វែងរករូបសញ្ញានាឡិកាចាក់សោរនៅជ្រុងខាងស្តាំនៃប៊ូតុង Send ហើយចុចលើរូបសញ្ញានោះ
ផ្ទាំង Pop-Up មួយនឹងលេចឡើង ដែលអនុញ្ញាតឱ្យអ្នកកំណត់ប៉ារ៉ាម៉ែត្រ សម្រាប់រយៈពេលដែលអ្នកចង់ឱ្យអ្នកទទួលសារអាចចូលទៅកាន់សាររបស់អ្នក មុនពេលដែលវាផុតកាលកំណត់
បើសិនជាអ្នកចង់បានស្រទាប់សនិ្តសុខបន្ថែម អ្នកក៏អាចទាមទារឱ្យអ្នកទទួលសារ បញ្ចូលលេខកូដ ដែលនឹងផ្ញើទៅកាន់លេខទូរសព្ទរបស់អ្នកទទួល
ការជូនដំណឹងមួយ ថាសាររបស់អ្នកត្រូវបានបញ្ជូននៅក្នុង Confidential Mode នឹងលេចឡើងនៅលើផ្នែកខាងក្រោមនៃសាររបស់អ្នក។
នៅលើទូរសព្ទដៃ
ជំហាននៃការអនុវត្តភាគច្រើនដូចគ្នា ប៉ុន្តែសមាសភាពមួយចំនួនស្ថិតនៅលើទីតាំងខុសពីអ្វីដែលអ្នកបានឃើញនៅលើ Browser។ ដំណើរការប្រើប្រាស់មានទម្រង់ដូចគ្នាទាំងនៅលើប្រព័ន្ធ IOS និង ANDROID។
ចូលទៅកាន់កន្លែងសរសេរសារថ្មី
ចុចលើសញ្ញាចុចបញ្ឈរ 3 គ្រាប់ នៅផ្នែកខាងលើជ្រុងខាងស្តាំ នៃផ្ទាំង App បន្ទាប់មកចុចលើ Confidential Mode
អ្នកនឹងទទួលបានជម្រើសសម្រាប់ការកំណត់រយៈពេលដែលសាររបស់អ្នកអាចអានបានដោយអ្នកទទួល ហើយវាក៏អាចការពារបន្ថែមដោយប្រើប្រាស់លេខសម្ងាត់ផងដែរ
នៅពេលអ្នកកែសម្រួល Setting រួចរាល់ហើយ សារដែលត្រូវបានបញ្ជូនចេញនៅក្នុង Confidential Mode នឹងបង្ហាញជា Window តូចមួយ នៅផ្នែកខាងក្រោម ដែលបង្ហាញលម្អិតអំពីរយៈពេលដែលសារនោះនឹងត្រូវបង្ហាញ មុនពេលវាហួសកាលកំណត់៕

អត្ថបទអ្នកចង់អាន

Gadget ប្លែកៗជំនួយ ដល់ការវាយអត្ថបទ

ដោយ: ដួងច័ន្ទ 11 PM, Monday, 04 Sep, 2017

ចូលចិត្តផ្ញើសារ តាមទូរសព្ទដៃមែនទេ? អញ្ចឹង នាំគ្នាមកស្គាល់ Gadget សម្រាប់ជាជំនួយដល់ការ វាយអត្ថបទសារ កាន់តែងាយស្រួល និងឆាប់រហ័ស។ Brolly Texting Umbre...

Android Camera ដ៏តូច សម្រាប់អ្នកចូលចិត្តថតរូប

ដោយ: ដួងច័ន្ទ 4 PM, Sunday, 07 Jan, 2018

តើអ្នកធ្លាប់ស្រមៃចង់បានកាមេរ៉ា ដ៏តូចមួយ ដែលអ្នកអាចពាក់ជាប់ខ្លួនបានគ្រប់ទីកន្លែងដែរ ឬទេ? ពេលនេះក្តីស្រមៃរបស់អ្នក បានក្លាយជាការពិតហើយ ជាមួយនឹងកាមេរ៉ា...

មុខងារពិសេសៗទាំង 5 របស់ Galaxy S10

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Apr, 2019

ទូរសព្ទដៃម៉ូដែល Galaxy S10, S10E និងម៉ូដែល S10 Plus គឺជាម៉ូដែលថ្មីទាំង 3 ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទីផ្សារ។ ពួកវាជាប្រភេទទូរសព្...

Asus យកគន្លឹះច្នៃម៉ូដ តាមម៉ូដរថយន្ត BMW

ដោយ: ដួងច័ន្ទ 7 AM, Wednesday, 15 May, 2019

ជាមួយនឹងផលិតផល Notebook ម៉ូដែល ROG Strix II ក្រុមហ៊ុន Asus នៅទីបញ្ចប់បានផ្តល់ឱ្យយើងនូវអេក្រង់ដែលមានទំហំ Bezel ដ៏ស្តើង។ នាពេលនេះ ក្រុមហ៊ុនមួយនេះបានយ...

Tomnerb.Com - YouTube Channel