ចូលចិត្តទំនើប

តោះ! មកដឹងពីរបៀប Screenshot នៅលើកុំព្យូទ័រ

ដោយ: ភារុន 4 PM, Friday, 10 May, 2019

ការ Screenshot នៅលើកុំព្យូរទ័រ គឺជាវិធីដ៏ងាយស្រួលក្នុងការចែករំលែករឿងគ្រប់ប្រភេទដូចជា ការចែករំលែកនូវអ្វីដែលអ្នកចាប់អារម្មណ៍នៅលើប្រព័ន្ធអ៊ីនធឺណិត ឬក៏ អ្នកចង់បង្ហាញការគាំទ្របច្ចេកវិទ្យា ដែលអ្នកកំពុងមើល…ជាដើម។ ម្យ៉ាងទៀត មានវិធីច្រើនណាស់ក្នុងការ Screenshot នៅលើកុំព្យូទ័រ។

• ប៉ុន្តែមុននឹងប្រើវិធីខាងក្រោមនេះ សូមកំណត់ Key «Print Screen» នៅលើកុំព្យូទ័ររបស់អ្នកសិន
ជាធម្មតានៅលើ Keyboard នៃកុំព្យូទ័ររបស់អ្នកគួរតែមានប៊ូតុង «Print Screen» ដែលត្រូវបានគេសរសេរជាអក្សរកាត់ដូចជា «PrtSc» ហើយវាក៏អាចជាមុខងារទីពីរនៃ Key ដូច្នេះអ្នកប្រហែលជាត្រូវប្រើ Key «Fn» នៅលើ Keyboard នៃកុំព្យូទ័ររបស់អ្នក ម្យ៉ាងទៀត នៅពេលអ្នកកំណត់ Key «Print Screen» អ្នកក៏ត្រូវចុចលើ Key «Fn» ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការ Screenshot នៅលើកុំព្យូទ័រ។
1. Capture នៅលើអេក្រង់ទាំងមូល
• ចុចលើ Key «Print Screen» ឬក៏ជំនួសដោយ «Alt + Print Screen» ដើម្បី Capture អាច Active នៅលើ Window របស់អ្នកបាន ហើយនៅពេលនោះកុំព្យូទ័ររបស់អ្នកនឹង Screenshot អេក្រង់ទាំងមូលភ្លាមៗ។
• Paste «Capture Screenshot» នៅកន្លែងដែលអ្នកចង់បាន ដោយគ្រាន់តែ Paste រូបភាពទាំងនេះទៅក្នុង Chat ឬ Email របស់អ្នក ជាការស្រេច។

2. Capture នៅលើអេក្រង់ទាំងមូល ដោយផ្ទាល់ទៅក្នុង File

• ចុចលើ Windows Key + Print Screen ឬក៏ជំនួសដោយបន្ថែម Key «Alt» ដើម្បីរួមបញ្ចូល Key ក្នុងការរក្សាទុក Screenshot ឱ្យបានឆាប់រហ័ស សម្រាប់ Capture អាច Active នៅលើ Window របស់អ្នក។ បន្ទាប់មក Windows នឹងរក្សាទុកនៅក្នុង File ដោយធ្វើតាមលំនាំដើម ហើយវានឹងលេចឡើងនៅក្នុងកុំព្យូទ័ររបស់អ្នកតាម ជំហាន PC > Pictures > ផ្នែក Screenshots Folder File ។
• នៅពេលអ្នកអនុវត្តន៍ Perform លើអេក្រង់ដើម្បីចាប់យក Active នៅលើ Windows ប៉ុន្តែវាប្រហែលជាមិនទាន់អាចចូលទៅក្នុង Folder នៅឡើយទេ។ នៅក្នុងករណីនេះ អ្នកនឹងមើលឃើញ Capture ចូលទៅក្នុងកុំព្យូទ័ររបស់អ្នកតាម ជំហាន PC > Video > ផ្នែក Captures File។ បន្ទាប់អ្នកនឹងមើលឃើញកន្លែងរក្សាទុក Screenshot របស់អ្នកហើយ។

3. Capture ត្រឹមតែមួយផ្នែកនៃអេក្រង់

ជាធម្មតា Windows 10 មាន Tools ពីរដែលអាចជួយអ្នកឱ្យ Screenshot នៅលើកុំព្យូទ័រ។ ទីមួយ៖ Snipping Tool (ប៉ុន្តែក្រុមហ៊ុន Microsoft មានគម្រោងជំនួសវា ដោយកម្មវិធី Snip & Sketch ដែលអនុវត្តន៍នូវមុខងារដូចគ្នា)។ ដូច្នេះ ដំណើរការកម្មវិធី Snip & Sketch ត្រូវធ្វើតាមជំហាន៖
– អ្នកអាចវាយ «Snip & Sketch» នៅក្នុងរបារស្វែងរក Windows 10 ដើម្បីស្វែងរកកម្មវិធីនេះ និងបើកដំណើរការវាផងដែរ។
– នៅផ្នែកខាងឆ្វេងនៃ «Snip & Sketch» សូមចុចប៊ូតុង «New» ខណៈពេលនោះការបង្ហាញនៃអេក្រង់របស់ កុំព្យូទ័រនឹងចាប់ផ្តើមងងឹត ហើយវាក៏នឹងផ្តល់នូវ Options នៅផ្នែកខាងលើនៃអេក្រង់ ហើយប្រសិនបើអ្នកចង់ ពន្យាការ Screenshot អ្នកអាចចុចនៅលើសញ្ញាព្រួញជាប់នឹងប៊ូតុង «New» ជំនួសវិញ។
– ចុច និងអូសដើម្បីគូរប្រអប់នៅជុំវិញ ផ្នែកនៅលើអេក្រង់ ដែលអ្នកចង់ Capture (អ្នកក៏អាចគូរចន្លោះ Capture នៅក្នុងកន្លែងទំនេរ ដោយជ្រើសរើស Freeform option ពីប៊ូតុងខាងលើនៃ Capture Screen ផងដែរ)។

ដូចគ្នាផងដែរ ជាមួយនឹងតិចនិច Screenshot ដំបូង ដែលយើងបានរំលងហួស។ វិធីសាស្រ្តនេះនឹង Capture Screenshot និងបន្ថែមវាទៅក្នុង Clipboard ។ ម្យ៉ាងទៀត Snip & Sketch នឹងបង្ហាញឱ្យឃើញ Screenshot ថ្មីរបស់អ្នកភ្លាមៗនៅក្នុងកម្មវិធី ហើយក៏អនុញ្ញាតឱ្យអ្នកកែសម្រួលវាភ្លាមៗ នឹងរក្សាទុកវានៅក្នុង File ។

ម្យ៉ាងទៀត ប្រសិនបើអ្នកចង់បន្ថែម Screenshot ឱ្យបានឆាប់រហ័សជាមួយនឹងកម្មវិធី Snip & Sketch សម្រាប់ Version ថ្មីរបស់ Windows 10 គឺអ្នកអាចប្រើ Keyboard Shortcut «Shift + Windows Key + S» ដើម្បីបញ្ចូលទៅក្នុង Capture Mode ។

ប្រភព: techradar ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

Baidu Antivirus 2015 ប្រសិទ្ធភាពខ្លាំង ហើយលឿន

ដោយ: ដាលីស 4 PM, Saturday, 11 Apr, 2015

“Baidu” អ្នកនាំមុខខាងស៊ើចអេនជិន លំដាប់ពិភពលោកមកពីប្រទេសចិន អ្នកអភិវឌ្ឍផលិតផលលើកុំព្យូទ័រ វេប​សាយ និងទូរស័ព្ទដៃ បានបង្ហាញប្រូក្រាមការពារមេរោគស៊េរីថ្...

LG G5 SE មានវត្តមាននៅក្នុងទីផ្សារកម្ពុជាយេីងហេីយ!

ដោយ: ម៉ូនី 1 AM, Thursday, 16 Jun, 2016

ក្រុមហ៊ុន GGear ដែលជាក្រុមហ៊ុននាំចូលទូរស័ព្ទដៃ ម៉ាក LG ផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជាបាននាំចូលទូរស័ព្ទដៃស្មាតហ្វូនស៊េរីថ្មី ក្រោយពីមានការទទឹ្ទមរងចាំ...

ទូរទស្សន៍ Samsung ស៊េរីឆ្នាំ 2019 អាចដំណើរការជាមួយកុំព្យូទ័របាន

ដោយ: ដួងច័ន្ទ 8 AM, Thursday, 03 Jan, 2019

ផលិតផលទូរទស្សន៍ Smart TV របស់ក្រុមហ៊ុន Samsung ម៉ូដែលថ្មីឆ្នាំ 2019 និងម៉ូដែលខ្ពស់ៗជាងនេះ នឹងត្រូវផលិតឡើងជាមួយសមត្ថភាពគ្រប់គ្រង និងដំណើរការកម្មវិធី...

Microwave ឆ្លាតវៃ សម្រាប់មេផ្ទះទាន់សម័យ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 19 Feb, 2019

ថ្ងៃនេះ ទំនើប សូមណែនាំស្រ្តីមេផ្ទះនូវផលិតផល Microwave ដ៏ឆ្លាតវៃ ពីក្រុមហ៊ុន LG ម៉ូដែល NeoChef Smart Inverter ដែលនឹងជួយធ្វើឱ្យការចម្អិនម្ហូបអាហាររបស...

Tomnerb.Com - YouTube Channel