ចូលចិត្តទំនើប

វិធីការពារព័ត៌មាននៅលើ YouTube

ដោយ: ដួងច័ន្ទ 8 AM, Thursday, 25 Apr, 2019

YouTube បានក្លាយជាកម្មវិធីដ៏ពេញនិយមមួយ និងជាផ្នែកដ៏ពិសេសមួយនៃពិភព Online ប៉ុន្តែវាក៏ជាទីកន្លែងដែលព័ត៌មានសម្ងាត់របស់អ្នកជួបប្រទះនឹងបញ្ហាដែរ។ ទម្លាប់នៃការទស្សាវីដេអូរបស់អ្នកអាចនឹងបើកចំហរទៅកាន់ពិភពលោក ព្រមគ្នាជាមួយការចូលចិត្ត និងមិនចូលចិត្តរបស់អ្នក។ បើសិនជាអ្នកបង្កើត និងបង្ហោះវីដេអូ អ្នកអាចនឹងបញ្ចេញព័ត៌មានផ្ទាល់ខ្លួនដោយអចេតនា ដូចជាអាសយដ្ឋាន ឬលេខទូរសព្ទរបស់អ្នកជាដើម។ នៅក្នុងអត្ថបទខាងក្រោមនេះ ទំនើប នឹងបង្ហាញអ្នកអំពីវិធីការពារព័ត៌មានសម្ងាត់របស់អ្នក នៅពេលប្រើប្រាស់លើវេបសាយវីដេអូដ៏ពេញនិយមនេះ។ ការណែនាំខាងក្រោម ប្រើប្រាស់សម្រាប់កម្មវិធី YouTube នៅលើគេហទំព័រ និងនៅលើ App ក្នុងទូរសព្ទដៃ។

លាក់បាំងឧបសម្ព័ន្ធវីដេអូ
ចាប់ផ្តើមជំហានដំបូងជាមួយការគ្រប់គ្រងព័ត៌មានដ៏សំខាន់ធំៗចំនួនពីរ គឺទម្លាប់នៃការទស្សនា និងការចូលចិត្ត។
-នៅលើគេហទំព័រ៖
-ចូលទៅកាន់ទំព័រ YouTube ហើយចុចលើរូបសញ្ញា avatar របស់អ្នក ហើយជ្រើសយក Setting បន្ទាប់មកចុចលើ Privacy
-ផ្ទាំងមួយនឹងបង្ហាញអំពីវីដេអូដែលអ្នកចូលចិត្ត ការភ្ជាប់បណ្តាញរបស់អ្នក និងតារាង Playlist ដែលបានរក្សាទុក។ សមាសភាពទាំងអស់នេះអាចកំណត់ឱ្យបង្ហាញទៅកាន់ពិភពលោក ឬកំណត់ឱ្យបានឃើញតែអ្នកម្នាក់គត់
-អ្នកត្រូវដាក់សញ្ញា Check នៅក្នុងប្រអប់ដែលនៅក្បែរនឹងផ្នែកនីមួយៗ ដែលអ្នកចង់រក្សាការសម្ងាត់ បន្ទាប់មកចុចលើ Save។
-នៅលើទូរសព្ទដៃ
-នៅលើ YouTube App អ្នកត្រូវចុចលើរូបសញ្ញា Avatar របស់អ្នកនៅផ្នែកខាងលើជ្រុងខាងស្តាំ បន្ទាប់មកជ្រើសយក My Channel។
-ចុចលើរូបសញ្ញាគ្រឿងចក្រនៅខាងស្តាំឈ្មោះរបស់អ្នក
-នៅពីក្រោម Privacy អ្នកនឹងអាចចុចជ្រើសយកបើក និងបិទសមត្ថភាពរក្សាវីដេអូដែលអ្នកចូលចិត្ត ការភ្ជាប់បណ្តាញ ឬការរក្សាទុកតារាង Playlist ជាព័ត៌មានសម្ងាត់បាន។

បិទ ឬរៀបចំការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន
Google រក្សាការតាមដានវីដេអូនៅលើ YouTube ដែលអ្នកបានទស្សនា ហើយវាប្រើប្រាស់ព័ត៌មាននោះ ក្នុងការនាំមកជូនអ្នកនូវការផ្សាយពាណិជ្ជកម្មសម្រាប់អ្នក។ ប៉ុន្តែបើសិនជាអ្នកមិនចង់ឱ្យវាធ្វើការតាមដាន អ្នកអាចបិទមុខងារនេះបាន។ បើសិនជាអ្នកមិនប្រកាន់ចំពោះការផ្សាយពាណិជ្ជកម្ម ប៉ុន្តែចង់រក្សាការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន អ្នកអាចលុបព័ត៌មានខ្លះចោល ដែល Google មានទាក់ទងនឹងចំណូលចិត្តរបស់អ្នក ឧទាហរណ៍ចំណូលចិត្តផ្នែកតន្រ្តីជាដើម។
-នៅលើគេហទំព័រ
-ជ្រើសយក Setting បន្ទាប់មក Privacy ហើយចុចលើតំណភ្ជាប់ Google Ads Setting នៅក្នុង Ads Based on My Interest។
-ដើម្បីបិទ អ្នកត្រូវរំកិល Slider នៅក្នុង Ad Personalization ទៅរក Off (សូមសម្គាល់ថា ករណីនេះក៏នឹងបិទមុខងារតាមដានដទៃទៀតនៅក្នុងសេវាកម្ម Google ដូចជា Search ជាដើម)
-បើសិនជាអ្នកចង់រៀបចំការកំណត់ការផ្សាយពាណិជ្ជកម្ម អ្នកត្រូវអូសចុះក្រោមទៅរក How Your Ads are Personalized។ បន្ទាប់មកជ្រើសយកផ្នែកណាមួយដែលអ្នកមិនចង់ឱ្យ Google ដឹងពីអ្នក
-នៅលើផ្ទាំងដែលបានលេចឡើង អ្នកត្រូវចុច Turn Off។ អ្នកនឹងមិនអាចបិទព័ត៌មានអំពីអាយុ និងភេទរបស់អ្នកបានឡើយ។
-នៅលើទូរសព្ទដៃ
-នៅក្នុង YouTube App អ្នកត្រូវចុចលើ Library នៅផ្នែកខាងក្រោមនៃផ្ទៃអេក្រង់ បន្ទាប់មកចុច History ហើយចុចលើសញ្ញា Menu ហើយជ្រើសយក History Controls
-ចុចលើ Manage all activity ហើយចេញពីផ្ទាំងដែលលេចឡើង ចុចលើសញ្ញា Menu នៅខាងស្តាំផ្នែក Search ហើយជ្រើសយក Other Google Activity។
-អូសចុះមកក្រោមទៅរក Google Ads Setting ហើយចុចលើ Manage Ads Settings អ្នកនឹងទៅកាន់ទំព័រមួយដែលអនុញ្ញាតបិទ ឬកែតម្រូវការផ្សាយពាណិជ្ជកម្ម។

លុបចោលប្រវត្តិទស្សនា និងស្វែងរក
នៅពេលអ្នក Sign in ទៅក្នុងគណនេយ្យ Google របស់អ្នក កម្មវិធី YouTube រក្សាការតាមដានលើវីដេអូដែលអ្នកបានទស្សនា និងប្រវត្តិនៃការស្វែងរករបស់អ្នក។ អ្នកអាចលុបចោលប្រវត្តិទាំងនោះចេញបាន។
-នៅលើគេហទំព័រ
-ចូលទៅកាន់ទំព័រ YouTube ហើយចុចលើ History នៅខាងឆ្វេង Menu។ បន្ទាប់មកអ្នកនឹងបានឃើញតារាងវីដេអូដែលអ្នកធ្លាប់បានទស្សនា
-ជ្រើសយកវីដេអូដែលអ្នកចង់លុបចេញ ហើយចុចសញ្ញា X ដែលលេចឡើងដើម្បីលុប
-ដើម្បីលុបគ្រប់វីដេអូទាំងអស់ អ្នកត្រូវចុចលើ Clear All Watch History ដែលនៅផ្នែកខាងស្តាំនៃទំព័រ
-ដើម្បីបញ្ឈប់ YouTube ក្នុងការចងចាំវីដេអូរបស់អ្នក អ្នកត្រូវចុចលើ Pause Watch History នៅផ្នែកខាងស្តាំនៃទំព័រ
-អនុវត្តដូចគ្នាសម្រាប់ប្រវត្តិនៃការស្រាវជ្រាវ ដោយជ្រើសយក Search History នៅផ្នែកខាងស្តាំនៃទំព័រ ហើយចុចសញ្ញា X នៅក្បែរការស្វែងរកនីមួៗ ដើម្បលុប ហើយចុច Clear All Search History ដើម្បីលុបគ្រប់ការស្វែងរក។ អ្នកអាចចុច Pause Search History ដើម្បីផ្អាកការតាមដាន
-នៅលើទូរសព្ទដៃ
-ចុចលើសញ្ញា Library នៅផ្នែកខាងក្រោមជ្រុងខាងស្តាំ ហើយចុច History។ អ្នកនឹងបានឃើញតារាងវីដេអូដែលអ្នកបានទស្សនា នៅពេលអ្នក Sign In ក្នុង Google
-ចុចលើសញ្ញា Menu នៅជាប់នឹងគ្រប់វីដេអូដែលអ្នកចង់លុប ហើយចុច Remove from Watch History ដើម្បីលុប
-ចុចលើសញ្ញា Menu នៅផ្នែកខាងលើជ្រុងខាងស្តាំ ហើយចុចលើ History Controls។ បន្ទាប់មកចុចលើ Clear Watch History ដើម្បីលុបវីដេអូទាំងអស់ចេញពីប្រវត្តិរបស់អ្នក ហើយចុចលើ Clear Search History ដើម្បីលុបគ្រប់ការស្វែងរក
-ដើម្បីបញ្ឈប់ YouTube ក្នុងការចងចាំវីដេអូរបស់អ្នក អ្នកត្រូវរំកិល Slider នៅជាប់នឹង Pause Watch History ឱ្យបើក ហើយដើម្បីបញ្ឈប់ការចងចាំការស្វែងរករបស់អ្នក អ្នកត្រូវរំកិល Slider នៅជាប់នឹង Pause Search History ឱ្យបើកដែរ។

ការពារព័ត៌មាននៃវីដេអូផ្ទាល់ខ្លួន
បើសិនជាអ្នកបង្ហោះវីដេអូនៅលើ YouTube អ្នកត្រូវមានការប្រុងប្រយ័ត្នលើព័ត៌មាន ឬរូបភាពដែលអ្នកមិនចង់ឱ្យឃើញជាសាធារណៈ ដូចជាលេខផ្ទះ ឬស្លាកលេខរថយន្តជាដើម។ អ្នកត្រូវប្រុងប្រយ័ត្នលើអ្វីដែលនៅពីក្រោយខ្នង ព្រោះនោះជាកន្លែងដែលព័ត៌មានផ្ទាល់ខ្លួនអាចបែក ធ្លាយ។ បន្ទាប់មកអ្នកត្រូវអនុវត្តតាមជំហានខាងក្រោម បើសិនជាអ្នកចង់ឱ្យមនុស្សមួយចំនួន មិនមែនសាធារណជនទាំងអស់ឃើញវីដេអូរបស់អ្នក។
-នៅលើគេហទំព័រ
-ចូលទៅកាន់ទំព័រ Creator Studio Uploads។ ស្វែងរកជួរ Visibility ហើយជ្រើសយកជួរនោះសម្រាប់វីដេអូដែលអ្នកចង់រក្សាការសម្ងាត់
-ចុចលើសញ្ញាព្រួញបាញ់ចុះក្រោម ហើយជ្រើសយក Private ឬ Unlisted។ វីដេអូ Private មិនអាចមើលឃើញទេ លើកលែងតែអ្នកចែករំលែក URL ជាមួយនរណាម្នាក់។ វានឹងមិនបង្ហាញនៅក្នុង Search បង្ហោះនៅក្នុង Channel របស់អ្នក ឬលេចឡើងនៅលើ Feed ឡើយ ហើយវាក៏មិនអាចចែករំលែកដោយអ្នកដទៃ បង្ហាញនៅក្នុងផ្នែក Channel ឬមិនអាចបញ្ចេញមតិលើវីដេអូនោះបានឡើយ។ ចំណែកវីដេអូ Unlisted នឹងមិនបង្ហាញនៅក្នុង Search បង្ហោះនៅលើ Channel របស់អ្នក ឬបង្ហាញនៅក្នុង Subscriber Feed ទេ ប៉ុន្តែវាអាចចែករំលែក និងបញ្ចេញមតិដោយអ្នកដទៃ ហើយវាក៏នឹងបង្ហាញនៅក្នុងផ្នែក Channel ដែរ។
-ដើម្បីដែលរំលែកវីដេអូ Private ឬ Unlisted អ្នកត្រូវ Select លើផ្នែកខាងស្តាំនៃ Description របស់វា ហើយចុចសញ្ញា Menu នៅខាងឆ្វេងដៃនៃជួរ Visibility ហើយជ្រើសយក Get Shareable Link នោះវានឹងចម្លងតំណភ្ជាប់ទៅក្នុង Clipboard របស់អ្នក ហើយអ្នកអាចប្រើប្រាស់វាដើម្បីផ្ញើ Link តាមរយៈ Email សារជាអក្សរ។ល។
-នៅពេលបង្ហោះវីដេអូនៅពេលអនាគត បើសិនជាអ្នកមិនចង់បង្ហោះជាសាធារណៈ អ្នកត្រូវជ្រើសយក Private ឬ Unlisted ចេញពីប្រអប់ Dialog ដែលលេចឡើងនៅពេលអ្នក Upload
-នៅក្នុងទូរសព្ទដៃ
-ចុចលើរូបសញ្ញា Avatar របស់អ្នកនៅផ្នែកខាងលើជ្រុងខាងស្តាំនៃ Home Screen ហើយជ្រើសយក My Channel
-អ្នកនឹងទៅដល់ទំព័រមួយដែលមានវីដេអូដែលអ្នកបង្ហោះ Playlist វីដេអូដែលអ្នកចូលចិត្ត Playlist ដែលបានរក្សាទុក និងការភ្ជាប់បណ្តាញ។ គ្រប់វីដេអូដែលអ្នកបង្ហោះនឹងមានសញ្ញា Dot ចំនួនបីតំរៀបជាជួរឈរ នៅខាងស្តាំឈ្មោះរបស់វា។ អ្នកត្រូវចុចលើសញ្ញា Dot នោះ។
-នៅលើ Menu ដែលលោតឡើង ចុចលើ Edit។ នេះជាកន្លែងដែលអ្នកអាចកែឈ្មោះ ការពិពណ៌នា Tags ទីតាំង និងព័ត៌មានសម្ងាត់នៃវីដេអូរបស់អ្នក។ ចុចលើ Privacy ហើយអ្នកអាចជ្រើសយក Public, Unlisted ឬ Private បាន៕

អត្ថបទអ្នកចង់អាន

ចំណុចថ្មីទាំង១១ ដែលអ្នកអាចធ្វើបានជាមួួយ Android Wear Smartwatch

ដោយ: ដួងច័ន្ទ 9 PM, Thursday, 09 Mar, 2017

បើសិនជាអ្នកជាម្ចាស់នៃ Android Wear សូមត្រៀមខ្លួនទទួល Android Wear 2.0 នៅរយៈពេល ពីរ ទៅបី សប្តាហ៍ខាងមុខ ហើយអ្នកនឹងទទួលបានកាដូពិសេសមួយ។ សម្រាប់ម្ចាស់ន...

ទូរទស្សន៍ QLED និង OLED មួយណាខ្លាំងជាង?

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 02 Jan, 2018

ទំនើប ជឿថានៅមានមនុស្សមួយចំនួន មិនទាន់ស្គាល់ច្បាស់ពីទូរទស្សន៍ពីរប្រភេទ ដែលមានឈ្មោះ ស្រដៀងគ្នា គឺ QLED និង OLED។ លើសពីនេះទៀត អ្នកប្រហែលជាមិនទាន់ដឹងពី...

រវាងជ្រុញឈើ, ជ័រ និង កញ្ចក់ តើមួយណាដែលងាយស្រួលប្រើជាងគេ?

ដោយ: ភារុន 9 AM, Monday, 03 Dec, 2018

ជ្រុញគឺជាវត្ថុសំខាន់បំផុត នៅពេលកាត់ ហាន់ ចិញ្រ្ចាំ សាច់ ឬ បន្លែ ផ្សេងៗ សម្រាប់ចម្អិនម្ហូបអាហារ។ ដូច្នេះអ្នកត្រូវការ ជ្រុញដ៏ល្អមួយដែលផ្តល់ភាពងាយស្រួ...

អ្នកលក់ទូរស័ព្ទ និងគ្រឿង អេឡិចត្រូនិកដែលមិនបានបង់ពន្ធ មានឱកាស 15ថ្ងៃ ក្នុងការបង់ពន្ធ ដើម្បីកុំឲ្យមានការផាកពិន័យ

ដោយ: ម៉ូនី 8 PM, Tuesday, 03 Nov, 2015

ភ្នំពេញ៖ យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ផ្ញើសុំសេចក្តីសម្រេច ពីរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបញ្ជាក់ថា អាជីវ...

Tomnerb.Com - YouTube Channel