ចូលចិត្តទំនើប

វិធីសាស្រ្តព្រីនចេញពី Chromebook

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 24 Apr, 2019

ខណៈដែល Chromebook របស់ Google សុទ្ធតែពាក់ព័ន្ធនឹងសេវាកម្ម Online ពេលខ្លះអ្នកត្រូវការវិធីសាស្រ្ត Printout បែបចាស់ដ៏ល្អមួយ ដើម្បីអមជាមួយដំណើរការការងារឌីជីថលរបស់អ្នក។

ការព្រីនចេញពី Chromebook ទទួលបានភាពងាយស្រួលច្រើនហើយក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងទៅនេះ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថាតើត្រូវចាប់ផ្តើមដោយរបៀបណា ឬត្រូវដើរតាមផ្លូវណានៅឡើយទេ។ សូមអនុវត្តតាមការណែនាំខាងក្រោម នោះអ្នកនឹងអាចពី្រនឯកសាររបស់អ្នកចេញពីកុំព្យូទ័រក្នុងបណ្តាញ Cloud-Centric បានគ្រប់ពេលវេលា។

បន្ថែមម៉ាស៊ីនព្រីនគ្មានខ្សែថ្មី
នៅពេលដែលអ្នកមានម៉ាស៊ីនព្រីនថ្មីមួយ ដែលមានសមត្ថភាពក្នុងការភ្ជាប់ទៅកាន់ប្រព័ន្ធ Internet អ្នកនឹងអាចមានលទ្ធភាពបន្ថែមវាដោយផ្ទាល់ទៅក្នុង Chromebook របស់អ្នក ដោយពុំចាំបាច់ប្រើប្រាស់សេវាកម្មបន្ថែម។ ដំបូងត្រូវធានាថាម៉ាស៊ីនព្រីនត្រូវបានបើកដំណើរការ និងបានភ្ជាប់ទៅកាន់ប្រព័ន្ធ Wi-Fi ដូចគ្នានឹងកុំព្យូទ័ររបស់អ្នក។ នីតិវិធីនៃការភ្ជាប់ម៉ាស៊ីនព្រីនមួយទៅកាន់ Wi-Fi ខុសៗគ្នាតាមម៉ូដែលនីមួយៗ ប៉ុន្តែជាទូទៅវាតែងមានជម្រើស Wi-Fi ឬ Internet នៅកន្លែងណាមួយនៅលើអេក្រង់របស់ម៉ាស៊ីនព្រីន មិនថាជារូបសញ្ញានៅលើអេក្រង់ធំ ឬជម្រើសណាមួយនៅក្នុង Setting។ បន្ទាប់ពីអ្នកភ្ជាប់ម៉ាស៊ីនព្រីនក្នុងប្រព័ន្ធ Online រួចរាល់ហើយ អ្នកត្រូវអនុវត្តតាមវិធីខាងក្រោម៖
-ចុចលើនាឡិកានៅផ្នែកខាងក្រោមជ្រុងខាងស្តាំនៃអេក្រង់របស់ Chromebook បន្ទាប់មកចុចរូបសញ្ញាមានរាងដូចគ្រឿងម៉ាស៊ីន ដើម្បីបើក Setting។
-វាយពាក្យ Print ទៅក្នុងប្រអប់ Search នៅផ្នែកខាងលើបង្អស់នៃផ្ទាំង Setting
-ជ្រើសយក Printer បន្ទាប់មកចុចលើប៊ូតុង Add Printer ពណ៌ខៀវ។
– ចុចលើឈ្មោះម៉ាស៊ីនព្រីនរបស់អ្នក នៅក្នុងតារាងដែលបានលេចឡើង និងចុចលើប៊ូតុង Add ពណ៌ខៀវ ដើម្បីបញ្ចប់ការផ្គូផ្គង។

បន្ថែមម៉ាស៊ីនព្រីនគ្មានខ្សែចាស់
បើសិនជាម៉ាស៊ីនព្រីនរបស់អ្នកមិនមានលេចឡើងនៅក្នុងតារាង (ដែលអាចមានន័យថា វាអាចជាឧបករណ៍ចាស់) អ្នកនឹងត្រូវចុចលើប៊ូតុង Add Manually ដែលលេចឡើងនៅផ្នែកខាងក្រោម ជ្រុងខាងឆ្វេងនៃ Window នោះ។
-ដាក់ឈ្មោះម៉ាស៊ីនព្រីន តាមចំណង់ចិត្តរបស់អ្នក
-វាយ IP Address របស់វាទៅក្នុងប្រអប់ Address។ អ្នកអាចស្វែងរកឃើញ IP Address នៅកន្លែងណាមួយនៅលើ Display Menu របស់ម៉ាស៊ីនព្រីន។ អ្នកអាចសាកល្បងស្វែងរកវានៅក្នុង Setting សម្រាប់ផ្នែកមួយអំពី Network ឬ Wireless Configuration)។
-ទុកផ្នែកចំនួន 2 ផ្សេងទៀតឱ្យនៅដូចដើម ហើយចុចប៊ូតុង Add ពណ៌ខៀវ។ វាយឈ្មោះម៉ាកម៉ាស៊ីនព្រីន ឧទាហរណ៍ដូចជា HP និងម៉ូដែលរបស់វា ឧទាហរណ៍ Officejet Pro 8600 ហើយជ្រើសយកជម្រើសសមស្រប តាមអ្វីដែលបានលេចឡើង។ ចុចប៊ូតុង Add ពណ៌ខៀវ ជាការស្រេច
Chromebook ក៏គាំទ្រប្រព័ន្ធ Cloud Print របស់ Google ផងដែរ ប៉ុន្តែវិធីសាស្រ្តភ្ជាប់ដោយផ្ទាល់ដូចនេះ ជាទូទៅមានលក្ខណៈសាមញ្ញ និងអាចទុកចិត្តបានច្រើនជាង។

ភ្ជាប់ម៉ាស៊ីនព្រីន ទៅកាន់ Chromebook
បើសិនជាអ្នកប្រើប្រាស់ម៉ាស៊ីនព្រីនម៉ូដែលចាស់ ដែលមិនមាន Internet ឬវាមាន Internet ប៉ុន្តែអ្នកមានបញ្ហាក្នុងការភ្ជាប់វា តាមអ្វីដែលបានរៀបរាប់ខាងលើ សូមកុំបារម្ភ។ អ្នកអាចភ្ជាប់ម៉ាស៊ីនព្រីន ដោយផ្ទាល់ទៅកាន់ Chromebook ដោយប្រើប្រាស់ខ្សែ USB។ អ្នកគ្រាន់តែដោតខ្សែចូលទៅក្នុងម៉ាស៊ីនព្រីន ហើយបន្ទាប់មកភ្ជាប់ចុងម្ខាងទៀតទៅក្នុង Chromebook (អ្នកអាចនឹងត្រូវការ Adapter អាស្រ័យលើប្រភេទខ្សែដែលអ្នកមាន និងប្រភេទរន្ធដោតនៃ Chromebook)
-បើ Setting របស់ Chromebook ហើយវាយ Print ទៅក្នុងប្រអប់ Search
– ជ្រើសយក Printers ហើយចុចប៊ូតុង Add Printer ពណ៌ខៀវ
-ចុចលើឈ្មោះម៉ាស៊ីនព្រីនរបស់អ្នក ហើយចុចប៊ូតុង Add ពណ៌ខៀវ ជាការស្រេច។
ដោយគ្រាន់តែអនុវត្តតាមវិធីងាយៗខាងលើនេះ អ្នកនឹងអាចដំណើរការមុខងារព្រីនឯកសាររបស់អ្នក ដោយគ្រាន់តែចុច Ctrl-P ចេញពីគ្រប់ Browser Tab ឬស្វែងរក Print នៅក្នុង App ណាមួយ ជាការស្រេច៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

លេចរូបរាង GoPro Hero 7 ហើយ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 08 Sep, 2018

រដូវកាលថ្មីនេះពោរពេញដោយព័ត៌មានបែកធ្លាយ ជាពិសេសសម្រាប់ម៉ូដែលផលិតផលធំៗ កំពុងពេញនិយម។ ថ្មីៗ ទំនើប ទទួលបានរូបភាពផុសនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលបានបង្ហ...

មុខងារថ្មីពី WhatsApp អាចលាក់បាំង Chat បាន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 09 Feb, 2019

កម្មវិធី Instagram និង Messenger ក្នុងពេលឆាប់ៗនេះនឹងអនុវត្តតាមកម្មវិធី WhatsApp ក្នុងការណែនាំមុខងារ Encrypted Messaging ជាផ្នែកមួយនៃគម្រោងរបស់ក្រុម...

កាំបិត 3 ប្រភេទដ៏សំខាន់ដែលអ្នកគួរមាននៅក្នុងផ្ទះបាយ

ដោយ: ភារុន 8 AM, Wednesday, 05 Sep, 2018

ដើម្បីចម្អិនអាហារអ្នកមិនត្រូវការកាំបិតច្រើនប្រភេទ ដូចជាចុងភៅអាជីពនោះទេ គឺគ្រាន់តែអ្នកត្រូវមានកាំបិតមួយចំនួននៅក្នុងផ្ទះបាយរបស់អ្នកនោះគឺគ្រប់គ្រាន់ហើ...

Samsung Galaxy S9 អាចនឹងមានពណ៌ Burgundy Red

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 19 Dec, 2017

ក្រុមហ៊ុន Samsung ទើបនឹងប្រកាសថា ទូរសព្ទ Galaxy S8 កំពុងផ្លាស់ប្តូររូបរាងសម្បកពណ៌ថ្មី គឺ ពណ៌ Burgundy Red នៅលើផលិតផលទូរសព្ទ ដែលចេញលក់នៅក្នុងទីផ្សារ...

Tomnerb.Com - YouTube Channel