ចូលចិត្តទំនើប

តោះ! មកស្គាល់ពី វិធីតភ្ជាប់ Mi Band ជាមួយនឹង Google Fit

ដោយ: ភារុន 9 AM, Saturday, 03 Aug, 2019

កម្មវិធី Mi Fit គឺជាកម្មវិធីមួយ ដែលមិនបង្ហាញពីកាឡូរីសរុប ដែលត្រូវបានដុត ក្នុងរយៈពេលមួយថ្ងៃ/សប្តាហ៍/ខែ នៅក្នុងរាងកាយរបស់អ្នកនោះទេ ប៉ុន្តែវាផ្តោតចំបងទៅលើចម្ងាយ ដែលអ្នកបានរត់ ដើរ ឬ ជិះកង់…ជាដើម។ នេះមានន័យថាប្រសិនបើអ្នកមានគម្រោងប្រើប្រាស់ Mi Band ដែលមានតម្លៃសមរម្យ ហើយផ្តល់ភាពប្រសើរឡើងនូវសុខភាពរាងកាយរបស់អ្នក ហើយធ្វើឱ្យការខិតខំប្រឹងប្រែងរបស់អ្នក នឹងត្រូវបានរារាំង ដោយសារតែ កម្មវិធីមិនបង្ហាញពីទិន្នន័យមានសារៈប្រយោជន៍ និងទិន្នន័យបង្ហាញពីសកម្មភាពរបស់អ្នក។ ទោះបីជាយ៉ាងនេះក្តី ក៏នៅមានកម្មវិធី 2-3 ដែលអ្នកអាចប្រើប្រាស់ ដើម្បីជំនួស Mi Fit ដើម្បីមើលទិន្នន័យទាក់ទងនឹងសកម្មភាពប្រចាំថ្ងៃរបស់អ្នក កាន់តែប្រសើរជាងមុន។ នៅក្នុងអត្ថបទខាងក្រោមនេះ នឹងណែនាំអំពីវិធីតភ្ជាប់ Mi Band ជាមួយនឹង Google Fit ដើម្បីធ្វើឱ្យការប្រើប្រាស់ Mi Fit កាន់តែងាយស្រួល និងផ្តល់សារៈប្រយោជន៍ទៅលើសកម្មភាពប្រចាំថ្ងៃរបស់អ្នក។


• របៀបតភ្ជាប់
ដំបូង បើកកម្មវិធី Mi Fit ហើយប៉ះលើប៊ូតុង Profile នៅជ្រុងខាងស្តាំខាងក្រោម។ ដូច្នេះ វានឹងនាំទៅកាន់ Overview នៃគណនីរបស់អ្នក ដូច្នេះឧបករណ៍ដែលអ្នកបានតភ្ជាប់ជាមួយនឹង Mi Fit ហើយសម្រាប់ការកំណត់ផ្សេងទៀត គឺអ្នកអាចកែសម្រួលបានហើយ។
រំកិលចុះក្រោម ហើយប៉ះ Add Account ។ នៅក្នុងកម្មវិធី Mi Fit នឹងផ្តល់ជូនការតភ្ជាប់ ដោយស្វ័យប្រវត្តិជាមួយនឹង WeChat និង Google Fit ដូច្នេះ ចុចលើ Option «Google Fit» និងបញ្ជាក់ការធ្វើសមកាលកម្ម បន្ទាប់មកអ្នកនឹងអាចមើលឃើញទិន្នន័យនៃសកម្មភាពរបស់អ្នក ដែលបង្ហាញនៅលើ Google Fit ជាមួយនឹងពាក្យ «Mi Fit» ដែលបង្ហាញនៅក្បែរនឹងទិន្នន័យណាមួយ ដែលមាននៅលើកម្មវិធីស្រាប់។
ប្រសិនបើអ្នកសម្រេចចិត្តថាមិនចង់បាន Google Fit ហើយចង់សាកល្បងកម្មវិធីរបស់ភាគីទី3 ផ្សេងទៀត អ្នកអាចត្រឡប់ទៅកាន់ Setting «Add Accounts» នៅលើកម្មវិធី Mi Fit បន្ទាប់មកប៉ះលើ Google Fit ហើយចុចលើ «Remove from Google Fit» ដើម្បីមិនធ្វើការតភ្ជាប់។

លើសពីនេះ ក៏មានកម្មវិធីភាគីទី3 ជាច្រើនទៀត ដែលអាចធ្វើការជាមួយនឹង Mi Band នៅលើប្រព័ន្ធប្រតិបត្តិការ Android ច្រើនជាងប្រព័ន្ធប្រតិបត្តិការ iOS ផងដែរ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

មានអ្វីពិសេសពី Fujifilm X-T30

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Feb, 2019

ក្រុមហ៊ុន Fujifilm គឺជាក្រុមហ៊ុនជំនាញផលិតផលកាមេរ៉ា Retro ហើយក្រុមហ៊ុននេះនៅតែបន្តនិន្នាការរបស់ខ្លួនក្នុងការផលិត ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ ជាព...

តើអ្នកមានដឹងទេថាកាមេរ៉ាភ្លោះរបស់ LG G5se មានសមត្ថភាពខ្លាំង នឹងលក្ខណៈពិសេសអ្វីខ្លះ?

ដោយ: WangSang 11 PM, Thursday, 14 Jul, 2016

LG  G5se គឺជាស្នាដៃមួយថ្មីរបស់ក្រុមហ៊ុន LG ដែលបានបង្កើតឡើងយ៉ាងពិសេសមានលក្ខណៈសម្បត្តិទាក់ទាញប្លែកពីគេ។ បើយើងក្រឡេកមើលទៅលើការរចនារូបរាងទាំងមូលរបស់ LG...

ហេតុអ្វីបានជា iPhone ដើរយឺត?

ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple ត្រូវបានបង្ខំឱ្យសារភាព នៅចំពោះមុខភស្តុតាងជាក់ស្តែង ដែលក្រុមហ៊ុនមានចេតនាធ្វើឱ្យទូរសព្ទ iPhone ជំនាន់ចាស់ប្រែជាដើរយឺ...

Android ធ្វើការផ្លាស់ប្តូរមួយដ៏ធំ សម្រាប់រថយន្តនាពេលអនាគត

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

ពេលនេះប្រព័ន្ធប្រតិបត្តិការ Android កំពុងធ្វើដំណើរមកកាន់រថយន្តរបស់អ្នកហើយ ហើយអ្នកក៏ពុំ ចាំបាច់យកទូរសព្ទជាប់ខ្លួនពេលជិះរថយន្តទៀតទេ។ មួយឆ្នាំបន្ទាប់ព...

Tomnerb.Com - YouTube Channel